MSI P65 Creator គឺជាឡេបថប់ដែលមានសមត្ថភាពខ្លាំងក្លា អាចប្រើប្រាស់កម្មវិធីបានច្រើនក្នុងពេលតែមួយ សក្តិសមជាដៃគូរបស់អ្នកបំផុត

មួយរយៈចុងក្រោយនេះ ឃើញថា ក្រុមហ៊ុន MSI បានទាក់ទាញទឹកចិត្តអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា បានច្រើនមែនទែនមិនថាតែម៉ាស៊ីនសម្រាប់លេងហ្គេម និងម៉ាស៊ីនសម្រាប់ការងារការិយាល័យទេ។ ថ្មីៗនេះ MSI ទើបតែនាំយកនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនម៉ូដែលមកកាន់កម្ពុជា។ MSI P65 Creators គឺជាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មី ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការដំណើរការច្រើន (Multitask) នៅក្នុងពេលតែមួយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យុទ័រស៊េរីថ្មីនេះបំពាក់នូវបន្ទះឈីប Intel® CoreTM i7 Processor ជំនាន់ទី 8 ដែលមានល្បឿនលឿនក្នុងការ Renders និង Multitasking យ៉ាងមានប្រសិទ្ធិភាពបំផុត។ កាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះ គឺវាមានល្បឿនលឿនក្នុងការធ្វើការងារ និងការកម្សាន្តរបស់អ្នកប្រើប្រាស់ ជាពិសេសម្រាប់ការងារកាត់តរូបភាពជាមួយនឹងកម្មវិធី Adobe Lightroom និង វីដេអូជាមួយកម្មវិធី Premiere Pro ពិតជាអស្ចារ្យបំផុត។ MSI P65 Creators មានរូបរាងស្តើងទាន់សម័យ និងមានបំពាក់នូវបច្ចេកវិទ្យាទំនើប រួមជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce ដែលមានរហូតដល់ RTX2060 Max-Q ថែមទៀតផង។ MSI P65 ត្រូវគេចាត់ទុកថា គឺជាកុំព្យូទ័រយួរដៃស្តើងបំផុត ម៉ាស៊ីនស្ងាត់បំផុត និងល្បឿនលឿនបំផុតនៅលើពិភពលោក និងមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមធន់ក្នុងការប្រើប្រាស់ជាមួយនឹងកម្រាស់ស្តើង 17.9mm និងទម្ងន់ស្រាលត្រឹមតែ 1.8Kg ប៉ុណ្ណោះ។

 

និយាយពីអេក្រង់ MSI P65 គឺមានកម្រិតពណ៌អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងបទពិសោធន៍ថ្មីនៃការទស្សនានៅលើអេក្រង់ស្តើងដ៏ល្អឥតខ្ចោះនេះប្រភេទ IPS Level Display ទំហំ 15.6 អ៊ីង និងមានគែមស្តើងព័ទ្ធជុំវិញអេក្រង់ 4.9mm ព្រមទាំងមានកម្រិតពណ៌ 100% sRGB Color Gamut ហើយនិងមានកម្រិត Refresh Rate 144Hz។ បន្ថែមពីលើនេះ MSI ក៏មានប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ True Color Technology ដែលផ្តល់នូវទម្រង់ Modes ជាច្រើនផ្សេងគ្នា ក្នុងនោះរួមមានដូចជា sRGB, ការងារឌីស្សាញ (Designer), ការងារការិយាល័យ (Office), ការទស្សនាខ្សែភាពយន្ត (Movie), ការចាំងពន្លឺនៃអេក្រង់ (Anti-Blue), ការលេងហ្គេម (Gamer) ដែលពិតជាសក្តិសមទៅនឹងការប្រើប្រាស់ជាក់ស្តែងរបស់អ្នក។ 

អ្វីដែលកាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ P65 Creator នេះ គឺវាអាចភ្ជាប់ទៅកាន់អេក្រង់ច្រើន នៅក្នុងពេលតែមួយតាមរយៈការប្រើប្រាស់រន្ធដោត HDMI, Mini DisplayPort និង Thunderbolt 3 ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 4K ដែលពិតជានាំយកនូវទស្សនីយភាពកម្សាន្តដ៏អស្ចារ្យ និងរីករាយជាទីបំផុត។ មួយវិញទៀត កុំព្យូទ័រស៊េរីថ្មីនេះ គឺអាចប្រើប្រាស់បានរយៈពេលដល់ទៅ 8 ម៉ោង នេះបើតាមការធ្វើតេស្តស្តង់ដាររបស់ MobileMark® 2014 ដូចនេះ អ្នកនៅតែអាចបំពេញការងារបានពេញមួយថ្ងៃ។ MSI P65 នេះភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner ដែលមានសុវត្ថិភាពខ្ពស់ក្នុងការការពារទៅលើឯកសាររបស់អ្នកអោយមានសុវត្ថិភាពបំផុត។ អ្នកអាចចូលទៅប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដោយគ្រាន់តែចុចប៉ះម្រាមដៃរបស់អ្នកជាការស្រេច។ 

MSI P65 ក៏ត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនងបច្ចេកវិទ្យា Cooler Boost Trinity ផ្តាច់មុខភ្ជាប់ជាមួយនឹងកង្ហារ Whirlwind Blade ចំនួន 3ដែលពង្រឹងទៅលើភាពត្រជាក់នៃម៉ាស៊ីននេះ រួមជាមួយនឹងបំពង់បំភាយកំដៅចំនួន 4 រន្ធផ្សេងទៀតដែលធ្វើឱ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកស្ងាត់ និងត្រជាក់បំផុតក្នុងការប្រើប្រាស់។ សម្រាប់រន្ធ Thunderbolt 3 គឺអាចធ្វើការបញ្ជូនទិន្នន័យបានលឿនបំផុតកម្រិត Ultra-Fast Data Transfer 40Gbps និងការបញ្ចេញរូបភាពកម្រិតដល់ទៅ 4K Display ថែមទៀត។ P65 ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Nahimic 3 Hi-Res Audio ដែលនាំយកនូវគុណភាពសំលេងដ៏ល្អឥតខ្ចោះកម្រិត Surround Sound ដ៏ជក់ចិត្តសម្រាប់ការកម្សាន្តរបស់អ្នកថែមទៀត។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម