ដូចគ្នាជ្រើសរើស កូនកាត់កុំព្យូទ័រយួរដៃថ្នាក់កណ្តាល Huawei MatePad តម្លៃ $349 ឬក៏កូនកាត់កុំព្យូទ័រយួរដៃលំដាប់កំពូលក៏បាន MatePad Pro $699

អ្នកទាំងអស់គ្នាធ្លាប់ស្គាល់រួចមកហើយនូវ កូនកាត់កុំព្យូទ័រយួរដៃដែលកំពុងពេញនិយមបំផុតសម្រាប់អ្នកសិក្សា ឬធ្វើការតាមអនឡាញ គឺ កូនកាត់កុំព្យូទ័រយួរដៃ លំដាប់កំពូល MatePad Pro និង កូនកាត់កុំព្យូទ័រយួរដៃលំដាប់មធ្យម MatePad ដែលសុទ្ធតែមានលក្ខណៈសម្បត្តិល្អដូចគ្នា ព្រមទាំងមានភ្ជាប់ជាមួយខ្មៅដៃ, ក្ដារចុច ឬ Mouse មួយសេតតែម្ដង។ ក្រៅពីនេះទៅទៀត MatePad Pro និង MatePad ក៏មានការឌីហ្សាញទាន់សម័យផងដែរ ដោយមានអេក្រង់លាតពេញ អាចបង្ហាញគុណភាពបានច្បាស់ ហើយអាចបញ្ចេញសម្លេងបានឮខ្លាំង ក៏ដូចជាមានថាមពលថ្មធំ ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei MatePad Pro តម្លៃ $699

ជាកូនកាត់កុំព្យូទ័រយួរដៃលំដាប់កំពូល សម្រាប់អ្នកត្រូវការប្រើប្រាស់ច្រើន ទាំងផ្នែកបំពេញការងារ សិក្សា ផ្នែកទស្សនាខ្សែភាពយន្ដ និងលេងហ្គេមកំសាន្ដ ដោយវាប្រើប្រាស់បន្ទះឈីប Kirin 990 និងមានរ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB អាចបើកកម្មវិធីបានយ៉ាងរលូន ហើយក៏អាចចែកអេក្រង់ជាពីរបាន ជាមួយមុខងារ Split-Screen Mode និងមុខងារ PC Mode ដើម្បីធ្វើឲ្យផ្ទៃប្រើប្រាស់ ដូចជាកុំព្យូទ័រផងដែរ។ វាមានអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញ 16.7 លានពណ៌ (Huawei FullView Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ ហើយក៏មាន Speaker ចំនួន 4 គ្រាប់ ធ្វើឲ្យសម្លេងលាន់ឮបានច្បាស់ខ្លាំង។

សម្រាប់ផ្នែកកាមេរ៉ាឯណោះវិញ វាមានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ប្រភេទ Auto Focus និងមានមុខងារ Flash Focus Mode ធ្វើឲ្យចាប់រូបភាព និងវីដេអូបានដិតច្បាស់ បូកទាំងកាមេរ៉ាខាងមុខទំហំ 8MP (f/2.0) ទុកឲ្យងាយស្រួលថត Selfie ឬហៅចេញចូលជាលក្ខណៈវីដេអូខលបាន។  

ជាពិសេស ខ្មៅដៃវេទមន្ត HUAWEI M-pencil របស់វា មានភាពងាយស្រួល សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញបែបឌីជីថល ធ្វើឲ្យការសរសេរ ការគូសគំនូររបស់អ្នក មើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។  Huawei MadPad Pro មានថាមពលថ្ម 7250mAh ដែលអាចគាំទ្រកម្លាំងសាកថ្មល្បឿនលឿន 20W ជាមួយការសាកឥតខ្សែកម្រិត 15W (Wireless Charging) និងចែករំលែកថ្មឲ្យឧបករណ៍ទៀតបានកម្រិត 7.5W (Reverse Wireless Charging)។

Huawei MatePad តម្លៃ $349

ជាកូនកាត់កុំព្យូទ័រយួរដៃថ្នាក់កណ្តាលប្រើបន្ទះឈីប Kirin 810 ជាមួយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ប៉ុន្តែមានថាមពលថ្មធំទំហំ 7,250mAh ដូចជាម៉ូឌែល Pro ដែរ ហើយមានបច្ចេកវិទ្យាសាកថ្មលឿន 18W ដូច្នេះវាអាចឲ្យប្រើប្រាស់បានយូរម៉ោង សម្រាប់ការសិក្សាធ្វើតាមអនឡាញ ទស្សនាខ្សែភាពយន្ដ ក៏ដូចជាលេងហ្គេមនានា ជាមួយ Speaker លាន់លឺច្បាស់ល្អ ប្រភេទ Surround Sound ចំនួន 4 ទិសរបស់ Harman Kardon។ បើមើលទៅលើផ្នែកអេក្រង់វាមានទំហំ 10.4 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត 2K FullView Display (2000x1200) ដោយវាអាចផ្ដល់ជូនគុណភាពច្បាស់ត្រជាក់ភ្នែក សម្រាប់ការសិក្សា ឬធ្វើការងារតាមអនឡាញ ជាដើម។ វាក៏មានបំពាក់មកជាមួយកាមេរ៉ាទំហំ 8MP ទាំងមុខក្រោយ ទុកសម្រាប់ការខលជាវីដេអូ ព្រមទាំងការថត Selfie និងថតប្លង់ទូទៅបាន។

កូនកាត់កុំព្យួទ័រយួរដៃស៊េរីថ្មីៗរបស់ Huawei ម៉ូឌែល MatePad Pro និងម៉ូឌែល MatePad គឺមានលក្ខណៈសម្បត្តិគ្រាន់បើច្រើន បើប្រៀបធៀបទៅនឹងជំនាន់មុនៗ ព្រមទាំងមានតម្លៃសមរម្យ នៅលើទីផ្សារប្រទេសយើង នាពេលបច្ចុប្បន្ននេះ។ កាន់តែពិសេសជាមួយមុខងារ Multi-Window ឬ Split-Screen Mode គឺអនុញ្ញាតឲ្យបើកកម្មវិធីម្តង បានច្រើនក្នុងពេលតែមួយ នៅលើអេក្រង់តែមួយ ហេតុនេះហើយវាជួយសន្សំពេលវេលា និងជួយពន្លឿនការងារឲ្យកាន់តែងាយស្រួល។ លើសពីនេះ បច្ចេកវិទ្យា Share អេក្រង់ទូរសព្ទ ក៏បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារ ពីទូរស័ព្ទទៅកូនកាត់កុំព្យូទ័រយួរដៃ ពី កូនកាត់កុំព្យូទ័រយួរដៃ ទៅទូរស័ព្ទបានយ៉ាងរហ័សតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ដោយប្រើខ្សែ USB និងចំណាយពេលយូរឡើយ។

 

 

ព័ត៌មានពាណិជ្ជកម្ម