no-alternative title

Samsung Galaxy S8: ស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អតិថិជនជុំវិញពិភពលោក

មកដល់ពេលនេះ ក្រុមហ៊ុន សាមសុង បានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយនឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើន ផ្សេងទៀតដែលមានអត្ថប្រយោជន៍រាប់មិនអស់ផងដែរ។

DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុង បានមានប្រសាសន៍ថា៖ «ទូរស័ព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អតិថិជនជុំវិញពិភពលោក»។  Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃ ប្រព័ន្ធស្កេនប្រស្រីភ្នែក និងប្រព័ន្ធចំណាំមុខដែលអាចដោះសោរអេក្រង់ដោយគ្រាន់តែដាក់ទូរស័ព្ទពីមុខ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើសវិធីសាស្ត្រផ្ទៀងផ្ទាត់ដ៏ជាក់លាក់់តាមជីវមាត្រទ្រង់ទ្រាយដែលដំណើរការបានល្អបំផុតសម្រាប់ពួកគេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Galaxy S8 ថែមទាំងមកជាមួយលក្ខណៈពិសេសរបស់ Galaxy ដែលអតិថិជនរបស់យើងតែងតែមានការពេញចិត្តយ៉ាងខ្លាំង ដែលរួមមានដូចជាប្រព័ន្ធ IP68 ការពារចូលទឹក និងធូលី ព្រមទាំងអាចថែមអង្គចងចាំ MicroSD ទំហំដល់ទៅ 256GB  ហើយមានបច្ចេកវិទ្យាសាកថ្មឥតខ្សែយ៉ាងរហ័សផងដែរ។ Bixby គឺជាមុខងារដ៏ឆ្លាតវៃមួយដែលនឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីៗជាច្រើនរាប់មិនអស់។ ជាមួយនឹងប៊ូតុងដាច់ដោយឡែកសម្រាប់ Bixby អ្នកអាចបើក Bixby ប្រើបានយ៉ាងស្រួល និងអាចបញ្ជាបើកមុខងារ កម្មវិធី និងសេវាផ្សេងៗដែលមាននៅលើទូរស័ព្ទ  ដោយគ្រាន់តែប្រើសម្លេង ឬចុចលើផ្ទៃអេក្រង់ ឬប្រើប្រស្រីភ្នែកបញ្ជា ឬអាចសរសេរក៏បាន។ 

កាសស្តាប់ដ៏ទំនើបប្រភេទ AKG របស់ក្រុមហ៊ុន Harman ផ្តល់នូវសម្លេងរងំ ពិរោះរណ្តំ ដែលនឹងមានមកជាមួយស្មាតហ្វូននេះក្នុងប្រអប់ជាស្រេចដោយឥតគិតថ្លៃ។ កាសស្តាប់ត្រចៀកទាំងនេះនឹងផ្តល់គុណភាពសម្លេង ខណៈកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយមាននូវបច្ចេកវិទ្យាប្រើក្រណាត់ទំនើបដែលកាត់បន្ថយឨកាសនៃការវ័ណ្ឌជំពាក់ខ្សែផងដែរ។

ជាមួយនឹងអង្គប្រតិបត្តិធំប្រកបដោយអនុភាព Samsung Dex  គឺជាមុខងារបកគំហើញដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក ស្មាតហ្វូន Samsung Galaxy S8 ទៅប្រើដូចជាកំព្យូទ័រដែរ ដោយគ្រាន់តែភ្ជាប់ទៅនឹងអេក្រង់ Mouse និងក្តារចុចជាការស្រេច។ មិនតែប៉ុណ្ណោះ Samsung DeX អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបើកទិន្នន័យ ឬឯកសារយកមកកែសម្រួល ឬពិនិត្យមើលចេញពីទូរស័ព្ទតែម្តង ដែលជាចំណុចពិសេសមួយធ្វើឲ្យដំណើរការការងារប្រចាំថ្ងៃកាន់តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃជាមួយនឹងស្មាតហ្វូននេះ។  Galaxy S8 មានជម្រើសពណ៌ចំនួន 5  រួមមាន ពណ៌ខ្មៅរលោង ប្រផេះ ទឹកប្រាក់ ខៀវ និងមាសដ៏ស្រស់ស្អាតទាក់ភ្នែក។ 

 

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com, www.news.samsung.com/galaxy ឬ www.samsung.com/galaxy.

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន