no-alternative title

អីយ៉ាស់! Samsung Galaxy S8 និង S8+ នឹងទៅដល់ប្រទេសចិន នៅថ្ងៃទី 25 ខែឧសភាខាងមុខនេះដែរហើយ

កន្លងមកក្រុមហ៊ុន Samsung បានបញ្ជាក់រួចមកហើយថា  ប្រទេសចិន ក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងបញ្ជីនៃប្រទេសជាច្រើន ដែលស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ នឹងដាក់លក់នៅក្នុងប្រទេសនេះ នៅខែនេះផងដែរ បើទោះបីជាទីផ្សារសា្មតហ្វូនដ៏ធំរបស់ពិភពលោកមួយនេះ មិនបានផ្តល់អោយ Samsung ទទួលបានជោគជ័យយ៉ាងណាក៏ដោយ។ ឥឡូវនេះ យើងដឹងអំពីកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការហើយ។ យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ នឹងដាក់លក់ក្នុងប្រទេសចិននៅថ្ងៃទី 25 ខែឧសភាខាងមុខនេះ។ បន្ថែមពីនេះទៀត ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ក៏អាចទ្រទ្រង់ភាសាចិន បានថែមទៀតផងចាប់ផ្តើមពីខែក្រោយនេះ។ យ៉ាងណាមិញ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ ដាក់លក់នៅក្នុងប្រទេសចិន យើងនៅមិនទាន់ដឹងនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Samsung Galaxy S8 ប្រើប្រាស់កញ្ចក់ការពារ Gorilla Glass 5 សម្រាប់អេក្រង់ 5.8 អ៊ីង Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1440x2960 ។ សម្រាប់ default setting នៅលើអេក្រង់គឺ 1080x2220 (FHD) ។ អ្នកប្រើប្រាស់អាចកែប្រែកម្រិតភាពច្បាស់ (Resolution) កាន់តែធំបានប្រសិនបើពួកគេកំពូងតែប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេសម្រាប់ VR ។ អាស្រ័យទៅតាមតំបន់នីមួយៗដែលស្មាតហ្វូននេះនឹងបំពាក់បន្ទះឈីប Snapdragon 835 ឬ Exynos 8895 SoC នៅខាងក្នុង។ បន្ទះឈីបទាំងពីរនេះប្រើប្រាស់នូវ CPU Octa-Core រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ សម្រាប់លោកអ្នកដែលចង់បន្ថែមម៉េមូរី វាមានរន្ធដោត microSD កាតទ្រទ្រង់បានទំហំ 256GB ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 12MP ភ្ជាប់ជាមួយនឹងមុខងារ aperture f/1.7 និង OIS ផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP សម្រាប់ថតរូប Selfie ក្នុងកម្រិត Wide angle ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Scanner ស្ថិតនៅផ្នែកខាងក្រោយជាប់ជាមួយនឹងកាមេរ៉ា Lens ទំហំ 12MP។ ការដាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅកៀកទៅនឹងកាមេរ៉ាអាចធ្វើឱ្យស្នាមប្រឡាក់នៅលើកាមេរ៉ាផងដែរនៅពេលដែលពួកគេព្យាយាមស្កែនម្រាមដៃរបស់ពួកគេ។ ជំនួយការឆ្លាតវៃ AR assistant Bixby មានសមត្ថភាពក្នុងការជួយលោកអ្នកនូវកិច្ចការងារជាច្រើន។ ស្មាតហ្វូននេះបំពាក់នូវថាមពលថ្មទំហំ 3000mAh និងប្រើប្រាស់បច្ចេកវិទ្យា Quick Charge រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 ថែមទៀត។ ចំនែកស្មាតហ្វូន Galaxy S8+ វិញភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិស្រដៀងគ្នាដែរគ្រាន់តែអេក្រង់របស់វាមានទំហំ 6.2 អ៊ីង ថាមពលថ្មទំហំ 3500mAh ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន