no-alternative title

ក្រុមហ៊ុន​ Ford​ ចាប់ផ្តើមបញ្ជូន​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ (Self-Driving)​ ទៅ​កាន់​ទ្វីបអឺរ៉ុប​ ដើម្បី​ធ្វើតេស្ត​សាកល្បង​

​ក្រុមហ៊ុន​ Ford​ បាន​កំណត់​រួច​ហើយ​ក្នុង​ការ​ពង្រីក​ការ​ធ្វើតេស្ត​រថយន្ត​ស្វយ័ត​ពិតប្រាកដ​របស់​ខ្លួន​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ចាប់ផ្តើម​ធ្វើការ​សាកល្បង​នៅ​លើ​ផ្លូវ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​នេះ​។​ ការ​ពង្រីក​នេះ​ ផ្អែក​ទៅ​លើ​គម្រោង​ ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន​ Ford​ នៅ​អា​មេ​រិ​ក​ខាងជើង​ ដែល​ជា​កន្លែង​ ដែល​រថយន្ត​នេះ​បាន​ប្រកាស​រួច​ហើយ​ក្រុមហ៊ុន​មាន​គោលបំណង​ដើម្បី​បើក​ដំណើរការ​គម្រោង​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​ 2021​ ។​ ពេល​នេះ​ អា​មេ​រិច​ មិន​ត្រឹមតែ​ធ្វើការ​ធ្វើតេស្ត​សាកល្បង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ​ ថែម​ទាំង​ធ្វើតេស្ត​សាកល្បង​ការ​បើកបរ​នៅ​ក្រៅប្រទេស​ផង​ដែរ​ ហើយ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Ford​ នឹង​ធ្វើ​ដំណើរការ​សាកល្បង​នៅ​លើ​ផ្លូវ​ជា​ច្រើន​នៅ​ក្រៅប្រទេស​ហើយ​។​

​ក្រុមហ៊ុន​ Ford​ បាន​ចង្អុលបង្ហាញ​ថា​ វា​គឺជា​បញ្ហា​ធំ​មួយ​ជា​ជាង​គ្រាន់តែ​ជា​ការ​ដាក់​កម្មវិធី​សារ​ជា​ថ្មី​ទៅ​លើ​រថយន្ត​ដើម្បី​អាច​បើកបរ​បាន​នៅ​លើ​ផ្នែក​ម្ខាង​ទៀត​នៃ​ផ្លូវ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នេះ​។​ លោក​ Thomas​ Lukaszewicz​ ដែល​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Automated​ Driving​ របស់​ក្រុមហ៊ុន​ Ford​ ប្រចាំ​ទ្វីបអឺរ៉ុប​បានឱ្យ​ដឹង​ថា​ "​ច្បាប់​ជា​ច្រើន​នៃ​ការ​បើកបរ​នៅ​លើ​ផ្លូវ​ គឺ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ទៀត​។​ សញ្ញា​ចរាចរណ៍​ និង​ទំហំ​នៃ​ផ្លូវ​ក៏​ផ្សេង​គ្នា​ផង​ដែរ​ ហើយ​អ្នកបើកបរ​ប្រហែលជា​ចែករំលែក​ផ្លូវ​កកស្ទះ​ជាមួយ​អ្នក​ជិះ​កង់​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នេះ​មិនមែន​ជា​បញ្ហា​ប្រឈម​សំខាន់​នោះ​ទេ​ ហើយ​ការ​ខិតខំ​ប្រឹងប្រែង​នឹង​ត្រូវ​បាន​ចាប់ផ្តើម​រីក​រាលដាល​នៅ​ទូ​ទាំង​មជ្ឈមណ្ឌល​បី​ផ្សេង​គ្នា​។​ គម្រោង​នៃ​ចក្រភព​អង់​ គ្លេ​សនឹង​ត្រូវ​កំណត់​យក​ទីតាំង​ស្ថិត​នៅ​មជ្ឈមណ្ឌល​វិស្វកម្ម​របស់​ក្រុមហ៊ុន​ Ford​ នៅ​តំបន់​ Essex​ TechCrunch​ ខណៈ​ពេល​ដែល​រោងចក្រ​ស្រាវជ្រាវ​និង​វិស្វកម្ម​កម្រិត​ខ្ពស់​របស់​ខ្លួន​ក្នុង​ទីក្រុង​ Aachen​ និង​ទីក្រុង​ Cologne​ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​ជាប់​ពាក់ព័ន្ធ​ដែរ​។​ ជាមួយ​គ្នា​នេះ​ ពួក​គេ​នឹង​ត្រូវ​ទទួល​បទ​ប្បញ្ញត្តិ​ខុស​គ្នា​ ស្ទា​យ៍​នៃ​ការ​បើកបរ​ និង​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ ក្រុមហ៊ុន​ Ford​ បាន​និយាយ​ថា​ ការ​ស្រាវជ្រាវ​របស់​ខ្លួន​បាន​បង្ហាញ​ជា​ទូទៅ​នៅ​តំបន់​ទ្វី​អឺរ៉ុប​ ដែល​ពេញចិត្ត​ទៅ​ នឹង​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួនឯង​បាន​នៅ​តាម​ផ្លូវ​សាធារណៈ​។​ ក្នុង​ការ​ស្ទង់​មតិ​នៃ​មនុស្ស​ពេញវ័យ​ចំនួន​ 5000​ នាក់​ មនុស្ស​ 80​ ភាគរយ​និយាយ​ថា​ ពួក​គេ​ចង់​ទាញ​យក​ប្រយោជន៍​ពី​ការ​បើកបរ​ស្វយ័ត​ ដើម្បី​ទស្សនា​ទេសភាព​ដែល​បើក​កាត់​ ខណៈ​ដែល​មនុស្ស​ 72​ ភាគរយ​ បាន​និយាយ​ថា​ពួក​គេ​ចង់​ប្រើ​ពេលវេលា​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ការ​ហៅ​ទូរស័ព្ទ​។​ មនុស្ស​ 64​ ភាគរយ​និយាយ​ថា​ពួក​គេ​មិន​អើពើ​នឹង​ផ្លូវ​ទៀត​ទេ​ ហើយ​ផ្ដោត​ជំនួស​វិញ​នៅ​លើ​ការ​បរិភោគ​អាហារ​។​ សុទ្ធតែ​ដូច​គ្នា​ មនុស្ស​ម្នាក​មាន​ជំនឿ​ចិត្ត​ទៅ​លើ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ និង​មនុស្ស​ផ្សេង​ទៀត​នៅ​តែ​ត្រូវការ​បញ្ចុះបញ្ចូល​សិន​។​ ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ Ford​ រក​ឃើញ​ថា​ មនុស្ស​ពិតជា​ត្រូវការ​រថយន្ត​ស្វយ័ត​នៅ​ពេល​ដែល​ពួក​គេ​បាន​ចេញ​ទៅ​ខាងក្រៅ​ ឬ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​ ហើយ​វា​មាន​សុវត្ថិភាព​ជាង​។​

​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ Ford​ បាន​រីក​រាលដាល​នៅ​ទូ​ទាំង​តំបន់​មូលដ្ឋាន​ពីរ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​គឺ​នៅ​ក្នុង​ទីក្រុង​ Dearborn​ និង​ទីក្រុង​ MI​ ថែម​ទាំង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ការ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​នេះ​នៅ​តំបន់​ Palo​ Alto,​ CA​ ។​ ការ​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ 2015​ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​មិនមែន​ទាញ​យក​ប្រយោជន៍​តែ​ក្នុង​ប្រទេស​នេះ​ទេ​ ថែម​ទាំង​មានការ​កសាង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត​។​ វា​គឺជា​ការ​ចែករំលែក​ផង​ដែរ​នៃ​រថយន្ត​ដឹក​ជញ្ជូន​ និង​ជម្រើស​ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ និង​ការ​បំ​ភាយ​ឧស្ម័ន​។​ ការ​ស្រាវជ្រាវ​រថយន្ត​របស់​ខ្លួន​បាន​ចាប់ផ្តើម​នៅ​តាម​ដងផ្លូវ​រដ្ឋ​កាលី​ហ្វ​ញ៉ា​នៅ​ដើមឆ្នាំ​នេះ​ផង​ដែរ​។​

​ចំណុច​ខ្ពស់​បំផុត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនោះ​រួម​បញ្ចូល​ទាំង​សេវា​តាក់ស៊ី​ស្វយ័ត​របស់​ក្រុមហ៊ុន​ Ford​ ដែល​គេ​រំពឹង​ថា​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ 2021​។​ ការ​សន្យា​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ស្វយ័ត​កម្រិត​ 4​វា​នឹង​អាច​មាន​សមត្ថភាព​ទប់ទល់​ទៅ​នឹង​ស្ថានភាព​ដែល​ពិបាក​បំផុត​ជា​ច្រើន​។​ ជា​លទ្ធផល​ រថយន្ត​នេះ​ប្រហែលជា​គ្មាន​ចង្កូត​ ឈ្នាន់​ ឬ​ការ​គ្រប់គ្រង​តាម​បែប​ប្រពៃណី​ផ្សេង​ទៀត​នោះ​ទេ​។​ ក្រុមហ៊ុន​ Ford​ មិន​ទាន់​និយាយ​ថា​តើ​វា​មាន​ផែនការ​ដំណើរការ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​សម្រាប់​ទ្វីបអឺរ៉ុប​នៅ​ពេល​ណា​នោះ​ទេ​។​ គ្រាន់តែ​ជា​រថយន្ត​បើកបរ​ដោយ​ខ្លួន​នេះ​ត្រូវ​កំណត់​នូវ​ការ​បង្កើន​ល្បឿន​មួយ​ស្រប​ទៅ​តាម​ច្បាប់​នៃ​ផ្លូវ​នេះ​ ដូច្នេះ​វា​ជា​បរិយាកាស​បទ​ប្បញ្ញត្តិ​សម្រាប់​ការ​បើកបរ​រថយន្ត​ស្វយ័ត​ខុស​គ្នា​ពី​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន