នៅថ្ងៃទី 14 កុម្ភៈឆ្នាំ 2017 ខាងមុខនេះ កម្មពីធីរត់ប្រណាំងជាគូដ៏ធំ ហើយប្លែក Couple Run នឹងប្រព្រឹត្តធ្វើឡើងជាលើកទី 2 នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8:30 នាទីយប់។ ព្រឹត្តិការណ៏នេះ គឺធ្វើឡើងដើម្បីចូលរួមបរិច្ចាគជួយទៅមន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែកទៀតឧបត្ថម្ភដល់សហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត តាមរយៈការលក់សំបុត្រ និងបង្ហាញអត្ថន័យពិតនៃទិវានៃក្ដីស្រលាញ់រវាងប៉ាម៉ាក់ បងប្អូន គូស្វាមីភរិយា គូសង្សារ មិត្តភ័ក្ដិ មិនមែនដូចជាយល់ច្រឡំមួយចំនួនដែលគិតថាជាថ្ងៃត្រូវមានសម្ព័ន្ធភាពផ្លូវភេទនោះទេ។
នៅក្នុងព្រឹត្តិការណ៏ “Couple Run” ថ្ងៃទី 14 កុម្ភៈ នេះផងដែរ គឺមានការផ្ដួចផ្ដើមរៀបចំពីក្រុមហ៊ុននាឡិកា Ice Watch ក្រោមការគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា និង សហពន្ធ័អត្តពលិកម្មស្មគ្រ័ចិត្ត រួមជាមួយការឧបត្ថម្ភធំ ដោយ ផលិតផល ជំនួយស្មារតី និង រាង្គកាយ Berroca និង ភេសជ្ជះPocariswet និងសហការឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុនឌីជី អ៊ីនធឺណិត ក្រុមហ៊ុន Reme cosmetics, Libresse, smile mini mart , រោងពុម្ព cam idea ព្រមទាំងដៃគូផ្សព្វផ្សាយមាន sabay និងវិទ្យុ វាយោ ក្នុងន័យមួយដើម្បីជាការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យពីទិវានៃក្ដីស្រលាញ់ផងដែរ។
ក្នុងព្រឹត្តិការណ៏នេះ លោកអ្នកនឹងទទួលបានភាពសប្បាយរីករាយជាមូយល្បែងកំសាន្តប្លែកៗដូចជារត់ចងដៃ ចងជើង រត់ជាមួយតន្ត្រី ជាន់ប៉េងប៉ោង បាញ់ទឹក និងល្បែងសប្បាយៗជាច្រើនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះនឹងមានការប្រគំតន្ត្រី ដែលចូលរួមពីក្រុមតារាចំរៀង Original Song ជាច្រើននាក់មានដូចជា កញ្ញា Adda ក្រុម Khmer idol ក្រុម MustcheBand លោក Hak Record លោក Vanda និង អ្នកចំរៀងជាច្រើនទៀត ជាមួយនិងការសម្ដែងប្លែកបែបកំប្លុកកំប្លែង។ សម្រាប់សំបុត្រមួយសន្លឹកតំលៃត្រឹមតែ ៩ដុល្លារ ហើយពិសេសរាល់ការជាវសំបុត្រនឹងទទួលបានអាវយឺតស្រស់ដ៏ស្រស់ស្អាតមួយដើម្បីពាក់ក្នុងកម្មវិធីផ្ទាល់ និងកាបូបស្ពាយ ICE WATCH មួយទៀត ហើយនឹងបានកាដូរផ្សេងៗច្រើនទៀត ដែលនឹងចែកជូនថ្ងៃកម្មវីធី។
លោកអ្នកអាចរកជាវសំបុត្របាននៅ៖
» ICE WATCH ផ្លូវមុនីវង្ស ទូរសព្ទលេខ៖ ០៧៧ ៧៥១០០០
» ICE WATCH នៅ AEON MALL ទូរសព្ទលេខ៖ ០៧៧ ៧៥១០០០
» ICE WATCH បាត់ដំបង ទូរសព្ទលេខ៖ ០៧៧ ៣០៣០០០
» ICE WATCH សៀមរាប ទូរសព្ទលេខ៖ ០៩៥ ៨៨៨៨៥០
» នៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៧យប់
» នៅតាមបណ្តាវិទ្យាស្ថាន និងសកលវិទ្យាល័យមួយចំនួន ដែលមានក្រុមនិស្សិតស្មគ្រ័ចិត្តរបស់ Couple Run។ តោះសប្បាយជាមួយមនុស្សជាទីស្រលាញ់ និងចូលរួមចំនែកជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងព្រឹត្តិការណ៏Couple Run!