no-alternative title

អ្នកវិភាគ៖ Samsung គ្រោងលក់ស្មាតហ្វូនត្រកូល Galaxy S8 ចំនួន 50 លានគ្រឿងនៅក្នុងឆ្នាំនេះខណៈពេលស្មាតហ្វូន Galaxy S8+ មានចំនួនស្មើនឹង 53.9%

ខណៈពេលដែលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Samsung Galaxy S8+ ចាប់ផ្តើមដាក់លក់នៅក្នុងសប្តាហ៍ដំបូងរបស់ខ្លួនហើយនៅហាងចែកចាយធំៗ និងក្រុមហ៊ុនលក់រាយជាច្រើន អ្នកវិភាគម្នាក់មកពី Yuanta Securities និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ នឹងលក់ស្មាតហ្វូនស៊េរីថ្មីនេះ ទូទាំងពិភពលោកបានចំនួន 50.4 លានគ្រឿងក្នុងឆ្នាំនេះ។ លោក Lee Jae-yoon សរសេនៅក្នុងលិខិតមួយនៅថ្ងៃនេះថា លោកមើលឃើញអំពីកំណើនកើនឡើងខ្លាំងនៃស្មាតហ្វូន Samsung Galaxy S8+ នៅក្នុងការលក់ឆ្នាំ 2017 នេះ។ នោះ គឺដោយសារតែអ្នកប្រើប្រាស់ជាច្រើននាក់ពេញនិយមក្នុងការលេងហ្គេម និងការទស្សនាវីដេអូនៅលើស្មាតហ្វូនដែលមានអេក្រង់ធំ។

 

យោងទៅតាមលោក Lee Jae-yoon ការលក់ស្មាតហ្វូន Samsung Galaxy S8+ នឹងមានចំនួនរហូតទៅដល់ 27.1 លានគ្រឿង ដែលស្មើនឹង 53.9% នៃការលក់ស្មាតហ្វូនសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងឆ្នាំ 2017 ខណៈពេលដែលស្មាតហ្វូន Galaxy S8 នឹងលក់បានត្រឹមចំនួន 23.3 លានគ្រឿងដែលស្មើនឹង 46.1% ។ ដោយសារតែស្មាតហ្វូន Galaxy S8+ មានតម្លៃថ្លៃជាងតិចតួចបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8 ទើបធ្វើឱ្យកំណើននៃការលក់កើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Samsung Galaxy S8 និង Samsung Galaxy S8+ មានលក្ខណៈសម្បត្តិដូចគ្នាច្រើន ខុសគ្នាតែតិចតួចប៉ុណ្ណោះ។ អេក្រង់របស់ស្មាតហ្វូន Galaxy S8+ មានទំហំ 6.2 អ៊ីងបើធៀបជាមួយនឹងអេក្រង់របស់ស្មាតហ្វូន Galaxy S8 មានទំហំត្រឹមតែ 5.8 អ៊ីងប៉ុណ្ណោះ។ ស្មាតហ្វូន Galaxy S8+ មានថាមពលថ្មធំទំហំ 3500mAh ខណៈពេលដែលស្មាតហ្វូន Galaxy S8 មានថាមពលថ្មទំហំ 3000mAh ។

 

កំណើននៃការកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី Galaxy S8+ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កើនឡើងខ្លាំងមិនមែនជារឿងដែលថ្មីនោះទេ។ ជាក់ស្តែង ស្មាតហ្វូន Samsung Galaxy S6 edge និង Samsung Galaxy S7 edge លក់បានច្រើនខ្ពស់ជាងស្មាតហ្វូន Samsung Galaxy S6 និង Samsung Galaxy S7 ។ ការលក់របស់ស្មាតហ្វូន Galaxy S6 edge នៅក្នុងឆ្នាំ 2015 មានចំនួន 51.3% ខណៈពេលដែលការលក់ស្មាតហ្វូន Galaxy S7 edge នៅក្នុងឆ្នាំ 2016 មានចំនួន 51.9% ។ ភាពខុសគ្នានៅក្នុងឆ្នាំនេះគឺទៅលើទំហំនៃអេក្រង់ស្មាតហ្វូនស៊េរីថ្មីនេះដែលមានគែមកោងបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S6, Galaxy S6 edge, Galaxy S7 និង Galaxy S7 edge គឺមានតែស៊េរី ‘Edge’ ប៉ុណ្ណោះដែលមានគែមកោង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន