LG Dual Cool ភ្ជាប់ជាមួយ Air Purifying System ដែលជាម៉ាស៊ីនត្រជាក់មានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជា បានង្ហាញវត្តមានជាផ្លូវការហើយ

នៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG  Dual Cool ស៊េរីថ្មីជាមួយប្រព័ន្ធបន្សុទ្ធខ្យល់របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារតែបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលខ្លាំងណាស់ក៏ដូចជាការកើនឡើងកំដៅ កាន់តែក្តៅទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ និង អ្វីដែររឹតតែសំខាន់នោះគឺការបំពុសបរិយាកាល ផ្សែងពុល ដែលកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឲខ្យល់បរិយាកាលដែលនៅព័ន្ធជុំវិញ ខ្លួនយើង ពោរពេញដោយធូលីដី បាក់តេរី និង មេរោគកខ្វក់ វាធ្វើឲយើងប្រឈមមុខនឹង បញ្ហាសុខភាព ជាច្រើន ដូចជាជំងឺស្ងួត ជំងឺបេះដូង និង ជំងឺ ហឺត ជាដើម។ បច្ចុប្បន្ននេះ ពិភពលោកកំពុងមានការព្រួយបារម្មណ៍អំពីការកើតឡើងរបស់ធូលីពុលដែលមានកំរឹតតូចគឺ PM 2.5 ដែលអាចចូលទៅក្នុងខ្លួនរបស់យើងតាមរយះការដក់ដង្ហើមចូល ប៉ុន្តែម៉ាស៊ីនត្រជាក់ស៊េរីថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជាម៉ាស៊ីនត្រជាក់ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដែលមានសមត្ថភាពត្រួតពិនិត្យចាប់យកធូលី តូចៗ ដែលមាននៅក្នុងខ្យល់រហូត PM 1.0។ 

ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីរបស់ LG នៅតែរក្សាសមត្ថភាពខ្ពស់ និងមុខងារពិសេស ជាច្រើនដូចជា : 

•ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor) ៖ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អ និងមានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់ នោះម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត គឺ PM 1.0 ។

•សន្សំសំចៃថាមពលអគ្គិសនីបាន 70% ៖ ជាមួយនិងបច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេស ស័រភ្លោះ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

•ត្រជាក់លឿនជាងមុន 40% ៖ កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។

•គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ) ៖ កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន     មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។

•កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ) ៖ LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Wifi Control សំរាប់ដាក់ដំណើរការជាមួយ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព អាចបន្ថយ តំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬ បញ្ជាបើក រឺ បិតម៉ាស៊ីនត្រជាក់ តាមរយះ ទូរសព្ទដៃដោយប្រើ Application LG Smart ThinQ  ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា  “ ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង វាជាសារដ៏សាមញ្ញ ប៉ុន្តែអាជីវកម្មរបស់ LG ចាប់ផ្តើមជាមួយអតិថិជន ហើយយើងនឹងបន្តអភិវឌ្ឍផលិតផលរបស់យើងដោយផ្អែកទៅលើការពេញចិត្តរបស់អតិថិជន លោក ក៏មានប្រសាសន៏បន្ដទៀតថា យើងសូមណែនាំឱ្យុអ្នកទាំងអស់គ្នាប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលភ្ជាប់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ ព្រោះវានឹងផ្តល់ការថែទាំដល់គ្រួសាររបស់អ្នកជាមួយនឹងការដកដង្ហើមប្រកបដោយខ្យល់បរិសុទ្ធនិងស្រស់ស្រាយដែលផ្តល់នូវសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃដល់គ្រួសារអ្នក ”  ។ 

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 222 699 https://www.ggear.com.kh/air-conditioners

 

 

ព័ត៌មានពាណិជ្ជកម្ម