“SAMSUNG ONE WEEK” គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានក្រុមហ៊ុនបង្កើតឡើងដើម្បីពង្រឹងភាពវៃឆ្លាត និងការអភិវឌ្ឍន៍ដល់កុមារកម្ពុជា

“SAMSUNG ONE WEEK” គឺជាកម្មវិធីសង្គមមួយដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Samsung ដែលមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់ជាច្រើនរូប ដើម្បីពង្រឹងភាពវៃឆ្លាត និងការអភិវឌ្ឍន៍ដល់កុមារកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅនៅសាលា មត្តេយ្យ 8 មីនា ក្នុងរាជធានីភ្នំពេញរយៈពេល 1 សប្តាហ៍ ដែលបានចាប់ពីថ្ងៃទី 29 ខែមិថុនា ដល់ 6 ខែកក្កដា ឆ្នាំ 2019 នេះ។ សកម្មភាពសំខាន់ៗក្នុងរយៈពេល 1 សប្តាហ៍នេះ គឺផ្តោតទៅលើការពង្រឹង និងការអភិវឌ្ឍន៍បញ្ញារបស់កុមារ ដែលជម្រុញការគិតដល់សិស្សានុសិស្សដែលមានអាយុ 5 ដល់ 7 ឆ្នាំឱ្យមានភាពកាន់វៃឆ្លាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើង តាមបែបសិស្សមជ្ឈមណ្ឌល ឬ “Student-Centered” ជាមួយនឹងកម្មវិធីសិក្សាចំនួន 7 ធ្វើយ៉ាងណាផ្តល់ជូននូវ “ការអភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីបង្កើនភាពវៃឆ្លាតរបស់កុមារឱ្យកាន់តែប្រសើរឡើង”។ អ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន សាមសុង បានជ្រើរើស សាលាមត្តេយ្យ 8 មីនា ជាសាលាដ៏វៃយឆ្លាត ឬ (Smart School) ដោយបានផ្តល់ជូន ថេបប៊្លេត(Tablet) ដល់សាលា ដើម្បីឱ្យគណៈគ្រប់គ្រងអាចបន្តហ្វឹកហាត់ និងអភិវឌ្ឍន៍កម្មវិធីនេះបន្ថែមទៀតទៅដល់សិស្សានុសិស្សទាំងអស់នៅពេលខាងមុខ ។ 

កម្មវិធីសង្គមមួយនេះមិនគ្រាន់តែផ្តល់នូវអត្ថប្រយោជន៍ដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកអប់រំ បណ្តុះបណ្តាលទាំងអស់ក្នុងការរៀនសូត្រពីវិធីសាស្រ្តបង្រៀនថ្មីៗទំនើបទាន់សម័យសម្រាប់ពេលខាងមុខផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនៃការពង្រឹងដល់បញ្ញា និងភាពវៃឆ្លាត គឺជាដំណើរការដែលសិស្សានុសិស្សទាំងអស់អាចរៀនដើម្បីស្វែងយល់ហេតុផល ដំណោះស្រាយបញ្ហា និងការពិចារណាបានយ៉ាងល្អត្រឹមត្រូវ ព្រមទាំងអាចជួយដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់កុមារ ឲ្យបានប្រសើរជាងមុននៅថ្ងៃអនាគត។

បើយោងតាម លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងពិតជាសប្បាយចិត្តក្នុងការផ្តល់នូវកម្មវិធីដែលជួយដល់សង្គម (CSR) សម្រាប់ព្រះរាជាណាចក្រកម្ពុជាម្តងទៀត។ ហើយក្នុងនាមជាក្រុមហ៊ុនដែលឈានមុខគេក្នុងពិភពលោកគឺមានគោលបំណងដើម្បីកែប្រែជីវិតក្នុងការរស់នៅឱ្យកាន់តែប្រសើរឡើងដល់សហគមន៍ជាច្រើនជុំវិញពិភពលោកតាមរយៈការផ្តល់នូវបទពិសោធន៍ជំនាញ និងទេពកោសល្យរបស់បុគ្គលិកយើងទាំងអស់គ្នា” ។ 

“ជាការពិតណាស់នេះ គឺជាសកម្មភាពមួយដ៏ចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាស្របពេលដែលស្ថានភាពសង្គមបច្ចុប្បន្នត្រូវការធនធានមនុស្សដែលមានសមត្ថភាពដើម្បីអភិវឌ្ឍន៍សង្គម។ ដូច្នេះកម្មវិធីដែលក្រុមហ៊ុន សាមសុង ធ្វើនៅពេលនេះគឺពិតជាគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា”។ ជាថ្មីម្តងទៀតកម្មវិធី Samsung One Week គឺជាផ្នែកមួយនៃកម្មវិធី បុគ្គលិកស្ម័គ្រចិត្តអន្តរជាតិ ដែលស្ថិតនៅក្រោមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន សាមសុង ផងដែរ។ ប្រទេសកម្ពុជាគឺជាប្រទេសគោលដៅទី 1 ក្នុងចំណោមប្រទេសគោលដៅជាច្រើនទៀតសម្រាប់បុគ្គលិកស្ម័គ្រចិត្ត ដែលនឹងធ្វើដំណើរជុំវិញពិភពលោកដែលក្នុងនោះមានដូចជាប្រទេស ថៃ ឥណ្ឌូណេស៊ី កាហ្ស៉ាកស្ថាន ណេប៉ាល់ និងប្រទេស ហុងគ្រី ដើម្បីបំពេញនូវប៉េសកកម្មរបស់ពួកគេ។ 

គូសបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសសម្រាប់សកម្មភាពសង្គមដ៏មានអត្ថន័យ និងសារៈសំខាន់បំផុត ពីក្រុមហ៊ុន សាមសុង។ គួររំលឹកផងដែរថា កាលពីឆ្នាំ 2016 ប្រទេសកម្ពុជាយើងត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Samsung Electronic CSR ដែលស្ថិតក្រោមគម្រោង “Education and Computer Literacy” ដោយផ្តោតលើការបណ្តុះបណ្តាលយុវជនទៅលើជំនាញ ព័ត៌មានវិទ្យា និងភាពជាសហគ្រិន រួចមកហើយផងដែរ។  ជាចុងក្រោយក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែជម្រុញការអភិវឌ្ឍន៍ដល់សហគមន៍តាមរយៈផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹងនិងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ” ។

 

ព័ត៌មានពាណិជ្ជកម្ម