ថ្ងៃនេះ មានព័តមានថ្មីមួយ ដែលចេញផ្សាយដោយគេហទំព័រ www.gsmarena.com បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Sony Xperia ( Sony G3121 និង Sony G3112) ដែលត្រូវបានប្រទះឃើញនៅលើគេហទំព័ររបស់ប្រទេសរុស្សីកាលខែ តុលាឆ្នាំមុននោះ គឺដំណើរការដោយបន្ទះឈីប Snapdragon 820 SoC ក៏ប៉ុន្តែឥលូវ គឺមានការផ្លាស់ប្តូរហើយ ដោយក្រុមហ៊ុន Sony បានជ្រើសរើសយកបន្ទះឈីប Helio P20 មកប្រើប្រាស់ជំនួសវិញ ដើម្បីធ្វើអោយម៉ូដែលទាំពីនេះ មានសមត្ថភាពកាន់តែខ្លាំងជាងម៉ូដែលមុនៗ ដែលកន្លងមកបានប្រើប្រាស់បន្ទះឈីប Snapdragon ។
យោងតាមរយៈទិន្នន័យ Profile របស់ទូរស័ព្ទស៊េរីថ្មី G3112 បានបង្ហាញឱ្យដឹងថា គឺនឹងប្រើប្រាស់នូវបន្ទះឈីប Helio P20 របស់ក្រុមហ៊ុន MediaTek ជំនួសបន្ទះឈីប Snapdragon 820 SoC ពិតប្រាកដមែន។ ក្រៅពីព័ត៌មានបន្ទះឈីបនេះ នៅក្នុងទិន្នន័យ Profile ខាងលើនេះ ក៏បានទម្លាយផងដែរថា ទូរស័ព្ទស៊េរីថ្មីនេះ ក៏នឹងមានអេក្រង់កម្រិតភាពច្បាស់ 1280x720 ភិចសែល ថែមទៀតផង។ បន្ថែមពីនេះទៅទៀតនោះ ក្រុមហ៊ុន Sony កំពុងតែធ្វើការចាប់ផ្តើមធ្វើការផ្តោតទៅលើទូរស័ព្ទស៊េរីថ្មីមួយផ្សេងទៀតផងដែរ ដែលស្មាតហ្វូនថ្មីនោះ មានឈ្មោះថា Sony G3221 ដោយម៉ូដែលនេះ គឺត្រូវបានគេប្រទះ ឃើញនៅលើទិន្នន័យ Profile ជាមួយគ្នានេះ ហើយទូរស័ព្ទស៊េរីថ្មីនេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Helio P20 ដូចគ្នា ប៉ុន្តែអេក្រង់របស់វា គឺជាប្រភេទអេក្រង់កំរិតខ្ពស់អាចទ្រទ្រង់បានជាមួយនឹងកំរិតរូបភព Full HD Display។ ហេតុដូច្នេះ ដើម្បីចង់ដឹងច្បាស់ គឺមានតែរង់ចាំតាមដានទាំងអស់គ្នាថាតើ ព័តមានខាងលើនេះ ពិតប្រាកដឬយ៉ាងណា? នៅពេលដ៏ខ្លីខាងមុខនេះ។