កម្មវិធីប្រឡងស្នាដៃសិល្បៈថ្នាក់ជាតិប្រចាំឆ្នាំ 2020 ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត បានបន្តផ្តល់ពេលវេលាបន្ថែមសម្រាប់ការចុះឈ្មោះចូលរួមប្រកួត

ថ្ងៃនេះ កម្មវិធីប្រឡងស្នាដៃសិល្បៈថ្នាក់ជាតិប្រចាំឆ្នាំ 2020 ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត បានបើកដំណើរការកន្លែងចុះឈ្មោះថ្មីមួយទៀត នៅឯការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តដល់សិល្បករគំនូរថ្មីៗ ឱ្យមកចូលរួមប្រកួតកម្មវិធីប្រឡងប្រចាំឆ្នាំលើកទី 3 នេះ។

ការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ ត្រូវបានបើកសម្ពោធរួមជាមួយនឹងការសម្តែងគូសគំនូរឌីជីថលផ្ទាល់នៅឯការិយាល័យកណ្តាលសែលកាត។ ការសម្តែងនេះ មានវត្តមានចូលរួមដោយលោក ប៊ុន ឡេង Influencer របស់ក្រុមហ៊ុនសែលកាត សិស្សនិស្សិតមកពីមូលនិធិកុមារកម្ពុជា (CCF) និងសិល្បករគំនូរខ្មែរដ៏ល្បីឈ្មោះលោក នូ សារី ដែលរូបគាត់បានចូលរួមស្វែងយល់ ក៏ដូចជាទទួលយកនូវបទពិសោធន៍នៃការគូសគំនូរឌីជីថលផ្ទាល់ ជាលើកដំបូងផងដែរ។ ការប្រកាសនូវការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ គឺត្រូវបានធ្វើឡើងស្របគ្នានឹងការពន្យារកាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមប្រឡង ពោលគឺនឹងបន្តទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ ខែកុម្ភៈ ឆ្នាំ 2021។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កម្មវិធីប្រឡងនេះ ត្រូវបានគេរំពឹងទុកថា នឹងមានការចុះឈ្មោះចូលរួមប្រកួតច្រើនជាងកម្មវិធីប្រឡងកន្លងទៅ ហើយទន្ទឹមនឹងនោះ ពេលវេលាផ្តល់ជូនបន្ថែមនេះ នឹងញុំាងឱ្យមានការរៀបចំសកម្មភាព និងកម្មវិធីធ្វើដំណើរទៅតាមខេត្ត បានកាន់តែផុសផុលផងដែរ។ សិល្បករដែលជាប់ជ័យលាភី នឹងទទួលបាននូវរង្វាន់ដ៏អស្ចារ្យជាច្រើន ដោយក្នុងនោះមានដូចជា កិច្ចសន្យាការងារ និងឱកាសនៃការចូលរួមជាមួយគម្រោងអន្តរជាតិជាដើម។

កម្មវិធីប្រឡងស្នាដៃសិល្បៈថ្នាក់ជាតិប្រចាំឆ្នាំ 2020 ត្រូវបានចែកចេញជា 3 ប្រភេទ សម្រាប់សិល្បករចូលរួមប្រកួត ដោយក្នុងនោះមានដូចជា គំនូរលើផ្ទាំងក្រណាត់ គំនូរឌីជីថល និងគំនូរតាមដងផ្លូវ។ លោក ថូនី ហ្វ្រង់ស៊ីស (Tony Francis)  ជាម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិក Kbach Arts បានមានប្រសាសន៍ថា ការផ្តល់ពេលវេលាបន្ថែមនេះ គឺដើម្បីផ្តល់ឱកាសដល់សិល្បករឱ្យបានកាន់តែច្រើនមកចូលរួម ក៏ដូចជាផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពួកគាត់ដើម្បីដាក់ពាក្យប្រកួត។

គួររំលឹកផងដែរ កម្មវិធីប្រកួតប្រចាំឆ្នាំលើកទី 3 ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាតនេះ ត្រូវបានចាប់ផ្តើមប្រកាសឡើងកាលពីខែកញ្ញា ឆ្នាំ 2020 កន្លងទៅ ដោយក្នុងនោះ កម្មវិធីក៏បាននាំយកនូវគំនូរប្រភេទឌីជីថលថ្មី ដើម្បីអនុញ្ញាតឱ្យសិល្បករយើងនៅទូទាំងប្រទេស បានចូលរួមដើម្បីបញ្ចេញស្នាដៃផងដែរ។

ក្រុមហ៊ុនសែលកាត សង្ឃឹមថាគំនូរប្រភេទឌីជីថលថ្មីនេះ នឹងអាចជួយជម្រុញយុវវ័យសម័យបច្ចេកវិទ្យាឌីជីថល ស្វែងរកឃើញនូវមធ្យោបាយថ្មីៗ ដើម្បីពង្រឹងនូវទេពកោសល្យច្នៃប្រឌិត និងចាប់យកអាជីពដ៏ប្រសើរមួយសម្រាប់ថ្ងៃអនាគតរបស់ពួកគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន