no-alternative title

ដឹងទេថាមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់ តើយើងគ្រប់គ្នា គួរតែគិតគូរ និងពិចារណាលើកត្តាសំខាន់អ្វីខ្លះទេ?

នៅក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានរបស់របរប្រើប្រាស់មួយចំនួនដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់លោកអ្នកអោយឈានទៅដល់គោលដៅ និងសម្រេចនូវគ្រប់ភារៈកិច្ច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនធំបានងាកមកប្រើប្រាស់នូវរថយន្តថ្មីជាមធ្យោបាយសម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់មនុស្សភាគច្រើនមានការគិតគូរ និងពិចារណាលើកត្តាច្រើនយ៉ាងដូចជា៖

•កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ

•គោលបំណង និងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។

•រថយន្តនេះមានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាពពេលមេឃភ្លៀងបានដែរឬទេ

•បើសិនជាប្រាក់ចំណូលនៅមានកម្រិត តើអាចបង់រំលស់បានដែរឬទេ

•តម្លៃសមរម្យក្នុងទីផ្សារដែលស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន

•សេវាបង់រំលស់ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាបប្រកបដោយទំនុកចិត្ត

•មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់

•សេវាទទួលទិញរថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)

•គ្រឿងបន្លាស់សម្បូរបែប និងមានតម្លៃធូរថ្លៃ

•សេវាថែទាំផ្សេងៗ និងការធានាជូនពីរោងចក្រ

ដូចនេះយើងសង្កេតឃើញថា មនុស្សសម័យឥឡូវមានការយល់ដឹងច្រើន និងមានការវិភាគថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទិញរថយន្តយកទៅប្រើប្រាស់។ បើសិនជាលោកអ្នកគិតដល់រថយន្តដែលអាចធ្វើដំណើរទៅតាមផ្លូវដែលមានឧបសគ្គបាននោះលោកអ្នកនឹងគិតទៅដល់រថយន្តដែលមានកម្ពស់ខ្ពស់ ឬរថយន្ត Pick Upជាដើម។ តែប្រសិនបើអ្នកត្រូវការរថយន្តដែលអាចជិះទៅធ្វើការប្រចាំថ្ងៃក្នុងទីក្រុងដែលចំណាយតិច អាចបត់បែនក្នុងស្ថានភាពផ្លូវស្ទះ ឬចង្អៀត និងអាចបើកបរទៅតាមបណ្តាខេត្តនានានោះ អ្នកនឹងគិតដល់រថយន្តប្រភេទ SUV មុនគេ។ 

ហើយថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV ខា្នតតូចមួយប្រភេទដែលកំពុងពេញនិយម និងចរាចរណ៍យ៉ាងច្រើនកុះករនៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់រថយន្តធុនធំប៉ុន្មាននោះទេ នោះគឺរថយន្ត Ford Ecosport។ រថយន្ត Ford Ecosport នេះមានតម្លៃត្រឹមតែ $29,900 លោកអ្នកបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 ប៉ុណ្ណោះ នោះលោកអ្នកនឹងអាចក្លាយទៅជាម្ចាស់រថយន្តនេះបានតែម្តង។ ហើយកាន់តែពិសេស រាល់ការទិញរថយន្ត Ford Ecosport អតិថិជននឹងទទួលបានការចាក់ប្រេង 2ឆ្នាំដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ $1,500 ភា្លមៗ។

 

រថយន្ត Ford Ecosport មួយនេះ មានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដូចជា ផ្លូវរាបស្មើក្នុងក្រុង ផ្លូវជាតិនានានិងផ្លូវតាមជនបទស្រុកស្រែចម្ការនានាជាដើម ព្រោះរថយន្ត Ford Ecosport មានកម្ពស់ខ្ពស់រហូតដល់ទៅ 209mm ពីដី ដែលអាចអោយរថយន្តនេះបើកបរបានយ៉ាងរលូន ទោះជាស្ថិតក្នុងស្ថានភាពពេលភ្លៀង ផ្លូវរអិល ពេលឡើងទួល ឬខឿនចិញ្ចើមផ្លូវក៏ដោយ។

 

រថយន្ត Ford Ecosport បានរចនាម៉ូដយ៉ាងល្អប្រណិតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមជាមួយមនុស្សគ្រប់វ័យ ទាំងសុភាពបុរសនិងសុភាពនារី។ ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់រថយន្តមួយនេះដោយផ្នែកខាងមុខមានរូបរាងទំនើប និងស៊ីវិល័យ ផ្នែកចំហៀងមើលទៅរឹងមាំហាប់ណែន ផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយពូកស្បែកប្រណិត ទន់ងាយស្រួលក្នុងការអង្គុយ និងប្រកបដោយផាសុកភាព ផ្នែកខាងក្រោយធំល្មមអាចដាក់ឥវ៉ាន់បានច្រើនរហូតដល់២៥កន្លែង មិនចាញ់រថយន្ត SUV ខ្នាតធំដ៏ទៃទៀតនោះទេ។

ក្រៅពីរូបរាងនិងការឌីហ្សាញដែលបានរៀបរាប់ខាងលើ រថយន្ត Ford Ecosport ក៏បានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់លោកអ្នកដូចជា សេនសឺជុំវិញរថយន្តចំនួន៨គ្រាប់ កាមេរ៉ាជំនួយក្នុងការចូលចតដែលអាច Zoom បាននិងមានខ្សែគំនូសពណ៍លឿងរ៉េតាមចង្កូត  ប្រព័ន្ធចុចបញ្ឆេះរថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញដែលមានភាពរស់រវើក និងងាយស្រួលក្នុងការបញ្ជាដោយសម្លេងសម្រាប់វិទ្យុ តន្រ្តីនិងការកម្សាន្តផ្សេងៗ។

លើសពីនេះទៅទៀត រថយន្តនេះក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay ដើម្បីភ្ជាប់ទៅកាន់ផែនទី Google Map សម្រាប់នាំអ្នកទៅដល់គោលដៅផ្សេងៗ។ ចំណែកឯប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានបំពាក់ជាមួយនឹងពោងសុវត្ថិភាពជុំវិញរថយន្តចំនួន៦ ប្រព័ន្ធហ្រ្វាំង ABS ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងឬរអិល និងប្រព័ន្ធទប់លំនឹងពេលឡើងចំណោត។ល។

 

ចំណុចពិសេសដែលក្រុមហ៊ុនលក់រថយន្តដ៏ទៃមិនមានការផ្តល់ជូននោះគឺ រាល់ការទិញរថយន្ត Ford Ecosport ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានការចូលរួមដំណើរកំសាន្ត Ford Ecosport Family Trip ដែលធ្វើឡើងដោយក្រុមហ៊ុន Ford ផ្ទាល់ហើយការផ្តល់ជូននេះគឺមានសម្រាប់តែអតិថជន Ford Ecosport តែប៉ុណ្ណោះ ដែលដំណើរកំសាន្តនេះខាងក្រុមហ៊ុនធ្លាប់បានរៀបចំរួចមកហើយគឺដំណើតកំសាន្តទៅកាន់ខេត្តបុរីរ៉ាម ដែលជាខេត្តមួយដ៏ល្បីក្នុងប្រទេសថៃ។ 

 

លើសពីនេះទៅទៀតលោកអ្នកថែមទាំងអាចចូលរួមដំណើរកំសាន្ត Ford Adventure ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Ford ដែលវាមិនមែនត្រឹមតែដំណើរកំសាន្តធម្មតាតែប៉ុណ្ណោះទេ តែថែមទាំងមានសកម្មភាពសប្បុរសធម៍ដូចជា ចែកអំណោយដល់គ្រួសារក្រីក្រ ការផ្តល់សម្ភារះជូនក្មេងៗកុមារកំព្រា និងមានកម្មវិធីសប្បាយៗជាច្រើននៅក្នុងដំណើរកំសាន្តមួយនេះ។

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន