no-alternative title

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Xiaomi នឹងបញ្ចេញនូវស្មាតហ្វូនថ្មីមួយដែលប្រើប្រាស់នូវបន្ទះឈីបខ្លួនឯងឈ្មោះថា ‘Pinecone’ SoC នៅក្នុងរយៈពេលត្រឹមតែ 1 ខែ

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi កំពុងតែសម្លឹងមើលក្នុងការបោះជំហានថ្មីមួយទៀតនៅក្នុងផ្នែកឧស្សាហកម្មចល័តជាមួយនឹងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿងទៀតដែលប្រើប្រាស់នូវបន្ទះឈីបថ្មីដែលផលិតដោយក្រុមហ៊ុនផ្ទាល់តែម្តង នេះបើតាមការបញ្ជាក់នៃរបាយការណ៍ដែលត្រូវបានចុះផ្សាយនៅលើសារព័ត៌មាន The Wall Street Journal ។

សារព័ត៌មានដ៏ធំមួយនេះបានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិនជាច្រើនបានចាប់ផ្តើមនូវការវិនិយោគកាន់តែខ្លាំងទៅលើបច្ចេកវិទ្យារបស់ពួកគេដើម្បីធ្វើឱ្យមានភាពខុសប្លែកគ្នាដើម្បីទទួលបានការគាំទ្រពីអ្នកប្រើប្រាស់របស់ខ្លួន។ ការបង្កើតនូវបន្ទះឈីបផ្ទាល់ខ្លួននឹងជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះកាត់បន្ថយនូវការផ្គត់ផ្គង់ពីខាងក្រៅពិសេសក្រុមហ៊ុន MediaTek និងក្រុមហ៊ុន Qualcomm ។ ប្រភពព័ត៌មានបានអះអាងថា បន្ទះឈីប “Pinecone” របស់ក្រុមហ៊ុន Xiaomi គ្រោងនឹងធ្វើការផលិតឱ្យបញ្ចប់ជារួចរាល់ក្នុងរយៈពេលត្រឹមតែ 1 ខែប៉ុណ្ណោះ។ ប្រសិនបើព័ត៌មាននេះជាការពិតនោះ ក្រុមហ៊ុន Xiaomi នឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទីពីរហើយរបស់ប្រទេសចិនដែលផលិតនូវបន្ទះឈីបផ្ទាល់ខ្លួននោះបន្ទាប់ពីក្រុមហ៊ុន Huawei ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន Xiaomi មានកុលបុត្រសម្ព័ន្ធមួយឈ្មោះថា Beijing Pinecone Electronics ដែលទិញយកមកពីក្រុមហ៊ុនបច្ចេកវិទ្យា Leadcore Technology Ltd នៅក្នុងតម្លៃ 15 លានដុល្លារអាមេរិច នេះបើតាមការបញ្ជាក់របស់ Journal ។ ក្រុមហ៊ុន Beijing Pinecone Electronics គឺជាក្រុមហ៊ុនផលិតនូវបន្ទះឈីបរបស់ក្រុមហ៊ុន Xiaomi ។ សារព័ត៌មាន Journal បានបន្ថែមថា វាមានភស្តុតាងនៃការបញ្ជាក់នៅលើវេបសាយ និងការបញ្ជាក់នៅក្នុងគណនីនៃបណ្តាញសង្គមអំពីការអភិវឌ្ឍនៃបន្ទះឈីបរបស់ក្រុមហ៊ុន Xiaomi ។

ទោះបីជាអាចបង្កើតនូវបន្ទះឈីបថ្មីដោយខ្លួនឯងក្តី វានៅមិនទាន់មានការបណ្តាក់ទុនច្រើនសម្រាប់ក្រុមហ៊ុន Xiaomi នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជាក្រុមហ៊ុន Apple បានទទួលនូវផលចំណេញជាច្រើនទៅលើការផលិតនូវបន្ទះ Hardware និង Software ដោយខ្លួនឯង ប៉ុន្តែសម្រាប់ក្រុមហ៊ុន Xiaomi នៅមិនទាន់អាចធ្វើការផលិតនូវកម្មវិធី Software បានដោយខ្លួនឯងនៅឡើយទេ។ ជាមួយគ្នានេះផងដែរជាច្រើនឆ្នាំមកនេះ សម្រាប់ក្រុមហ៊ុន Huawei វិញបានទទួលនូវផលប្រយោជន៍ជាច្រើនអំពីឧបករណ៍បណ្តាញ Network របស់ខ្លួន និងផលិតផលជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន