no-alternative title

បែកធ្លាយយអំពីលក្ខណៈសម្បត្តិ និងការរចនារូបរាងដ៏ស្រស់ស្អាតរបស់ Google Pixel 2 និង Google Pixel XL 2

ពីមួយថ្ងៃទៅមួយថ្ងៃ ព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មី HTC U11 បន្តរចែកចាយនៅលើអ៊ីនធឺណិត ហើយស្របពេលជាមួយគ្នានេះវាក៏មានព័ត៌មានអំពីស្មាតហ្វូនស៊េរីថ្មីត្រកូល Pixel 2 និង Pixel XL 2 ផងដែរ។ នៅថ្ងៃនេះ ក្រុមអ្នកអភិវឌ្ឍ XDA Developers បង្ហាញថា ពួកគេបាននិយាយជាមួយនឹងប្រភពមួយដែលអះអាងទម្លាយនូវលក្ខណៈសម្បតិ្តរបស់ស្មាតហ្វូនស៊េរីថ្មី Pixel 2 នេះ។ យោងតាមប្រភពមួយដែលបញ្ជាក់អោយដឹងពី XDA អេក្រង់របស់ស្មាតហ្វូនស៊េរីថ្មី  Pixel 2 (Walleye) នឹងមានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ 1080P។ ស្មាតហ្វូន Pixel 2 នឹងមានការរចនាស៊ុមព័ទ្ធអេក្រង់ដូចគ្នាទៅនឹង Google Pixel ដែរ។ ស្មាតហ្វូននេះនឹងបំពាក់បន្ទះឈីប Snapdragon 835 chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងរន្ធដោតកាសស្តាប់ 3.5 mm headphone jack ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដែលបានអះអាងពី XDA បន្ថែមទៀតថា សម្រាប់ស្មាតហ្វូន Google Pixel XL 2 នឹងមានអេក្រង់ធំ ហើយវាមានលេខកូដ Taimen ។ ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយអេក្រង់ OLED screen ទំហំ 6 អ៊ីងដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា LG ជាមួយកម្រិតភាពច្បាស់ 1440x2560 ភិចសែល។ ស៊ុមព័ទ្ធជុំវិញអេក្រង់របស់ស្មាតហ្វូននេះស្តើង ជាពិសេសវាដំណើរការនូវបន្ទះឈីប Snapdragon 835 SoC រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ធ្វើពីលោហធាតុជាមួយនឹងកញ្ចក់ ប៉ុន្តែកញ្ចក់របស់វានៅមិនទាន់មានលទ្ធភាពបង្កប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅឡើយទេ។ នៅផ្នែកខាងក្រោយមានកាមេរ៉ាតែមួយគត់ភ្ជាប់ជាមួយរន្ធដោតកាស 3.5 mm headphone jack ។ ជាចុងក្រោយប្រភពនេះនិយាយទៀតថា ស្មាតហ្វូនលេខកូដ Taimen នឹងតម្លើងនូវកម្មវិធី Software ស្កែនក្រយ៉ៅដៃឈ្មោះថា "Nexus Imprint" ខណៈពេលដែលស្មាតហ្វូនលេខកូដ Walleye នឹងតម្លើងនូវកម្មវិធី Software ស្កែនក្រយ៉ៅដៃឈ្មោះថា "Pixel Imprint" ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីត្រកូល Pixels នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន