no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗ គង់ ចាន់ស្រីមុំ ក្លាយជាតារាតំណាងផលិតផលរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា

កាលពីម្សិលមិញនេះ ហួវៃ (HUAWEI) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា 5G ឈានមុខគេលំដាប់ពិភពលោក បានប្រកាសស្វាគមន៍សមាជិកទូតសុឆន្ទៈថ្មី គឺអ្នកនាង គង់ ចាន់ស្រី ជាផ្លូវការដើម្បីរួមគ្នាលើវិថីផ្សព្វផ្សាយម៉ាយីហោ ក៏ដូចជាផលិតផលស្មាតហ្វូន និង ឧបករណ៍សម្ភារៈប្រើប្រាស់ IoT នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីពុះពាររាល់ឧបសគ្គជាច្រើន ក្នុងការករុករក ចម្រាញ់យកបច្ចេកវិទ្យាឈានមុខថ្មី Huawei AppGallery មានស្រាប់មួយសេតជាមួយនឹងស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Huawei nova 7i តម្លៃ $279 ជាដើម។

ជាមួយនឹង AppGallary គឺអាចទ្រទ្រង់ការដោនឡូត App ល្បីៗ ជាច្រើនបានដូចជា TikTok, App កក់ទុកៗ Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ 24, Myphsar, App កាម៉ង់ម្ហូប Egets រឺ Bloc លឿនដូចហោះ ហើយសម្រាប់ការលេង Facebook, Youtube ឬ Google រលូនឥតទាក់ ដែលផ្តល់នូវទំនុកចិត្តថ្មីសម្រាប់អ្នកប្រើប្រាស់ ដូច្នេះយើងត្រូវការដៃគូតំណាងផ្សព្វផ្សាយម៉ាយីហោ និងផលិតផលហួវៃឲ្យកាន់តែទូលំទូលាយនៅកម្ពុជា  ទើបក្រុមហ៊ុនសម្រេចស្វាគមន៍សមាជិកទូតសុឆន្ទៈថ្មី គឺ អ្នកនាង គង់ ចាន់ស្រីមុំ ធ្វើជាតារាតំណាងឲ្យក្រុមហ៊ុនហួវៃយើងខ្ញុំ ព្រោះយើងមានការប្តជ្ញា និងឆន្ទៈរួមគ្នាតែមួយ។ 

ក្នុងនាមជាអ្នកជំនួញវ័យក្មេងផង និងជាតារាឆ្នើមនៅលើបណ្តាញសង្គមហ្វេសប៊ុក Instagram  និងឥលូវនេះ បានក្លាយជាទូត សុឆន្ទៈប្រចាំក្រុមហ៊ុន Huawei ប្រទេសម្ពុជា អ្នកនាង គង់ ចាន់ស្រីមុំ បាននិយាយថា “នាងខ្ញុំពិតជារំភើបខ្លាំងណាស់ នៅពេលក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នេះ។ ពួកយើង នឹងរួមគ្នាតែមួយដើម្បីផ្តល់នូវបទពិសោធន៍ បច្ចេកវិទ្យាឈានមុខគេ ផលិតផលគុណភាពខ្ពស់ ជូនដល់អ្នកប្រើប្រាស់ និងស្រឡាញ់គាំទ្រហួវៃ”។ 

គួររំលឹកថា  ផលិតផលនិងសេវាកម្មហួវៃមានច្រើនជាង 170 ប្រទេស និង មានអ្នកប្រើប្រាស់ 1/3 ជុំវិញពិភពលោក មានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន 14 កន្លែង ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាផ្នែកមួយនៃអង្គភាពអាជីវកម្មចំនួនបីរបស់ក្រុមហ៊ុន Huawei ដែលគ្របដណ្តប់លើស្មាតហ្វូនកុំព្យូទ័រនិងថេបប្លេត វ៉ែនតានិងសេវាកម្ម Cloud Service។

បណ្តាញ Network របស់ក្រុមហ៊ុន Huawei ទូទាំងពិភពលោក ត្រូវបានបង្កើតឡើងជាង 32នៅ ដោយអ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មទូរគមនាគមន៍ ហើយប្តេជ្ញា ផ្តល់នូវបច្ចេកវិទ្យាទំនើបឈានមុខបំផុតដល់អតិថិជនជុំវិញពិភពលោក។ សម្រាប់កម្ពុជា Huawei មានវត្តមានជាង20ឆ្នាំ ហើយកំពុងមានប្រជាប្រិយភាពខ្លាំងលើផលិតផលបច្ចេកវិទ្យា 5G ស្មាតហ្វូនគ្រប់ប្រភេទ និង ឧបករណ៍ប្រើប្រាស់ឆ្លាតវៃនានា។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម