no-alternative title
no-alternative title

ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។ 

សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺនោះទេ។

បន្ថែមពីនេះជាមួយមុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឲ្យព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឲ្យខូចទ្រង់ទ្រាយនោះទេ។ លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K ។

ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC ។

ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗជាច្រើនដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoost ។ លើសពីនេះទៅទៀត ក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ។

•សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFit កម្រិត 2.4K ទំហំ 11.4” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។

•សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឲ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឲ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។

•សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង ស័ក្កសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។

តោះ! កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹងទទួលបានកាដូរួមមានដូចជា ៖

oរាល់ការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន ៖

-បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89

-កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39

-ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

oរាល់ការកក់ទុកមុន Reno11 F 5G ថែមជូន ៖

-បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69

-កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39

-ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

សម្រាប់ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2  អាចរកទិញបានចាប់ពីថ្ងៃទី03 ខែមីនា 2024 នេះតទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន