no-alternative title

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងលោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សាររថយន្តថ្មីធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ អស់រយៈពេល៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៩ មកដល់ពេលបច្ចុប្បន្ន។ កត្តាដែលធ្វើអោយយើងទទួលបានចំណែកទីផ្សារលេខ១នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង។

ជាមួយគ្នានេះ សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

 

លោក ងន សាំង ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “ទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាមជ្ឈមណ្ឌលប្រគល់រថយន្តធំជាងគេ និងដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅពេលដែលអតិថិជនចូលមកក្នុងទីតាំងប្រគល់រថយន្តនេះ នោះអតិថិជននឹងមានអារម្មណ៍ហាក់ដូចជា កន្លែងតាំងបង្ហាញរថយន្ត ឬការិយាល័យ ឬក៏ជាហាងកាហ្វេដ៏ធំមួយ ដែលមានកន្លែងអង្គុយបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកទទួលយករថយន្តនៅទីនេះ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងសេវាកម្មប្រកបដោយទំនុកចិត្ត ពីក្រុមហ៊ុន អ អិម អេ និងក្រុមហ៊ុន ហ្វដ។”

 

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនូវទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមរយៈការបង្តើតនូវស្តង់ដារគុណនៃការប្រគល់រថយន្តលំដាប់អន្តរជាតិដំបូងគេបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។

យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាកក់ក្តៅ និងមានទំនុកចិត្តលើរថយន្តរបស់ពួកគាត់ ជាពិសេសទទួលបានការណែនាំ និងការពន្យល់អំពីរបៀបប្រើប្រាស់មុខងាររថយន្ត បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅក្នុងរថយន្តថ្មីរបស់ពួកគាត់ មុនពេលពួកគាត់បើកបររថយន្តនៅលើដងផ្លូវ។”

 

គួរបញ្ជាក់ផងដែរថា ទីតាំងប្រគល់រថយន្តថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ៦,៥៧៥ ម៉ែត្រការ៉េ ដែលមានទីតាំងប្រគល់រថយន្តធំ ស្តង់ដារអន្តរជាតិ ចំនួន ១២កន្លែង ដែលមានសមត្ថភាពអាចប្រគល់រថយន្តបានចំនួនច្រើនគ្រឿងក្នុងពេលតែមួយ។ ទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតងនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយវិថីឧកញ៉ាម៉ុងរិទ្ធី (ក្បែរផ្សារបឹងបៃតង) ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 099 999 747 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន