បែកធ្លាយ​រូបរាង​ និង​វី​ដេ​អូ​បង្ហាញ​ពី​រូបរាង​កាន់តែ​ច្បាស់​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ J7​ (2017)

ចុះផ្សាយថ្ងៃទី 23 ខែ 12 ឆ្នាំ 2016 | ម៉ោង 01:37 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់​ប្រភេទ​ទូរស័ព្ទ​ថ្នាក់​កណ្តាល​របស់​ Galaxy​ J7​ (2016)​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​បង្ហាញខ្លួន​នៅ​ក្នុង​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​វា​នៅ​មិន​ទាន់​មានការ​ទម្លាយ​ណាមួយ​ដែល​ច្បាស់លាស់​នោះ​ទេ​អំពី​លក្ខណៈ​ស​ម្ប​តិ្ត​ និង​ការ​រចនា​រូបរាង​របស់​វា​។​ 

​កាលពី​ដំបូង​ឡើង​ វា​មាន​ព័ត៌មាន​ថា​ទូរស័ព្ទ​ Galaxy​ J7​ (2017)​ នឹង​ត្រឡប់​មក​វិញ​នៅ​ក្នុង​ខែតុលា​ ហើយ​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​គឺ​ត្រូវ​បាន​ទម្លាយ​តិចតួច​បំផុត​។​ ទូរស័ព្ទ​នេះ​ត្រូវ​បាន​បង្ហាញខ្លួន​នៅ​លើ​ Zuaba​ ដែល​ជា​វេ​ប​សាយ​របស់​ក្រុមហ៊ុន​នាំ​ចូល​ នាំ​ចេញ​របស់​ប្រទេស​ឥណ្ឌា​ដែល​បាន​ចុះបញ្ជី​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់​ដែល​ចូល​មក​កាន់​ប្រទេស​មួយ​នេះ​។​  នោះ​គឺជា​ភស្តុ​តាង​ដំបូង​ដែល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Samsung​ កំ​ពង​តែ​ធ្វើការ​តេស្ត​សាកល្បង​ទៅ​លើ​ការ​ប្រកាស​បង្ហាញ​វត្តមាន​របស់​ Galaxy​ J7​ (2017)​ ។​ ពេល​នេះ​ យើង​បាន​ទទួល​នូវ​ភស្តុ​តាង​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ថា​ទូរស័ព្ទ​ Galaxy​ J7​ (2017)​ គឺជា​រឿង​ពិត​ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​សម្ភោ​ធន៍​ប្រកាស​បង្ហាញ​ទូរស័ព្ទ​នេះ​នៅ​ក្នុង​និទាឃ​រដូវ​។​

​វី​ដេ​អូ​នៃ​ការ​ Renders​ និង​ការ​បង្វិល​មើល​តួខ្លួន​រូបរាង​របស់​វា​ 360​ ដឺ​ក្រេ​របស់​ទូរស័ព្ទ​ Galaxy​ J7​ (2017)​ ត្រូវ​បាន​បែកធ្លាយ​នៅ​លើ​អន​ឡាញ​ ដូចនេះ​ពេល​នេះ​យើង​ច្បាស់​ថា​ទូរស័ព្ទ​នេះ​ពិតជា​បង្ហាញខ្លួន​ពិតមែន​។​ទូរស័ព្ទ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​ប្រវែង​ 51.34​ x​ 76.20​ x​ 8​ ម​ម​ ប៉ុន្តែ​ទំងន់​របស់​វា​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​នោះ​ទេ​។​ បើ​តាម​រយៈ​គេហទំព័រ​ Zauba​ យើង​អាច​ដឹង​ថា​ទូរស័ព្ទ​ Galaxy​ J7​ (2017)​ នឹង​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ Full​ HD​ (1080p)​ ដែល​ជា​ការ​ពង្រឹង​មួយ​កាន់តែ​ល្អ​ប្រសើរ​បើ​ធៀប​ជាមួយនឹង​ទូរស័ព្ទ​ Galaxy​ J7​ (2016)​ ដែល​មាន​កម្រិត​ភាព​ច្បាស់​ត្រឹមតែ​ HD​ (720p)​ ប៉ុណ្ណោះ​។​

​របាយការណ៍​មុន​នេះ​បាន​បង្ហាញ​ថា​ ទូរស័ព្ទ​ថ្នាក់​កណ្តាល​របស់​ក្រុមហ៊ុន​ Samsung​ នេះ​នឹង​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប​ប្រភេទ​ Qualcomm​ ឬ​ Exynos​ រ៉េ​ម​សម្រាប់​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ 3GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 16GB​។​ ទូរស័ព្ទ​ Galaxy​ J7​ (2017)​ នឹង​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​នៅ​ខាងក្រោយ​ និង​កាមេរ៉ា​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ការ​ថតរូប​ Selfie​ ។​ យើង​ក៏​ដឹង​ថែម​ទៀត​ថា​ ទូរស័ព្ទ​ Galaxy​ J7​ (2017)​ នឹង​ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 7.0​ Nougat​ ថែម​ទៀត​ផង​៕

 

 

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us