Huawei​ Mate​ 9​ លេច​ចេញ​រូបរាង​ជា​ថ្មី​ម្តងទៀត​ជាមួយ​ជម្រើស​ច្រើន​ពណ៌​

​តាម​សារព័ត៌មាន​លេចលឺ​កាលពី​ស​ប្តា​ហ៍​មុន​បាន​ឲ្យ​ដឹង​ថា​ “​ក្រុមហ៊ុន​ Huawei​ នឹង​ប្រកាស​ចេញ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រភេទ​ហ្វា​ប់​ប្លែ​ត​ជំនាន់​ថ្មី​គឺ​ Huawei​ Mate​ 9​ នៅ​ថ្ងៃ​ទី​ 08​ វិច្ឆិកា​ខាង​មុខ​នេះ​”​។​ ប៉ុន្តែ​ស្រប​ពេល​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​បាន​នឹង​កំពុងនិយាយ​ពី​កំពូល​ហ្វា​ប់​ប្លែ​ត​មួយ​នេះ​ក៏​មាន​ម្ចាស់​បណ្តាញ​សង្គម​ Weibo​ របស់​ចិន​ម្នាក់​ដែល​មាន​គណនី​ឈ្មោះ​ថា​ “@ichangezone”​ បាន​បង្ហោះ​នូវ​រូបភាព​បួន​សន្លឹក​របស់​ Mate​ 9​ ដែល​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​រំជើបរំជួល​ជា​ថ្មី​ម្តងទៀត​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​បើ​មើល​តាម​រូបភាព​ដែល​បាន​បង្ហោះ​នោះ​យើង​សង្កេត​ឃើញ​ថា​ Mate​ 9​ អាច​មានការ​ផ្លាស់​ប្តូរ​ច្រើន​ខុស​ពី​ជំនាន់​ Mate​ 8​ តួរ​យ៉ាងដូច​ជា​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​របស់​ Leica​ សែន​ស័​រ​ចាប់​រូបភាព​ និង​ខាង​មុខ​យើង​ឃើញ​មាន​កាមេរ៉ា​មុខ​នៅ​ជិត​គឺជា​សែន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​ ហើយ​មួយទៀត​អាច​ជា​កាមេរ៉ា​ប្រើ​សម្រាប់​មុខងារ​ស្កែ​ន​ប្រ​ស្រី​ភ្នែក​ “iris​ scanner”​ ក៏​ថា​បាន​។​ ហើយ​អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​វា​មាន​ពណ៌​រហូត​ដល់​ទៅ​បួន​ពណ៌​គឺ​មាន​ពណ៌​ទឹកប្រាក់​ ទឹកមាស​ ទឹកមាស​ក្រ​ម៉ៅ​ និង​ផ្កាឈូក​។​ 

​ហើយ​បើ​តាម​សារព័ត៌មាន​ចចាមអារ៉ាម​ដែល​បាន​ចុះ​ផ្សាយ​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា​ “Huawei​ Mate​ 9​ នៅ​តែ​បំពាក់​កញ្ចក់​អ​ក្រង់​ទំហំ​ 6.0​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយ​កម្រិត​បង្ហាញ​រូបភាព​ Full-HD​ ដូច​ Mate​ 8​ ដែរ​។​ ប៉ុន្តែ​ Mate​ 9​ អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​របស់​ Leica​ ដែល​មាន​ទំហំ​ 20​ មេ​ហ្គា​ភិ​ច​សែ​ល​នៅ​ផ្នែក​ខាងក្រោយ​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ទប់​លំនឹង​កាមេរ៉ា​ “OIS​ Tech”​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 8.0​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​សែ​ល​ហ្វី​។​ ងាក​មក​កំលាំង​ម៉ាស៊ីន​របស់​វា​វិញ​គឺ​ Mate​ 9​ អាច​នឹង​ប្រើ​បន្ទះ​ឈី​ប​ Kirin​ 960​ មាន​ជម្រើស​រ៉េ​ម​ 4GB​ &​ 6GB,​ មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ចាប់ពី​ 64GB,​ 128GB​ និង​ 256GB​ ប៉ុន្តែ​អាច​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​រឺ​អត់​នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅឡើយ​ទេ​។​ 

​ព័​ត័​មាន​ទាំងនេះ​វា​ក៏​អាច​ក្លាយជា​ការ​ពិត​ក៏​ថា​បាន​ព្រោះ​អី​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​សម្រុក​បញ្ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ខ្លួន​ដើម្បី​ប្រជែង​ទីផ្សារ​តួរ​យ៉ាងដូច​ជា​ Xiaomi​ ទើប​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ខ្លួន​ម្សិលមិញ​នេះ​គឺ​ម៉ូ​ដែល​ Mi​ 5S​ និង​ Mi​ 5S​ Plus,​ Samsung​ ក៏​បាន​បញ្ចេញ​ហ្វា​ប់​ប្លែ​ត​កំពូល​របស់​ខ្លួន​គឺ​ Galaxy​ Note7​ ហើយ​ Apple​ ក៏​ទើប​ប្រកាស​ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​គឺ​ iPhone​ 7​ និង​ 7​ Plus​។​ ចុះ​មូលហេតុ​អ្វី​ដែល​ Huawei​ ទ្រាំ​នៅ​ស្ងៀម​បាន​នោះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន