no-alternative title

Huawei រំពឹងទុកថា ស្មាតហ្វូន Huawei P10 និង P10 Plus និងលក់បានចំនួន 2000 គ្រឿងសំរាប់ជំហានដំបូងនៅកម្ពុជា

កាលពីថ្ងៃទី 29 ខែមិនានេះ លោក អែម យុទ្ធូ ដែលជានាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ស្មាតហ្វូន Hauwei P10 និង P10 Plus គឺជាកំពូលកាេមរ៉ាស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់បំផុត ដោយសារតែក្រុមហ៊ុន បានសហការជាមួយនឹងក្រុមហ៊ុន Leica ដោយបាននាំយកនូវបច្ចេកវិទ្យា Leica Dual Camera ជំនាន់ទីពីរ ដើម្បីពង្រឹងបន្ថែមទៅលើប្រព័ន្ធកាមេរ៉ាសម្រាប់បំពាក់នៅលើស្មាតហ្វូនថ្មីនេះ។ 

លោកបន្តថា ស្មាតហ្វូនទាំងពីរនេះ បានប្រើប្រាស់នូប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាពណ៌កូល័រមានទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាសខ្មៅមានទំហំ 20 មេហ្គាភិចសែល ដែលផ្តល់អោយលោកអ្នក អាចធ្វើការថតរូបដោយប្រើប្រាស់កាមេរ៉ាណាមួយក៏បាន ហើយជាពិសេសលោកអ្នក នឹងទទួលបានអារម្មណ៍កាន់តែប្លែកអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ Effect ដ៏ស្រស់ស្អាតដែលមាននៅក្នុងកម្មវិធីកាមេរ៉ានេះថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏បានបង្កើតនូវមុខងារថ្មីមួយទៀត ដែលគេហៅថា Portrait Mode ដែលអាចធ្វើការចាប់រូបភាពផ្ទៃខាងក្រោយព្រាលដែលផ្តល់នូវរូបភាពមួយយ៉ាងទាក់ទាញ។ នៅក្នុងនោះក៏មុខងារមួយទៀតឈ្មោះថា Bokeh Mode សម្រាប់ធ្វើការផ្តល់នូវរូបភាពបានយ៉ាងស្រស់ស្អាតនៅពេលដែលថតជាមួយនឹងកាមេរ៉ាកូល័រ។ មុខងារ Portrait Mode អាចប្រើប្រាស់បានជាមួយនឹងកាមេរ៉ាខាងមុខបានផងដែរ។ សម្រាប់ប្រព័ន្ធកាមេរ៉ាជំនាន់ថ្មីនេះ បានធ្វើការបន្ថែមនូវ Algorithms ឆ្លាតវៃជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យរូបភាព ដែលលោកអ្នកទទួលបាន គឺស្រស់ស្អាត និងទាក់ទាញបំផុត។

លោកបានន្ថែមទៀតថា ជំហានដំបូងមួយខែនៃការលក់ស្មាតហ្វូន Hauwei P10 និង P10 Plus នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Huawei រំពឹងទុកថា និងលក់បានចំនួន 2000 គ្រឿង ចំពោះតម្លៃវិញ គឺពិេសសអាចទទួលយកបាន ហើយនិងមានតែបីព័ណប៉ុណ្ណោះសំរាប់ការមកដល់នេះ រួមមានដូចជាព័ណ ខ្មៅ មាស និងទឹកប៊ីក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន