no-alternative title
no-alternative title

ក្រុមហ៊ុន Karcher ប្រកាសសម្ពោធជាផ្លូវការណ៌នូវទីស្នាក់ការថ្មី និងមជ្ឈមណ្ឌលលក់របស់ខ្លួននៅរាជធានីភ្នំពេញ

នាថ្ងៃពុធទី 18 ខែមករា ឆ្នាំ 2023 ក្រុមហ៊ុន Karcher ដែលជាក្រុមហ៊ុននាំមុខគេ ផ្នែកបច្ចេកវិទ្យាសំអាត បានរៀបចំកម្មវិធីសម្ពោធនូវទីស្នាក់ការថ្មី និងមជ្ឈមណ្ឌលលក់របស់ខ្លួន ប្រចាំរាជធានីភ្នំពេញ។ ភ្ញៀវចូលរួមជាកិត្តិយសរួមមាន ឯកឧត្តម  Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Christian May អគ្គនាយករង Karcher ពិភពលោក លោក Klaus Puehmeyer នាយកប្រចាំតំបន់ អាស៊ាន តៃវ៉ាន់ និង កូរ៉េខាងត្បូង លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប និង លោកមាជ សម្បត្តិ នាយកគ្រប់គ្រង Karcher ប្រចាំប្រទេសកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលជាង 500 មុខរបស់ ក្រុមហ៊ុន Karcher នឹងធ្វើការដាក់តាំងលក់នៅក្នុងមជ្ឈមណ្ឌលលក់នេះ។ ក្រៅពីមជ្ឈមណ្ឌលលក់ថ្មីទីតាំងថ្មីនេះបំរើជា ទីស្នាក់ការកណ្តាល មជ្ឈមណ្ឌលសេវាកម្មជួសជុល ទីតាំងបណ្តុះបណ្តាល ក៏ដូចជាទីតាំងសាកល្បងផលិតផលរបស់អតិជនផងដែរ។ សូមបញ្ជាក់ថា បុគ្គលិកដែលបំរើការនៅក្នុងមជ្ឈមណ្ឌលលក់ Karcher រួមមានបុគ្គលិកផ្នែកលក់ និងផ្នែកសេវាកម្ម ជួសជុល សុទ្ទសឹងជាបុគ្គលិកជំនាញ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន។

បើតាមប្រសាសន៏ របស់លោក មាជ សម្បត្តិ នាយកប្រចាំប្រទេសរបស់  ក្រុមហ៊ុន Karcher Cambodia បានអោយដឹងថា ទីតាំងថ្មីនេះនឹងផ្តល់នូវភាពងាយស្រួល សំរាប់អតិថិជនក្នុងការស្វែងរកជាវនូវផលិតផលសំអាតរបស់ក្រុមហ៊ុនអាល្លឺម៉ង់ដែលមានគុណភាពខ្ពស់ ក៏ដូចជាសេវាកម្មជួសជុលផងដែរ។ ចំណែកអគារការិយាល័យថ្មី ក៏ផ្តល់នូវផាសុខភាពផងដែរដល់បុគ្គលិកដែលបំរើការនៅទីនេះ។

ចំនែកលោក Klaus Puehmeyer នាយកប្រចាំតំបន់ អាស៊ាន តៃវ៉ាន់ និង កូរ៉េខាងត្បូង ក៏បានគូសបញ្ជាក់ដែរថា បើទោះជាពីរ បីឆ្នាំចុងក្រោយនេះ យើងមានភាពលំបាកដោយសារតែជំងឺកូវីដ ក៏យើងនូវតែមិនបានបញ្ឈប់នូវការវិនិយោគរបស់យើងនៅក្នុងប្រទេសកម្ពុជាឡើយ។ យើងមានជំនឿថា អតិជនរបស់យើង នឹងរីករាយចំពោះផលិផលសំអាតរបស់យើង ដែលពិតជាផ្តល់នូវប្រយោជន៏ ចំពោះការរស់នៅប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្មរបស់ខ្លួន។

Karcher គឺជាក្រុមហ៊ុននាំមុខលំដាប់ពិភពលោកសំរាប់ផលិតផលសំអាត។ ក្រុមហ៊ុនមានបុគ្គលិកសរុបច្រើនជាង14400 នាក់ នៅក្នុង 78 ប្រទេស និងមាន 150 ទីតាំង ទូទាំងពិភពលោក។ Karcher មានមជ្ឈមណ្ឌលបំរើសេវាកម្មជួសជុល ច្រើនជាង 50000 កន្លែង នៅទូទាំងពិភពលោក។ នៅឆ្នាំ 2021 បរិមាណលក់របស់ក្រុមហ៊ុនបានកើនដល់ជាង 3 ពាន់លានអឺរ៉ូ ដែលជាតួលេខមួយខ្ពស់មិនធ្លាប់មានពីមុន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន