no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន iOne បានបង្កើតឡើងរយៈពេល 15 ឆ្នាំហើយ គិតត្រឹមឆ្នាំ 2020 នេះ

iOne គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានចែកចាយផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល 15 ឆ្នាំមកហើយ។ នៅក្នុងរយះពេល 15 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន iOne បាននាំមកនូវផលិតផល Apple ថ្មីៗ និងមានគុណភាពខ្ពស់ជាច្រើនប្រភេទ មកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ហើយរាល់ ផលិតផលទាំងអស់ ដែលបាននាំមកនោះ គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកទល់នឹងពេលនេះ ក្រុមហ៊ុន iOne បានបំពេញតំរូវការ និងបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ បានយ៉ាងល្អបំផុត ដោយក្រុមហ៊ុនបានស្តាប់នូវរាល់មតិយោបល់ ការគាំទ្រ ក៏ដូចជា ការទទួលស្គាល់ពី អតិថិជន និងបានជំរុញអោយក្រុមហ៊ុននៅតែខិតខំបន្តផ្តល់ជូននូវសេវាកម្មមួយដែលមានភាពល្អប្រសើរ។

នៅក្នុងឆ្នាំថ្មីនេះដែរ iOne បានកំពុងតែពង្រីកនូវសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំង ដោយមានបញ្ចូលនូវ សេវាកម្ម និង ផលិតផលថ្មីៗ ទៅកាន់ប្រព័ន្ធអនឡាញបន្ថែមទៀត ដូចនេះហើយ អតិថិជន ទាំងអស់ អាចរកជាវ ផលិតផលថ្មីៗរបស់ iOne តាមរយៈ App នៅលើទូរស័ព្ទដៃអតិថិជនផ្ទាល់តែម្តង។

លើសពីនេះទៅទៀត នៅក្នុងខែបន្តបន្ទាប់ទៅនេះ iOne និងមានរៀបចំ នៅការផ្តល់ជូនពិសេស ជាច្រើន រួមមាន ការបញ្ចុះតំលៃការថែមជូនកាដូរច្រើន មិនធ្លាប់មានពីមុនមក ទាំងក្នុងហាងក្តី និង បញ្ជា ទិញតាម អនឡាញក្តី ដើម្បីជាការអបអរខួបគំរប់ ១៥ឆ្នាំនេះ។ អតិថិជនអាចធ្វើការដោនឡូត " iOne Card " App ទុកជាមុនដើម្បីចូលរួមជាមួយការផ្តល់ជូននេះ។

បន្ថែមពីនេះ ក្រុមហ៊ុន iOne ក៏បានធ្វើការអភិវឌ្ឍន៍បានយ៉ាងលឿន ជាមួយនឹងការពង្រីកបន្ថែមនូវសាខាជាបន្តបន្ទាប់ ពិសេស គឺរៀបចំទីតាំងអោយមានកន្លែងទទួលភ្ញៀវមានលក្ខណៈធំទូលាយប្រកបដោយផាសុកភាព និងមានធ្វើការតុបតែងលំអរនូវរូបភាពថ្មី ដែលបានច្នៃប្រឌិត ឡើងជាមួយនឹងស្ទីលប្លែកមានលក្ខណៈទំនើបទាន់សម័យ ដើម្បីធ្វើឲ្យអតិថិជនទាំងអស់មានអារម្មណ៍ល្អ និងកាន់តែមានទំនុកចិត្តក៏ដូចជាភាពជឿជាក់កាន់តែខ្លាំង។

អ្វីដែលពិសេសថែមទៀតនោះ ក្រុមហ៊ុន iOne មាន Service Center សំរាប់ផ្តល់នូវដំណោះស្រាយជូនដល់អតិថិជនបានយ៉ាង រហ័សទាន់ចិត្ត ជាមួយនឹងបុគ្គលិកដែលមានសមត្ថភាពប្រកបដោយក្រមសីលធម៍វិជា្ជជីវះខ្ពស់ ហើយនិងមានភាពរួសរាយរាក់ទាក់ជាច្រើនរូបរង់ចាំទទួលបំរើសេវាកម្មជូនដល់អតិថិជន ។

ក្រុមហ៊ុន iOne មានសាខា 4 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានអស័យដ្ឋានដូចខាងក្រោម គឺសាខាទីមួយ iOneCanadia ស្ថិតនៅជាន់ផ្ទាល់ដី នៃអគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុន្នីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sothearos មានអសយដ្ឋាននៅក្នុងផ្សារទំនើប Aoen Mall Phnom Penh ជាន់ទីមួយ ទូរស័ព្ទលេខ 023 88 31 01, សាខាទីបី iOne Sen Sok មានអសយដ្ឋាននៅក្នុងផ្សារទំនើប Aoen Mall Sen Sok City ជាន់ទីមួយ ទូរស័ព្ទលេខ 023 99 31 61 និង សាខាទីបួន iOne Service Center គឺមានទីតាំងជាន់ទី 3 អគារលេខ 25 មហាវិថីម៉ៅេសទុងជាប់នឹងស្ថានទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕ 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន