no-alternative title

Samsung Activ Dualwash™ បោកគក់សម្លៀកបំពាក់បានយ៉ាងស្អាតប្រកប ដោយអនាម័យ ទោះស្ថិតក្នុងអាកាសធាតុបែបណាក៏ដោយ

ដើម្បីជាការឆ្លើយតបទៅនឹងការធុញទ្រាន់ជាមួយនិងការធ្វើការងារច្រើនដង ក្រុមហ៊ុន Samsung បាននាំមកនូវម៉ាស៊ីនបោកគក់សេ៊រីថ្មី ដែលអាចសម្រួលការបោកគក់របស់អ្នកឲ្យកាន់តែ ងាយស្រួល និងមានលទ្ធផលកាន់តែល្អប្រសើរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ Samsung Activ Dual wash™ លោកអ្នក និងអាចថែទាំសម្លៀកបំពាក់របស់អ្នកបានកាន់តែល្អ មិនខាតពេលវេលា និងមិនបារម្ភពីលទ្ធផលនៃការបោកគក់ឡើយ។ដូច្នេះ តើមានអ្វីដែលពិសេសអំពី Samsung Activ Dualwash™ ?

និយាយពីការបោកគក់ គឺជាការងារដែលមេផ្ទះនៅជុំវិញពិភពលោក តែងតែធ្វើឡើងដោយយកចិត្តទុកដាក់ ហើយលោកអ្នកប្រហែលជាមិនអាចកាត់ផ្តាច់វាបានទេ ដូចជាការរូសផ្នែកជុំវិញកអាវ និងកដៃអាវរបស់អ្នក ដែលជាទូទៅមិនអាចធ្វើការសម្អាតបានល្អ ដោយមិនឆ្លងកាត់ការត្រាំ ឬរូស ដោយដៃនោះទេ ហើយក៏គ្មានមុខងារណាមួយ ដែលអាចជួយអ្នកឲ្យរំលងដំណាក់កាលនេះបានដូចគ្នា ហេតុដូច្នេះ យើងក៏បានបន្ថែមនូវធ្នើ នៅលើម៉ាស៊ីនដែលអាចជួយ ឲ្យអ្នកត្រាំ រូសឬ ញីសម្លៀកបំពាក់របស់អ្នកបានយ៉ាងងាយស្រួលដោយមិនខ្ចាយទឹកជុំវិញ ម៉ាស៊ីនបោកគក់របស់អ្នកឡើយ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

The Activ Dualwash™ ភ្ជាប់មកជាមួយនូវធ្នើយ៉ាងមាំ សម្រាប់ការបោកដោយដៃនូវខោអាវ ឬអ្វីៗដែលមានស្នាមប្រលាក់ខ្លាំង។ កន្លែងបង្ហូរទឹកចាប់ផ្តើម និងបញ្ចប់ដោយចុចប៊ូតុងតែមួយ ដើម្បីបង្ហូរទឹកដោយផ្ទាល់ចូលទៅក្នុងធ្នើត្រាំ។ ជំហាននេះដើម្បីប្រាកដថា ស្នាមប្រលាក់ និងក្អែល ដែលជាមូលហេតុនៃក្លិនអាក្រក់នានា ត្រូវបានកំចាត់ចោលក្រោយពេលបោកគក់រួច។ បញ្ហាមួយទៀត នៅពេលដែលយើងនិយាយជាមួយអ្នកប្រើប្រាស់លឺអំពីសាប៊ូដែលកកស្ទះនៅក្នុងម៉ាស៊ីន ដែលក្រោយមក ចាប់ផ្តើមបង្ក ជាបញ្ហាក្លិនអាក្រក់កើតឡើង។ ដើម្បីដោះស្រាយបញ្ហានេះ យើងបានបង្កើតនូវ Magic Dispenser™ ដែលដោះស្រាយបញ្ហាកកស្ទះសាប៊ូ។ វាបង្កើតនូវគំនួបទឹកខ្យល់ដែលអាចរំលាយសាប៊ូបានយ៉ាងល្អ មុននឹងចាប់ផ្តើមបោកគក់។  

ជឿជាក់ថា អ្នកប្រើប្រាស់ជាច្រើន ប្រាកដនឹងមានបញ្ហាជាមួយក្រណាត់ជ្រុះ រសាត់ និងកកស្ទះនៅក្នុងម៉ាស៊ីនក្រោយពេលបោកគក់រួច។ Samsung Activ Dualwash™ ផ្តល់ជូនបច្ចេកវិទ្យា Magic Filter ដែលធានាបានថា គ្រប់ប្រភេទសាច់ក្រណាត់ សម្លៀកបំពាក់របស់អ្នកមិនប៉ះពាល់គុណភាព និងមិនទៅស្ទះនៅបំពង់បង្ហូរទឹកចេញ។ ជាការពិត កំទិចក្រណាត់ដែលជ្រុះ គឺជាមូលហេតុនៃក្លិនអាក្រក់ និងកកស្ទះនៅក្នុងបំពង់បង្ហូរទឹក។   

 

Samsung Activ Dualwash™ ជួយថែទាំសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ។ ចំណែកមុខងារ Eco Tub Clean ជួយថែទាំម៉ាស៊ីនបោកគក់ របស់អ្នកឲ្យនៅតែមានអនាម័យ ដោយមិនចាំបាច់ប្រើជាតិគីមីគ្រោះថ្នាក់។ វាអាចប្រាប់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលវាត្រូវការ ការសម្អាត។ បច្ចេកវិទ្យា Digital Inverter ផ្តល់នូវការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយសម្លេងរំខាន និងប្រើប្រាស់ បានកាន់តែយូរ។ ម៉ាស៊ីនបោកគក់ប្រភេទនេះប្រើប្រាស់ម៉ាញេទិចខ្លាំង ដូច្នេះ វាកាន់តែស្ងាត់ និងមានកម្លាំងខ្លាំង ប្រើប្រាស់ថាមពលតិច និងធន់។

បច្ចេកវិទ្យា SuperSpeed កាត់បន្ថយពេលវេលា បោកគក់មកត្រឹម៣៦នាទី។ ជាមួយនឹងការប្រើប្រាស់ថាមពលប្រកប ដោយប្រសិទ្ធភាព និងរយៈពេលខ្លី អ្នកប្រើប្រាស់អាចកាត់បន្ថយការចំណាយលើថ្លៃភ្លើងជារៀងរាល់ខែ។  Samsung Activ Dualwash™ គឺជាម៉ាស៊ីនបោកគក់ទ្វារលើ ដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងមានមុខងារច្រើន ជម្រើស ដែលជួយសម្រាលបន្ទុករបស់អ្នកបានយ៉ាងច្រើន។  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន