no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុងទ្វារចំហៀង គឺជាម៉ូឌែលពេញនិយម និងលក់ដាច់បំផុតដែលជាជម្រើសទី 1 របស់គ្រួសារដ៏ឆ្លាតវៃ…!!

លោកអ្នកពិតជារវល់ជាមួយនឹងការងារសំខាន់រាល់ថ្ងៃផង…ត្រូវធ្វើការងារផ្ទះផង…ហើយឥឡូវនេះមេឃភ្លៀងញឹកញាប់ទៀត ចឹងប្រាកដជាពិបាកក្នុងការហាលខោអាវឲ្យបានស្ងួតល្អ និងមិនធុំក្លិនផ្តុស...? ឈប់បារម្ភទៀតទៅ…! រាល់បញ្ហា និងកង្វល់ខាងលើនេះនឹងត្រូវដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុង ទ្វារចំហៀង ម៉ូឌែល WD14F5K5ASG/ST បោក និងសម្ងួតក្នុងពេលតែមួយមានសមត្ថភាពអាចបោក និងថែរក្សាសម្លៀកបំពាក់របស់លោកអ្នកបានស្អាតល្អ និងសម្ងួត ស្ងួតលឿនរហ័សព្រមទាំងមានលក្ខណៈពិសេសៗ និងមុខងារថ្មីៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺមានបំពាក់បច្ចេកវិទ្យាអ៊ីនវើទ័រលើម៉ូទ័រ ស៊ីភ្លើងតិច ប្រើបានយូរមែនទែន!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិចរបស់សាមសុង! ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់គុណភាពល្អ ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៖

* ចំណុះធំបោកបានកាន់តែច្រើន: ចំណុះធំទូលាយអាចបោកបាន 14 គីឡូក្រាម និងសម្ងួតបានម្តង 7 គីឡូក្រាម ចំណេញពេលវេលាបោកតែម្តងហើយ…មិនចាំបាច់រង់ចាំបោកច្រើនដង ចំណេញពេលវេលាសម្រាប់ក្រុមគ្រួសារ!

* បច្ចេកវិទ្យាពពុះសាប៊ូ (ហ្វូម) : មុខងារពិសេស Ecobubble នេះនឹងរំលាយសាប៊ូឱ្យទៅជាពពុះ (ហ្វូម) ងាយជ្រាបចូលសព្វសាច់ក្រណាត់មានសមត្ថភាពខ្លាំងក្នុងការបោកជម្រះសម្លៀកបំពាក់បានស្អាតល្អ! បើទោះបីជាស្នាមប្រឡាក់ខ្លាំងក៏នៅតែអាចកម្ចាត់បានយ៉ាងងាយបំផុត! ជាពិសេសកម្លាំងទឹកបាញ់ខ្លាំងបន្ថែម…បង្កើនប្រសិទ្ធភាពនៃការបោកគក់ឱ្យកាន់តែជ្រះស្អាតល្អ ព្រមទាំងថែរក្សាសាច់ក្រណាត់មិនឱ្យខូចទៀតផង!

* ទម្លាក់សាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ ៖ បច្ចេកវិទ្យា Auto Dispense ម៉ាស៊ីននឹងធ្វើការបញ្ចេញសាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ! ម៉ាស៊ីនមាន សេនស័រ (Sensor) ស្កេនចាប់យកចំណុះសម្លៀកបំពាក់រួចធ្វើការបញ្ចេញបរិមាណសាប៊ូ និងទឹកក្រអូបឱ្យសមស្របទៅនឹងចំណុះខោអាវដែលត្រូវបោកសម្អាតតាមជាក់ស្តែង! បែបនេះនឹងអាចកាត់បន្ថយការខ្ជះខ្ជាយសាប៊ូ និងប្រើទឹកក្រអូបលើសកម្រិត! យី…! ឆ្លាតណាស់ហ្ន៎…!!

* មុខងារខ្យល់ក្តៅ៖ បច្ចេកវិទ្យា Air Wash ដ៏ពិសេសនេះធ្វើឱ្យសម្លៀកបំពាក់មានក្លិនក្រអូប ស្រស់ស្រាយ សម្លាប់មេរោគ បាក់តេរីបានល្អ! ជាពិសេសមុខងារនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ក្លិនផ្អួរ ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗដែលតោងជាប់សម្លៀកបំពាក់ ជាពិសេស ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម !

* បច្ចេកវិទ្យាកាត់បន្ថយញ័រ និងសំឡេង ៖  ជាមួយនឹងបច្ចេកវិទ្យា VRT កាត់បន្ថយរំញ័រ ធ្វើឱ្យម៉ាស៊ីនបោកមានលំនឹងនឹងល្អ លែងមានសំឡេងរំខាន ទោះបីជាបង្វិលលឿនយ៉ាងណាក៏ដោយក៏នៅតែគ្មានសំឡេងរំខានដែរ!

* ស្វែងរកដំណោះស្រាយតាមទូរស័ព្ទ

លោកអ្នកអាចឆែក ឬតាមដានបញ្ហារបស់ម៉ាស៊ីនព្រមទាំងដំណោះស្រាយនានាតាមទូរស័ព្ទដៃដោយខ្លួនឯងបាន! ដូច្នេះលោកអ្នកក៏អាចសន្សំសំចៃថវិកា និងពេលវេលាកាន់តែច្រើនដោយមិនចាំបាច់ហៅជាងមកញឹកញាប់នោះទេ! ពិតជាឡូយរបស់គេមែន…!! អ៊ីចឹងបានជាសុភាពនារីស្ត្រីមេផ្ទះគាំទ្រ និងលក់ដាច់ខ្លាំងយ៉ាងនេះ!!

 

ចាប់ពីពេលនេះទៅលាហើយក្លិនផ្តុស លាហើយគ្រប់ស្នាមប្រឡាក់ លាហើយការចំណាយច្រើនថ្លៃវិកយប័ត្រភ្លើង និងសូមស្វាគមន៍រដូវភ្លៀង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង បោក និងសម្ងួត ផ្តល់នូវភាពងាយស្រួល និងសុខុមាលភាពជូនលោកអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ! នៅចាំអីទៀត? សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាម៉ាស៊ីនបោកម៉ូឌែលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន