ក្រុមហ៊ុន Socialyse ភ្នំពេញ បង្ហាញពីសក្តានុពលនៃនិន្នាការឌីជីថលសកល ដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេសកម្ពុជា

សម្រាប់ការផ្តើមនៅឆ្នាំ 2021 រឿងដំបូងដែល Socialyse ភ្នំពេញដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគាត់ទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង ”និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ 2021។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា “ក្រុមហ៊ុន Socialyse ភ្នំពេញយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងមិនមែនគ្រាន់តែជា  ‘ក្រុមហ៊ុនឌីជីថល’ ហើយយើងក៏មិនដែលដំណើរការតាមវិធីនេះដែរ។ យើងជាដៃគូជឿជាក់របស់អតិថិជន ហើយទំនួលខុសត្រូវមួយរបស់យើង គឺធានាថាគ្រប់គ្នានឹងទទួលបានព័ត៌មានថ្មីៗ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។

ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖   

-គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer

-តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី ‘ប្រេនផលិតផល’ មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ? 

-តើ ‘ខ្លឹមសារឡូយៗ’ ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?

-តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ? 

-តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ? 

យោងតាមលោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បង សម្រាប់ឆ្នាំ 2021។ គាត់បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានរៀបចំព្រឹត្តិការណ៍មួយដែលយើងបាននាំយក Facebook & Google ជាលើកដំបូងមកប្រទេសកម្ពុជា។ ឆ្នាំនេះ យើងបត់បែនតាមស្ថានភាពនៃជំងឺកូវីដ ហើយយើងបានបង្កើតវីដេអូឌីជីថលផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសំណួរដែលយើងទទួលបានពីអតិថិជន។ យើងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ និងបទសម្ភាសន៍ជាមួយអ្នកជំនាញ ដើម្បីផលិតវីដេអូនេះឡើង ដែលបានថតនៅក្នុងស្ទូឌីយ៉ូដោយក្រុមអ្នកជំនាញឌីជីថលរបស់យើងផ្ទាល់។” 

ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរនូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ 2021 ជាមួយការរចនា ឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ គាត់បានបន្ថែមទៀតថា “យើងបានប្រើឡូហ្គោតាមក្រុមហ៊ុន Socialyse សកលនៅក្នុងការិយាល័យរបស់យើង ដើម្បីភាពស្រស់ស្រាយទាក់ទាញនៅក្នុងឆ្នាំ 2021។ ឡូហ្គោថ្មីនេះនឹងជួយឲ្យយើងមានភាពរហ័សរហួន និងអាចបត់បែន រំលេច ពណ៌ចម្រុះបង្កប់ដោយភាពឆ្លាតវៃ ហើយនេះជាការងារដែលយើងធ្វើនៅពេលយុទ្ធនាការរបស់យើងសម្របតាមទស្សនិកជនដែលមានចំណេះដឹង។ 

នៅពេលដែលវីដេអូអំពីនិន្នាការឌីជីថលត្រូវបានបញ្ជូនទៅអតិថិជនរបស់ក្រុមហ៊ុន Socialyse ពួកយើងនៅតែបើកចំហសម្រាប់ការចែករំលែកបន្ត។ កិច្ចការទាំងនេះអាចធ្វើបានដោយទាក់ទងក្រុមហ៊ុន Socialyse តាមរយៈអ៊ីមែល៖ [email protected]     

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន