
នៅថ្ងៃនេះ V-Tech ហាងលក់កុំព្យូទ័រដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវ V-Store ថ្មីមួយបន្ថែមទៀត ដែលមានអសយដ្ឋានស្ថិតតាមបណ្តាយនៅផ្លូវ 271 ទល់មុខផ្សារហេងលើ ជាមួយនឹងវត្តមានតំណាងក្រុមហ៊ុន IT Computer, MSI Cambodia, Asus Cambodia, Dell និង PTC Computer រួមជាមួយនឹង តារា YouTube ជាច្រើនរូបថែមទៀតផង។
តាមការបញ្ជាក់ពីលោក Heng Seang Ang ដែលជាអ្នកគ្រប់ហាងថ្មីនេះ បានអោយដឹងថា គោលបំណងដែលហាង V-Tech សម្រេចបើកសម្ពោធនូវងហាង V-Store ថ្មីនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ស្របពេលដែលទីផ្សារប្រទេសកម្ពុជាយើងកំពុងតែមានការរីកចំរើនគួរអោយកត់សំគាល់ផងដែរ។ លោកបានបន្តថា នៅក្នុងហាង គឺមានតាំងលក់នូវផលិតផលធំៗបី ដែលរួមមានដួចជា MSI, ASUS និង Dell ក្នុងនោះក៏មាន Accessories ជាច្រើនផងដែរ។





លោក Heng Seang Ang បាបបញ្ជាក់បន្ថែមថា នៅថ្ងៃនេះ ហាង V-Store ក៏មានរៀបចំនូវការលក់ជាពិសេសទៅលើផលិតផលជាច្រើនផងដែរ ដែលក្នុងនោះគឺផ្តោតលើ Accessories។ ជាមួយគ្នានេះ លោកក៏បានប្រាប់ផងដែរ ក្នុងនាមជាម្ចាស់ហាងលក់ផលិតផលថ្មីៗ លោកសូមសំណូមពរដល់អតិថិជនទាំងអស់ ដែលជាអ្នកប្រើប្រាស់ នៅពេដែលជាវផលិតផលអេឡិចត្រូនិក ដួចជា កុំព្យូទ័រនេះ សូមមេត្តាសម្រេចចិត្តជ្រើសរើសអោយបានត្រឹមត្រូវ ជៀសវាងការជាវរបស់ដែលគ្មានការធានាត្រឹមត្រូវ ពីព្រោះថា វានឹងធ្វើអោយខ្លួនក្លាយជាជនរងគ្រោះ ខាតទាំងថវិកាហើយខាតទាំងពេលវេលាថែមទៀតផង។




សូមជំរាបថា គិតរហូតមកដល់ពេលនេះ V-Tech មានសាខាចំនួន 3 កន្លែងហើយបនៅក្នុងរាជធានីភ្នំពេញ ដោយបូករួមទាំងហាងថ្មី V-Store នៅលើផ្លូវ 271 ទល់មុខផ្សារហេងលើនេះ។





