no-alternative title

Samsung បានចាប់ផ្តើមផលិតស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងចំនួនដំបូងច្រើនជាង 10 លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានចាប់ផ្តើមនូវការផលិតស្មាតហ្វូន Galaxy S8 នៅក្នុងចំនួនយ៉ាងច្រើននៅក្នុងរោងចក្រផលិតរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយក្រុមហ៊ុនរំពឹងថា ក្រុមហ៊ុននឹងលក់បានចំនួនច្រើនជាង 10 លានគ្រឿងសម្រាប់ព្រឹត្តិការណ៍ “Next Big Thing” ខាងមុខនេះ។ យោងទៅតាមរបាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយ Naver របស់ប្រទេសកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូដែលគឺ Galaxy S8 និង Galaxy S8 Plus ដែលស្មាតហ្វូនទាំងពីរនេះ សុទ្ធតែមានអេក្រង់គែមកោង អេក្រង់ Full Screen ដូចគ្នាគ្រាន់តែខុសគ្នាទៅលើទំហំ និងថាមពលថ្មតែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ក៏កំពុងតែត្រៀមខ្លួនក្នុងការវាយលុកទីផ្សារពិភពលោកជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S8 ហើយក្រុមហ៊ុនប្រហែលជាចាប់ផ្តើមលក់ស្មាតហ្វូននេះនៅក្នុងកាលបរិច្ឆេទដូចគ្នាសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន។ របាយការណ៍នេះ បានបន្ថែមទៀតថា ក្រុមហ៊ុន Samsung នឹងធ្វើការផលិតស្មាតហ្វូនត្រកូល Galaxy S8 ចំនួន 4.7 លានគ្រឿងនៅក្នុងខែមីនា និង 7.8 លានគ្រឿងនៅក្នុងខែមេសា។ ចំនួនសរុបនៃស្មាតហ្វូននេះ មានចំនួនដល់ទៅ 12.5 លានគ្រឿងសម្រាប់ខែដំបូងនៃការបង្ហាញខ្លួនរបស់ Galaxy S8 នៅថ្ងៃទី 29 ខែមីនា ហើយវា គ្រោងនឹងដាក់លក់ឆាប់ៗបន្ទាប់ពីប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ។

វានៅមិនទាន់មានព័ត៌មានលម្អិតណាមួយសម្រាប់ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8 Plus នៅឡើយទេ ប៉ុន្តែសូមលោកអ្នកកត់សម្គាល់ថាស្មាតហ្វូន Galaxy S8 នឹងមានអេក្រង់ទំហំដល់ទៅ5.8 អ៊ីងដែលមានកម្រិត 2:1 Aspect Ratio ហើយវាមានរូបរាងខ្ពស់ជាងស្មាតហ្វូន Galaxy S7 ដែលពិតជាងាយស្រួលមែនទែនក្នុងការប្រើប្រាស់ដៃម្ខាងដើម្បីកាន់។ ចំនែកស្មាតហ្វូន Galaxy S8 Plus វិញត្រូវបានគេដឹងថា នឹងមានអេក្រង់ធំជាងទំហំអេក្រង់របស់ស្មាតហ្វូន Galaxy S7 Edge ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន