no-alternative title
no-alternative title

មុនធ្វើដំណើរតាមយន្តហោះជាមួយក្រុមហ៊ុន អ៊ែមមឺរឹត កុំភ្លេចដំឡើងកម្មវិធី Emirates ដាក់លើទូរស័ព្ទដៃជាមុនសិន (មានវីដេអូ)

កម្មវិធីឆ្លាតវៃលើទូរស័ព្ទដៃ Emirates App អាចឲ្យអ្នកដំណើរធ្វើការជ្រើសរើសបទចម្រៀង ភាពយន្ត ទស្សនាកម្មវិធីកម្សាន្តជុំវិញពិភពលោក រហូតដល់ជាង 4500 ប្រិយមិត្តធ្វើដែលធ្វើដំណើរទៅកាន់ឌូបៃ ដែលទីក្រុងល្អបំផុតមួយរបស់ពិភពលោក តាមរយៈក្រុមហ៊ុន អ៊ែមមឺរឹត សូមកុំភ្លេចដំឡើងកម្មវិធីរបស់ អ៊ែមមឺរឹត ផ្ទាល់ ដាក់លើទូរសព្ទដៃទុកជាមុន ដើម្បីរៀបចំការកម្សាន្តនៅលើយន្តហោះ ដោយមិនចាំបាច់ចំណាយពេលវេលា ស្វែងរកភាពយន្ត ចម្រៀង ឬកម្មវិធីកម្សាន្តផ្សេងៗទៀតនោះទេ គ្រាន់តែដំឡើងកម្មវិធី Emirates App ទុកមុនជាការស្រេច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តើការដំឡើងកម្មវិធី Emiratesទុក មុនជើងហោះហើរចាប់ផ្ដើម ជួយសម្រួលអ្វីបានខ្លះ និងផ្ដល់នូវអត្ថប្រយោជន៍ដ៏សំបូរបែបអ្វីខ្លះដល់អ្នកដំណើរ? ការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ជាមួយក្រុមហ៊ុនEmirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកជារឿងមួយដ៏អស្ចារ្យ និងជាបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆាកជីវិត មិនថាលោកអ្នក ធ្វើដំណើរកម្សាន្ត បែបទេសចរណ៍ជួបជុំក្រុមគ្រួសារទៅកាន់ឌូបៃ ឬធុរៈកិច្ចអ្វីផ្សេងនោះឡើយ។ កាន់តែពិសេសជាងនេះទៀតនោះ លោកអ្នកដំណើរគ្រាន់តែធ្វើការទាញយកកម្មវិធី Emirates ដាក់លើទូរស័ព្ទដៃ ការកម្សាន្តគ្រប់បែបយ៉ាង រួមទាំងពត៌មានពីការហោះហើររបស់លោកអ្នក នឹងស្ថិតក្នុងដៃលោកអ្នកផងដែរ។ 

ដើម្បីដំណើរការជ្រើសរើសកម្មវិធីកម្សាន្តទុកជាមុន អ្នកដំណើរគ្រាន់តែចូលទៅកាន់ Emirates App រួចធ្វើការបំពេញឈ្មោះ និងលេខសម្គាល់ជើងយន្តហោះ ដែលមានលើសំបុត្រយន្តហោះ របស់លោកអ្នក បន្ទាប់មកប្រព័ន្ធនឹងដំណើរការដោយស្វ័យប្រវត្តិ ភ្ជាប់កម្មវិធីលើទូរសព្ទដៃលោក ជាមួយកម្មវិធីកម្សាន្តលើកៅអីយន្តហោះ លោកអ្នកតែម្ដង។  មុនចូលទៅដល់តារាងជ្រើសរើសបទចម្រៀង ឬភាពយន្តដែលអ្នកចូលចិត្ត អ្នកដំណើរអាចចូលទៅកាន់ពាក្យថា «Overview» រួចអូសមកក្រោម ស្វែងរកពាក្យថា «ice inflight entertainment» ចុចលើពាក្យនេះ កម្មវិធីនឹងដំណើរការ និងមានពាក្យថា «Create playlist»។

បន្ទាប់មក លោកអ្នកគ្រាន់តែ ចុចលើពាក្យ Create playlist នោះ ហើយស្វែងរកបទចម្រៀង តន្ត្រី ភាពយន្តហូលីវូដ Box Office, Disneyland, Marvel Studio ថ្មីៗ ចុងក្រោយសរុបជាង 1,500 រឿង កម្មវិធីវិទ្យុ និងកម្មវិធីទូរទស្សន៍កម្សាន្តល្បីៗជុំវិញពិភពលោក មានចម្រុះជាង40ភាសា រួចទាញចូលក្នុងតារាង Playlist ដែលមានចំនួនរហូតដល់ជាង 45,000 ប៉ុស្តិ៍ ទុកទស្សនាកម្សាន្តពេលលោកអ្នកអង្គុយលើអីក្នុងយន្តហោះរបស់ក្រុមហ៊ុនអ៊ែមមឺរឹតជាការស្រេច។ 

បន្ថែមលើការជ្រើសរើសការកម្សាន្តក្នុងកម្មវិធី អ្នកធ្វើដំណើរអាចរាវរកបញ្ជីមុខម្ហូបនិងភេសជ្ជៈ របស់ពួកគេរហូតដល់មួយខែមុនកាលបរិច្ឆេទចេញដំណើរបានថែមទៀតផង។ កាន់តែពិសេស និងអស្ចារ្យថែមទៀតនោះ កម្មវិធីមីរ៉ាតក៏មានរួមបញ្ចូលផែនទីកៅអីអង្គុយ ប្រភេទ 3D ដែលអាចអនុញ្ញាតឱ្យអ្នកដំណើរ អាចរកមើលផ្នែកខាងក្នុងនៃយន្តហោះប៊ូអ៊ីង Emirates A380 និង Emirates Boeing 777 និងជ្រើសរើសកៅអី ដែលខ្លួនពេញចិត្ត មុនពេលឡើងជិះយន្តហោះបានថែមទៀតផង៕ 

សូមទស្សនាវីដេអូចខាងក្រោម៖

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន