ឡាយ ប៊ុនឡេង YouTuber វ័យក្មេងមួយរូបដែលក្លាយជាអ្នក តំណាងឱ្យក្រុមហ៊ុន realme

កាលពីសប្តាហ៍មុន ក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈតំណាងផលិតផល realme ដែលឆ្លុះបញ្ចាំងពីថាមពលនិងភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួន។ យើងមានការភ្ញាក់មែនទែន ដែលថ្ងៃនេះតារាវ័យក្មេងមួយរូបទៀត  ដែលល្បីនៅលើបណ្តាញសង្គម បានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកណានិយាយថា“ ភាពយុវវ័យ” និង“ គំនិតចាស់ទុំ” មិនអាចរួមបញ្ចូលគ្នាបាន?: 

យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ 2000 ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែជាក់ស្តែងគាត់មាន ភាពស្វាហាប់ វិជ្ជមាន និងមានការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ។ តាមរយៈវីដេអូរបស់គាត់ យុវជន ប៊ុនឡេង តែងតែព្យាយាមផ្តល់នូវភាពសប្បាយរីករាយដល់សាធារណជនជានិច្ច។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ យើងបានរកឃើញលក្ខណៈពិសេសគឺភាពរួមបញ្ចូលគ្នារវាង  “ភាពយុវវ័យ” និង “គំនិតចាស់ទុំ” តែមួយបាន នៅលើយុវជន ប៊ុនឡេង ដោយមិនប៉ះទង្គិចផ្លូវចិត្ត។ នៅពេលដែលអ្នកស្គាល់ពី ឡាយ ប៊ុនឡេង កាន់តែច្បាស់ អ្នកនឹងឃើញថាគាត់មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចេញមតិយោបល់ដែលមានភាពចាស់ទុំនិងសមហេតុផលទៀតផង។ មិនខុសគ្នាពីយុវជន ឡាយ ប៊ុនឡេង ក្រុមហ៊ុន realme តែងតែត្រូវបានគេចាត់ទុកថាជាម៉ាកសញ្ញាវ័យក្មេងខ្ចី ប៉ុន្តែក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះទទួលបានរង្វាន់កាន់តែច្រើនឡើងៗ ហើយមនុស្សចាប់ផ្តើមស្គាល់ realme កាន់តែច្បាស់និងផ្តល់ទំនុកចិត្តខ្ពស់ដល់ម៉ាកសញ្ញាមួយនេះ។

លើកទឹកចិត្តយុវជនឱ្យបង្ហាញអំពីខ្លួនឯង

យុវជនគ្រប់រូបមានគំនិតផ្ទាល់ខ្លួន ហើយពេលខ្លះពួកគេមានការព្រួយបារម្ភអំពីការវាយតម្លៃពីអ្នកដទៃ ព្រួយបារម្ភខ្លាចមិនត្រូវបានគេយល់ពីខ្លួន និងព្រួយបារម្ភខ្លាចធ្វើខុសជាដើម។ នោះហើយជាមូលហេតុដែល ឡាយ ប៊ុនឡេង កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យផងដែរ ហើយគាត់តែងតែមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង និងបំផុសគំនិតនិងលើកទឹកចិត្តយុវជនឱ្យបង្ហាញពីភាពជឿជាក់ ហើយនេះជាហេតុផលដែល realme កោតសរសើរពីយុជន ឡាយ ប៊ុនឡេង។ សព្វថ្ងៃនេះមានសមាជិក ២ នាក់រួចទៅហើយនៅក្នុងក្រុមគ្រួសារ realme នោះគឺ លោក G-Devith ជានិង ឡាយ ប៊ុនឡេង ។ អ្នកទាំងពីរជាយុវជនដែលមានភាពជាយុវវ័យ និងមានលក្ខណៈពិសេសដូចនឹងពាក្យស្លោរបស់ realme ដែរគឺ “dare to leap” កន្លែងណាមួយ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន realme កំពុងតែព្យាយាមស្វែងយល់ពីយុវជននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន