នៅថ្ងៃនេះ មានព័ត៌មានថ្មីមួយ ដែលចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែវិស្វកររបស់ក្រុមហ៊ុន Huawei បានធ្វើការអភិវឌ្ឍទៅលើគំរូនៃកង់ដែលអាចបើកបរដោយស្វ័យប្រវត្តិ។ គំរូនៃកង់អគ្គិសនីនេះ គឺពិតជាទាក់ទាញមែនទែន។ បន្ថែមពីនេះទៀតនោះ កង់ដែលអាចបើកបរបានដោយខ្លួនឯងនេះគឺមានមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើនជាមួយនឹងសេនស័រនៅលើតួខ្លួនរបស់វា និងកាមេរ៉ា រួមជាមួយនឹងបច្ចេកវិទ្យា AI (Artificial Intelligence) technology បានថែមទៀត។
វិស្វករដែលកាន់គម្រោងនេះគឺមានឈ្មោះហៅថា Zhihui Jun ។ គាត់មានគំនិតនេះដោយសារតែគាត់បានរងរបួសនៅពេលដែលគាត់ជិះកង់។ ការរងរបួសនេះបានធ្វើអោយគាត់មានគំនិតក្នុងការអភិវឌ្ឍទៅលើកង់អគ្គិសនីនេះ។ ក្រុមការងាររបស់ក្រុមហ៊ុននេះបានដាក់ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ( automatic control system)ជាមួយនឹងសេនស័រ និង Chip មួយដែលជាខួរក្បាលនៃប្រព័ន្ធនេះ និងអាចគណនាថាមពលបានយ៉ាងល្អថែមទៀត។
វិស្វករនេះ បានចាប់ផ្តើមនូវគំរូរបស់កង់នេះនៅលើ CAD ហើយបន្ថែមនូវម៉ូទ័រធំចំនួន 2 ហើយលោក Zhihui Jun បានបន្ថែមនូវកាមេរ៉ា RGBD Depth, Accelerometer, Gyroscope និង LiDAR Sensor។ កង់នេះ ប្រើប្រាស់នូវថាមពលថ្មប្រភេទ lithium ដែលអាចប្រើប្រាស់បាន 2 ទៅ 3 ម៉ោងថែមទៀតផង៕