no-alternative title

ASUS Vivobook Pro 16 OLED (K6602) ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Vivobook Pro 16 OLED (K6602) ទំហំ 16-inch ដែលត្រូវបានឌីស្សាញឡើងសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់នូវភាពរីករាយសម្រាប់មនុស្សគ្រប់គ្នា។ កុំព្យូទ័រថ្មីនេះបំពាក់នូវបន្ទះឈីប 12th Generation Intel® Core™ H-Series processors ចុងក្រោយបំផុតជាមួយនឹងប្រព័ន្ធ triple-vented cooling system និងក្រាហ្វិកកាតដ៏ខ្លាំងក្លា NVIDIA® GeForce® RTX™ 4060 GPU ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 អ្វីដែលកាន់តែពិសេសនោះ កុំព្យូទ័រនេះអាចប្រើប្រាស់បានជាមួយនឹងការងារជាច្រើនដូចជា content creation ការលេងហ្គេម ឬការកម្សាន្តជាច្រើនកាន់តែងាយស្រួល។ កុំព្យូទ័រ Vivobook Pro 16 OLED នេះបំពាក់នូវអេក្រង់ PANTONE® Validated OLED ជាមួយនឹងកញ្ចក់ប្រភេទ 3.2K 120 Hz 600-nit OLED version នាំមុខគេរបស់ពិភពលោកជាមួយនឹងកម្រិតភាពច្បាស់ 100% DCI-P3 color gamut ថែមទៀត។ 

សម្រាប់ MUX switch នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងសមត្ថភាពខ្លាំងក្លានៅក្នុងកម្រិត low-latency graphics នៅពេលដែលលេងហ្គេម ហើយការកម្សាន្តកាន់តែមានភាពអស្ចារ្យ រួមជាមួយនឹងប្រព័ន្ធសំលេង Dolby Atmos® audio តាមរយៈប្រព័ន្ធ Harman Kardon-certified speaker system ថែមទៀត។ 

សម្រាប់រន្ធផតជាច្រើនទៀតនៅលើកុំព្យូទ័រនេះមានដូចជា 40 Gbps Thunderbolt™ 4  port និង USB 3.2 Gen 2 Type-C® port,2x USB 3.2 Gen 1 Type-A ports, HDMI® 2.1 port និង RJ-45 LAN port ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 96 Wh ជាមួយនឹង 150-watt AC adapter ។ សម្រាប់អ្នកដែលជាសិល្បៈករ អ្នកតន្ត្រី ឬ creators អាចប្រើប្រាស់បាននូវកុំព្យូទ័រ Vivobook Pro 16 OLED នេះដែលជាដៃគូដ៏សក្តិសមបំផុត។

 

ភាពស្នូលនៃការច្នៃប្រឌិត

បើនិយាយអំពីភាពស្នូលនៃភាពច្នៃប្រឌិតនោះគឺផ្តោតទៅលើសមត្ថភាពដ៏ខ្លាំងក្លារបស់វា ហើយកុំព្យូទ័រ Vivobook Pro 16 OLED នេះគឺផ្តល់នូវការបង្កើតនូវភាពច្នៃប្រឌិតកាន់តែងាយស្រួល និងរីករាយសម្រាប់ YouTubers, TikTokers, podcasters, vloggers, musicians, artists ជាពិសេសសម្រាប់អ្នកដែលចូលចិត្តក្នុងការបង្កើតអ្វីដែលថ្មី។

 

ជាធម្មតា អ្នកប្រើប្រាស់ជាច្រើនចង់បង្កើនូវល្បឿនកាន់តែលឿនសម្រាប់កិច្ចការលំបាកអោយកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់នៅក្នុង Performance mode ជាមួយនឹងល្បឿន 90 W TDP ចេញពីបន្ទះឈីប 13th Gen Intel Core i9-13900H CPU និងរ៉េមទំហំ DDR58+ 8 GB RAM រួមជាមួយនឹងប្រព័ន្ធ dual-fan, triple-vented ASUS IceCool Plus cooling system ។ បន្ថែមពីនេះទៀតនោះ វាក៏មាន 1 TB PCIe® SSD និង NVIDIA® GeForce® RTX™ studio-grade GPU ដែលអាចធ្វើអោយល្បឿនកាន់តែខ្លាំងក្លាបំផុត។ កុំព្យូទ័រនេះសក្តិសមបំផុតសម្រាប់ការកែវីដេអូបានលឿន 3D animation workflows និង ultra-high-quality visual effects ដូចនេះ អ្នកប្រើប្រាស់ជាច្រើនអាចចំណាយពេលច្រើនជាងមុនក្នុងការបង្កើតនូវមាតិកាដ៏អស្ចារ្យ និងចំណាយពេលវេលាតិចជាងមុនថែមទៀត។ 

 

អេក្រង់ឈានមុខគេនៅលើពិភពលោក

សម្រាប់គុណភាពនៃអេក្រង់គឺជាអ្វីគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ចង់បានជាពិសេសទៅលើពណ៌កូល័រច្បាស់ កម្រិតពណ៌ខ្មៅ និងពណ៌សច្បាស់គ្មានគូប្រៀប។ កុំព្យូទ័រនេះមានអេក្រង់កម្រិត 3.2K 120 Hz OLED HDR, DisplayHDR™ True Black 600 certified ជាមួយនឹងកម្រិតពន្លឺ 600-nit ហើយវាក៏មាន PANTONE® Validated និង cinema-grade 100% DCI-P3 gamut រួមជាមួយនឹង TÜV Rheinland សម្រាប់ការពារភ្នែកថែមទៀត។ 

 

គុណភាពសំឡេងច្បាស់ពិរោះរណ្តំ

កុំព្យូទ័រ Vivobook Pro 16 OLED នេះគឺល្អបំផុតនៅក្នុងការកម្សាន្ត និងការលេងហ្គេម។ បន្ថែមពីនេះទៀតនោះ វាក៏មានបំពាក់នូវ MUX switch ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងការលេងហ្គេមនៅក្នុងកម្រិត low-latency gaming តាមរយៈ NVIDIA® GPU ។  សម្រាប់ប្រព័ន្ធសំឡេង Harman Kardon-certified audio system នេះក៏មានភាពខ្លាំងក្លា និងគុណភាពសំឡេងពិរោះរណ្តំចិត្តកម្រិតគ្រីស្តាល់ដែលល្អឥតខ្ចោះនៅក្នុងការកម្សាន្ត និងការទំនាក់ទំនង។ បន្ថែមពីនេះ វាក៏បំពាក់នូវប្រព័ន្ធ f Dolby Atmos® ដែលល្អនៅក្នុងការស្តាប់តន្រ្តី ខ្សែភាពយន្ត និងទូរទស្សន៍។ 

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

កុំព្យូទ័រ ASUS Vivobook Pro 16 OLED នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃចាប់ពី $1599 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

ដោយ ប៉េងលីន