ក្តៅៗ! លក់ដាច់ដូចព្យុះ! Huawei Y6p ស្មាតហ្វូនស៊េរីថ្មី សាកថ្មពេញម្តង អាចប្រើប្រាស់បាន 3 ថ្ងៃ តម្លៃ $139 ប៉ុណ្ណោះ

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ $139 ល្បីខ្លាំងខាងសាកម្តងលេងបានបីថ្ងៃ ទើបមកដល់ទីផ្សារកម្ពុជាកាលពីម្សិលមិញសោះ ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី លក់ដាច់ដូចព្យុះតែម្តង! តាមការប៉ាន់ស្មាតហ្វូននេះអាចនឹងជួយដណ្តើមចំណែកទីផ្សារខ្ពស់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ថតរូបប្លង់ទូលាយស្អាត និង តម្លៃល្អស៊ីដាច់គេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនហួវៃយើងខ្ញុំ ខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មី Huawei Y6p ដែលបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយរាល់ការជាវ Huawei Y6p នឹងទទួលបាន ទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន1  ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី 15 ឧសភា ដល់ 15 មិថុនា 2020) និងមានឱកាសឈ្នះរង្វាន់រថយន្ត Audi មួយគ្រឿងភ្លាមៗ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។  Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh សាកម្តងលេងបានបីថ្ងៃ ជាពិសេសសាកម្តងអាចលេង ហ្វេសប៊ុក IG  TikTok  ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម។ ជាពិសេសវាបំពាក់នូវមុខងារថ្មី Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ (បង្ហាញនូវសកម្មភាពសាកថ្មឆ្លងទូរស័ព្ទហើយនឹងការចែករំលែកឯកសារវីដេអូ និងរូបភាព)។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ AI 3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP ភ្ជាប់បច្ចេកវិទ្យា AI សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អជាមួយនឹងបញ្ញាសិប្បនិម្មិត។ កាមេរ៉ាទី2 ទំហំ 5MP បញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP ភ្ជាប់បច្ចេកវិទ្យា AI បញ្ញាសិប្បនិម្មិតឆ្លាតវៃ អាចថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា AI Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។ 

Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត (បង្ហាញនូវការ Download Install App នៅក្នុង Huawei AppGallery ជាក់ស្តែង)។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។ 

សរុបមកប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទថ្មី ពណ៌ស្អាតបែប Fashion អាចពិចារណា Huawei Y6p ព្រោះថ្មកាន់បានយូរ ប្រើបានបីថ្ងៃ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យត្រឹមតែ $139 មានឱកាសឈ្នះរថយន្ត Audi គ្រឿង និងទទួលបានកាដូបន្ថែមសន្ធឹកសន្ធាប់ទៀតផង សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/ 

 

ព័ត៌មានពាណិជ្ជកម្ម