no-alternative title
no-alternative title

MSI បានប្រកាសបញ្ចុះតម្លៃទៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃរបស់ខ្លួនម៉ូដែល GS76 Stealth មកត្រឹម 1999 ដុល្លារ និងមានថែមកាបូបមួយទៀតផង

នេះគឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ MSI ម៉ូដែល GS76 Stealth។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ ត្រូវបាន MSI ធ្វើការផលិតឡើងសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់តម្រូវការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ។ MSI GS76 Stealth ត្រូវក្រុមហ៊ុននាគរាជរបស់តៃវ៉ាន់មួយនេះរចនាឡើងមកបង្ហាញពីប្រណិតភាព ទាន់សម័យ និងភាពរឹងមាំបែប Premium សម្រាប់ការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI GS76 Stealth ត្រូវបានក្រុមហ៊ុនដំឡើងមកនូវគ្រឿងបង្គុំខាងក្នុងម៉ាស៊ីនសុទ្ធតែខ្លាំងៗ និងប្រើនូវបច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលដល់ការប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។

នៅក្នុងម៉ាស៊ីនរបស់ GS76 Stealth បានដំឡើងមកជាមួយ CPU ជំនាន់ចុងក្រោយបំផុតរបស់ Intel គឺ Intel-11th Generation Core i9 ដែលមាន 8-Core មានល្បឿនខ្ពស់បំផុតដល់ 4.9GHz គាំទ្រដោយមុខងារ Dual Core Turbo ដែលប្រើនូវប្រព័ន្ធ Intel® Turbo Boost Max Technology 3.0 (ITBM3.0) ដើម្បីជួយបង្កើនល្បឿនប្រើប្រាស់ដោយស្វ័យប្រវត្តិនៅពេលអូសការងារធំៗ។ 

ជាមួយគ្នានេះម៉ាស៊ីនរបស់ GS76 Stealth មានភ្ជាប់ជាមួយអង្គ GPU របស់ Nvidia ស៊េរីចុងក្រោយ GeForce RTX3080 ដែលមាន GDDR6 ទំហំធំបំផុតដល់ 16GB និងគាំទ្រល្បឿនប្រតិបត្តិការដោយរ៉េមស៊េរី DRR4-3200MHz ដែលគាំទ្រទំហំបានធំបំផុតដល់ 64GB តម្រូវតាមទំហំការងារប្រើប្រាស់ជាក់ស្តែងរបស់លោកអ្នក។ សម្រាប់ថាសផ្ទុកទិន្នន័យដែលបំពាក់នៅលើកុំព្យូទ័រយួរដៃស៊េរីថ្មីគឺជាប្រភេទថាសល្បឿនលឿន M.2 SSD ដែលប្រើនូវបច្ចេកវិទ្យាឆ្លាស់ទិន្នន័យ PCIe Gen 4។ 

បន្ថែមពីនេះនៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់ MSI GS76 Stealth ក៏មានតម្លើងមកជាមួយប្រព័ន្ធបន្សាបកំដៅក្នុងម៉ាស៊ីនជាមួយនឹងបំពងសារធាតុត្រជាក់ចំនួន 6 ដើមភ្ជាប់នូវបច្ចេកវិទ្យា Cooler Boost Technology រួមជាមួយប្រព័ន្ធកង្ហាលត្រជាក់ចំនួន 3 ប្រើនូវប្រព័ន្ធ Cooler Boost Trinity+ ដើម្បីជួយសម្រួលដល់លំហូរកំដៅចេញពីក្នុងម៉ាស៊ីនបានល្អប្រសើរដល់ទៅ 15%។

ជាមួយគ្នានេះ MSI GS76 Stealth បានបំពាក់មកជាមួយថ្មទំហំធំដល់ទៅ 99.9Whr ដែលសាកពេញម្តងមានលទ្ធភាពកាន់ប្រើប្រាស់ជាប់បានដល់ 11 ម៉ោង។

ចូលមកផ្នែកអេក្រង់វិញ MSI GS76 Stealth មានបំពាក់នូវបន្ទះអេក្រង់មានល្បឿន refresh rate ខ្ពស់ដល់ទៅ 360Hz ទំហំធំដល់ទៅ 17.3 អ៊ីញផ្តល់នូវភាពទូលាយស្រឡះល្អសម្រាប់បំពេញកិច្ចការងារ។

ហើយអ្វីដែលធ្វើឲ្យផ្ទៃអេក្រង់របស់ GS76 Stealth មើលទៅកាន់តែស្រឡះល្អក៏ដោយសារតែគែមអេក្រង់របស់វាមានកម្រាស់ស្តើងត្រឹមតែ 4.9mm ប៉ុណ្ណោះ ហើយនៅលើគែមខាងលើក៏មានបង្កប់កាមេរ៉ាវ៉ិបខេមមួយគ្រាប់កម្រិត HD-720px ផងដែរ។ បន្ទះអេក្រង់របស់ MSI GS76 Stealth  ជាប្រភេទបន្ទះបង្ហាញ IPS LCD គាំទ្រកម្រិតបង្ហាញ Full-HD នៅលើផ្ទៃបង្ហាញចេញសរុបប្រមាណជា 84%។ 

សម្រាប់មុខងារសំខាន់ៗមួយចំនួនទៀតដែលមាននៅលើ MSI GS76 Stealth គឺមានដូចជា រន្ធ Thunderbolt 4/USB-C 3.2 សម្រាប់សាកភ្លើង និងផ្ទេរទិន្នន័យ, USB-A3.2, Ethernet RJ45, Wi-Fi 6, Bluetooth 5.2, HDMI ដែលមានសមត្ថភាពបញ្ចូនរូបភាពបានដល់កម្រិត 8K@60Hz/ 4K@120Hz និងរន្ធដាក់ម៉េមូរីកាតប្រភេទ SD ជាដើម៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន