no-alternative title
no-alternative title

បណ្តាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ផ្នែកខាង ICT បានរួបរួមគ្នាឆ្លើយតបទៅនឹងស្ថានការ ដើម្បីជួយដល់អតិថិជនរបស់ខ្លួន

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខាងផ្នែក ICT កំពុងសហការគ្នាជាធ្លង់មួយ លើគំនិតផ្តួចផ្តើមដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាលនៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ ក្នុងអំឡុងពេលមួយដ៏លំបាក និង មិនស្ថិតស្ថេរនេះ។ ការឆ្លើយតបរួមគ្នារួមមាន ការផ្តល់នូវភាពសំបូរបែប ជាមួយអត្ថប្រយោជន៏ច្រើន ល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម ដែលជាការជំរុញជាសកលសម្រាប់ការទូទាត់ប្រតិបត្តិការតាមអ៊ិនធើណិត ក៏ដូចជាការគាំទ្រដល់ក្រសួងសុខាភិបាលលើការប្រកាសជាសាធារណៈនិងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំការឆ្លើយតបរួមគ្នាដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធានាថាក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យនៅមានភ្ជាប់ទំនាក់ទំនង ហើយនិងឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ កិច្ចការនេះចាប់ផ្តើមឡើងបន្ទាប់ពីការបរិច្ចាគថវិការរបស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុនដែលមានចំនួនរហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាតដៃ និងឧបករវាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីការពារ បុគ្កលិក មន្រ្តីរាជការ អំឡុងពេលពួកគាត់បន្តប្រតិបត្តិការ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សប្តាហ៍នេះដែរ សែលកាតបានប្រកាសដោយដាក់ចេញនូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនក្នុងការរក្សាទុកសមតុល្យដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូនរៀងរាល់សប្តាហ៍ទីបួនដោយឥតគិតថ្លៃ។ គម្រោងថ្មីនេធ្វើឡើងនៅពេលដែលក្រុមហ៊ុនសែលកាតបង្កើនកម្រិតសេវាកម្មរបស់ខ្លួនដោយពន្យារ ម៉ោងបំរើសេវាកម្មដល់អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬបណ្តាសាខាចែកចាយរបស់ក្រុមហ៊ុនបាន។

អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដងដល់អតិថិជនដែលមានស្រាប់ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជនឱ្យធ្វើការទូទាត់តាមអ៊ិនធើណេតដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។

វីង ក៏បានផ្តល់អោយប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីងរបស់ពួកគាត់។ ក្រុមហ៊ុនលំដាប់ថ្នាក់លេខ 1 ក្នុងការផ្ទេរប្រាក់ បាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញលើសេវាទូទាត់តាមអ៊ិនធើណិត សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារអាជីវកររបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលដូចជាការទិញទំនិញតាមអនឡាញ ការដឹកជញ្ជូនអាហារ ភេសជ្ជះ ការទូទាត់ថ្លៃប្រើប្រាស់ និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ ក្រុមការងារ កំពុងធ្វើការដើម្បីធានាថាភ្នាក់ងាររបស់ពួកគាត់ គឺត្រៀមលក្ខណះគ្រាន់ក្នុងការ បំរើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង ដែលបំរើការជាមួយធនាគារឈានមុខគេ និងស្ថាប័នហិរញ្ញវត្ថុដែលប្តេជ្ញាធ្វើការក្នុងអំឡុងវិបត្តិនេះ។

ក្រុមហ៊ុន ស៊ី ប៊ី អេស ដែលជាស្ថានីយទូរទស្សន៏ផ្សព្វផ្សាយ កំពុងធ្វើការជាមួយក្រសួងសុខាភិបាលជារៀងរាល់ថ្ងៃដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការផ្សាយបន្តផ្ទាល់រាល់សន្និសីទសារព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍ CNC CTN និងទំព័រហ្វេសប៊ុក CBS ទាំងអស់។ ដើម្បីគាំទ្រដល់សិស្សដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍តាមអ៊ិនធើ ណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយកម្មវិធីសិក្សាដោយខ្លួនឯង។ ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ សម្រាប់សិស្សថ្នាក់ទី ១២ ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកសេវាកម្មឥតគិតថ្លៃដល់សិស្សដទៃទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ អ្នកឧកញ៉ា គិត ម៉េង កំពុងធានាថាក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលរង់ចាំបំរើការដែលធានាលើការពង្រីកម៉ោងសេវាកម្មលើអតិថិជនទាំងអស់របស់ខ្លួន។ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងឈរជើងសំរាប់អតិថិជននិងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួននៅតែបន្តធ្វើការជាមួយរដ្ឋាភិបាលដើម្បីធានាបាននូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ និងធ្វើការរយះពេល 24ម៉ោង ទូទាំងប្រទេស។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន