ក្រុមហ៊ុន​ Acer​ គ្រប់គ្រង​ដំណែង​ “​កុំព្យូទ័រ​យួរដៃ​ស្តើង​បំផុត​លើ​ពិភពលោក​”​ ជាមួយនឹង​វត្តមាន​របស់​ Swift​ 7

ចុះផ្សាយថ្ងៃទី 18 ខែ 10 ឆ្នាំ 2016 | ម៉ោង 12:51 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ការ​គ្រប់គ្រង​ដំណែង​ “​កុំព្យូទ័រ​យួរដៃ​ដែល​ស្តើង​បំផុត​នៅ​ក្នុង​ពិភពលោក​”​ ត្រូវ​បាន​កាត់សេចក្តី​ដោយ​ពឹងផ្អែក​ទៅ​លើ​មូលដ្ឋាន​ដ៏​ស្មើរ​ភាព​គ្នា​ ហើយ​ក្រុមហ៊ុន​ Acer​ បាន​ទទួល​នូវ​ដំណែង​នេះ​ជាមួយនឹង​ការ​ប្រកាស​បង្ហាញ​នូវ​វត្តមាន​នៃ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ចុង​ក្រោយ​បំផុត​ម៉ូ​ដែល​ Swift​ 7​។​ Acer​ Swift​ 7​ មាន​អេ​ក្រង់​ IPS​ LCD​ 13.3​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1,920​ x​ 1,080​ ប្រើប្រាស់​កញ្ចក់​ Gorilla​ Glass​ របស់​ក្រុមហ៊ុន​ Corning​ ។​ លើស​ពី​នេះ​ទៀត​ Swift​ 7​ បាន​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ជំនាន់​ទី​ 7​ Intel​ Core​ i5-7Y54​ (2​ Cores​ និង​ Threads​ 4)​ ដែល​មាន​ល្បឿន​ 1.20GHz​ (​កម្លាំង​ថាមពល​ឡើង​ដល់​ 3.20GHz)​ រ៉េ​ម​សម្រាប់​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ប្រភេទ​ LPDDR3​ ទំហំ​ 8GB​ និង​ថាស​រឹង​សម្រាប់​ផ្ទុក​ទិន្នន័យ​ SSD​ ទំហំ​ 256GB​ ។​

​លក្ខណៈ​ស​ម្ប​តិ្ត​ពិសេស​ដែល​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ​រួម​បញ្ចូល​នូវ​ 802.11ac​ MU-MIMO​ Wi-Fi,​ Bluetooth​ 4.0,​ កាមេរ៉ា​ HDR​ Webcam​ កម្រិត​ភាព​ច្បាស់​ 1,280​ x​ 720​ ភិ​ច​សែ​ល​,​ រន្ធ​ផត​ USB​ 3.1​ Type-C​ ចំនួន​ 2,​ ថ្ម​ 4-Cell​ កម្លាំង​ថាមពល​ 2,770​ mAh​ ដែល​អាច​ប្រើប្រាស់​បាន​រហូត​ដល់​រយៈពេល​ 9​ ម៉ោង​ ហើយ​វា​ភ្ជាប់​ស្រាប់​មក​ជាមួយនឹង​នូវ​ប្រព័ន្ធ​ Windows​ 10​ Home​ ថែម​ទៀត​។​

Swift​ 7​ មាន​កម្រាស់​ត្រឹមតែ​ 0.39​ អ៊ី​ង​ (9.9​ mm)​ និង​ទំងន់​ 2.48​ ផោន​ហើយ​វា​មាន​តែ​មួយ​ពណ៌​ចម្រុះ​គ្នា​ប៉ុណ្ណោះ​សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ​ខាងក្រៅ​ និង​ពណ៌​មាស​នៅ​ខាងក្នុង​យ៉ាង​ស្រស់​ស្អាត​បំផុត​។​ កុំព្យូទ័រ​យួរដៃ​ Acer​ Swift​ 7​ ទទួល​បានការ​ធានា​រយៈពេល​មួយ​ឆ្នាំ​ពេញ​ពី​ក្រុមហ៊ុន​ Acer​ ហើយ​តម្លៃ​របស់​វា​គឺ​ 1099.99​ ដុល្លារ​អា​មេ​រិច​៕​  

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us