no-alternative title

រូបភាពពិតជាច្រើនសន្លឹករបស់ស្មាតហ្វូន Samsung Galaxy S8 ត្រូវបានបែកធ្លាយ

ស្មាតហ្វូន Samsung Galaxy S8 នៅសល់រយៈពេលមួយខែទៀត ដែលលោកអ្នក នឹងបានមើលឃើញ និងបានលឺអំពីពាក្យចចាមអារ៉ាមជាច្រើន អំពីវាមុនពេលដែលស្មាតហ្វូននេះនឹងដាក់បង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ ពេលនេះ យើងបានមើលឃើញអំពីព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូននេះទៀតហើយ។ រោងចក្រផលិតនូវសម្បកទូរស័ព្ទដ៏ធំមួយនៅក្នុងប្រទេសចិនពេលនេះបានទម្លាយនូវរូបភាពជាច្រើនសន្លឹកដែលអះអាងថាជាស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ។

តាមរយៈរូបភាពទាំងនេះ យើងអាចមើលឃើញថាស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះអេក្រង់គែមកោង។ នៅផ្នែកខាងលើនៃផ្ទៃខាងមុខ ស្មាតហ្វូននេះបំពាក់នូវសែនស័រជាច្រើនរួមជាមួយនឹងកាមេរ៉ាផងដែរ ហើយលោកអ្នកប្រាកដជាមើលឃើញនូវ Iris Scanner ដែលជាប្រព័ន្ធសុវត្ថិភាពមួយស្កែនដោយប្រស្រីភ្នែក។ នៅផ្នែកខាងក្រោមនៃទូរស័ព្ទនេះវិញ យើងអាចមើលឃើញនូវរន្ធដោត 3.5mm Jack, USB-C និង Speaker ដែលផលិតដោយក្រុមហ៊ុន Harman ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Grace UX Menu ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់នូវលក្ខណៈពិសេសជាច្រើនទៀត។ ស្មាតហ្វូន Samsung Galaxy S8 ប្រហែលជានឹងមិនមានស៊ុមព័ទ្ធជុំវិញអេក្រង់តូចដូចស្មាតហ្វូន Xiaomi Mi Mix នោះទេ ប៉ុន្តែទំហំអេក្រង់របស់ស្មាតហ្វូន Galaxy S8 ពិតជាទាក់ទាញមែនទែន។ ស្មាតហ្វូន Samsung Galaxy S8 នឹងមានពីរជម្រើសអេក្រង់សម្រាប់ជ្រើសរើសគឺទំហំ 5.7 អ៊ីង និង 5.8 អ៊ីង។ ចំនែកស្មាត ហ្វូន Galaxy S8+ នឹងមានអេក្រង់ទំហំ 6.2 អ៊ីង។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីចុងក្រោយ Snapdragon 835 ហើយវានឹងបំពាក់នូវប្រព័ន្ធស្កែន ក្រយ៉ៅ ដៃនៅផ្នែកខាងក្រោយ រួមជាមួយនឹងជំនួយការឆ្លាតវៃ Bixby AI ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន