ព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress កាន់តែខិតជិតដល់ហើយ ក្រុមហ៊ុន Sony ក៏នឹងមានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ។ ព័ត៌មានជាច្រើននៅតែបន្តទម្លាយព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony ។ យើងសង្ឃឹមថា ក្រុមហ៊ុន Sony នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនស៊េរីម៉ូដែលដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនSony មិនត្រឹមតែប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ប្រណិតរបស់ខ្លួននោះទេ ក្រុមហ៊ុននេះក៏គ្រោងនឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនស៊េរីផងដែរ។
ស្មាតហ្វូនស៊េរីថ្មីមួយដែលព័ត៌មានជាច្រើនបានចុះផ្សាយនោះ គឺស្មាតហ្វូនជំនាន់បន្ទាប់របស់ Sony Xperia XA ។ ស្មាតហ្វូននេះ ត្រូវបានព័ត៌មានជាច្រើនបានទម្លាយនូវរូបភាព Renders របស់វាដែលពិតជាស្រស់ស្អាតមែនទែន។ នៅថ្ងៃនេះ ព័ត៌មានថ្មីមួយទៀតបានទម្លាយថា ស្មាតហ្វូនស៊េរីថ្មីបន្ទាប់របស់ Sony Xperia XA បានឆ្លងកាត់នូវវិញ្ញាបនប័ត្រ FCC ហើយវាពិតជាបង្ហាញខ្លួនថ្ងៃទី 27 ខែកុម្ភៈ ខាងមុខនេះនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ជាក់ជាមិនខាន។
ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេដឹងថានឹងប្រើប្រាស់នូវបន្ទះឈីប MediaTek P20 ហើយកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំធំដល់ទៅ 23 មេហ្គាភិចសែលដែលពិតជាអស្ចារ្យមែនទែន។ ស្មាតហ្វូននេះប្រើប្រាស់នូវលេខកូដ “Pikachu” ហើយលក្ខណៈសម្បត្តិរបស់វាក៏ទើបតែទម្លាយនៅក្នុង GFXBench ផងដែរ។ វានឹងប្រើប្រាស់នូវអេក្រង់ទំហំ 5 អ៊ីង និងភ្ជាប់ជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ៕