no-alternative title

Canon បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Asian Games 2018 នឹងរង់ចាំបំរើសេវាកម្មជូនអតិថិជន និងអ្នកថតរូប 1500 នាក់ដែលថតក្នុងព្រឹត្តិការណ៏នេះ

ថ្មីៗនេះ ក្រុមហ៊ុន Canon បានប្រកាសអំពីសេវាកម្មជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Asian Games 2018 លើកទី 18 ដែលធ្វើការរៀបចំដោយក្រុមប្រឹក្សា អូឡាំពិករបស់អាស៊ី (Olympic Council of Asia)។ ដើម្បីទទួលបាននូវការថតរូបភាពរបស់អត្តពលិកដ៏ល្អស្រស់ស្អាតបំផុតនោះ សេវាកម្ម Canon Professional Services Depot ក៏ធ្វើការដាក់ពង្រាយនៅក្នុងមជ្ឈមណ្ឌលសន្និបាទនៅក្នុងទីក្រុងហ្សាកាតា (Jakarta Convention Center) ជាមួយនឹងការទ្រទ្រង់ទៅលើផ្នែកបច្ចេក ទេស និងការថែទាំទៅលើឧបករណ៍ជាច្រើនទៀតសម្រាប់ធ្វើការថតរូបភាពដែលមានការប្រកួតដណ្តើមពានរង្វាន់មេដាយដល់ទៅ 462 មេដាយក្នុង 47 វិញ្ញាសារនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Canon គឺជាក្រុមហ៊ុនធំតែមួយគត់ ដែលតែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗលក្ខណៈអន្តរជាតិចាប់ពីកីឡាអូឡាំពិក Olympics រហូតដល់ការប្រកួតហ្គេមនៅអាស៊ីអាគ្នេយ៍ Southeast Asian Games។ សម្រាប់ការប្រកួតហ្គេមនៅឆ្នាំនេះសម្រាប់ព្រឹត្តិការណ៍ 18th Asian Games នឹងចាប់ផ្តើមពីថ្ងៃទី 18 ខែសីហាដល់ថ្ងៃទី 2 ខែកញ្ញានៅក្នុងទីក្រុងហ្សាកាតា និងទីក្រុង Palembang នៃប្រទេសឥណ្ឌូនេស៊ីនោះ។ អ្នកថតរូបប្រមាណជា 1,500 មកពីពិភពលោក នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ 18th Asian Games នេះផងដែរ។ 

នៅក្នុងស្តង់ Canon Professional Services នឹងគ្រប់គ្រងដោយអ្នកជំនាញក្នុងតំបន់ និងអ្នកជំនាញផ្នែកបច្ចេកទេសដែលនឹងធ្វើការផ្តល់នូវសេវាកម្មជាច្រើននៅក្នុង 10 ភាសាផ្សេងគ្នាគឺ៖ អង់គ្លេស ចិន Bahasa Indonesia, Bahasa Melayu ជប៉ុន កូរ៉េ ថៃ វៀតណាម Cantonese និង Tagalog ។ ដើម្បីធ្វើការធានាទៅលើអ្នកថតរូបជំនាញនេះ សម្រាប់ធ្វើការរៀបចំក្នុងការផ្តិតរូបភាពសម្រាប់ការប្រកួត 18th Asian Games នេះ ក្រុមហ៊ុន Canon ក៏ផ្តល់នូវការថែទាំទៅលើឧបករណ៍ដូចជាការត្រួតពិនិត្យទៅលើមុខងារប្រើប្រាស់នៃឧបករណ៍ និងការសម្អាតនៅខាងក្រៅ ការអាប់ឌែតទៅលើ Firmware រួមទាំងការផ្តល់នូវព័ត៌មានបច្ចេកទេសសម្រាប់ឧបករណ៍នេះផងដែរ។

នៅក្នុងនាមជាអ្នកឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍ 18th Asian Games នេះ ក្រុមហ៊ុន Canon ក៏បានផ្តល់នូវការគ្រប់គ្រងទៅលើព្រឹត្តិការណ៍នេះ ជាមួយនឹងការទ្រទ្រង់ជាមួយនឹងផលិតផល និងសេវាកម្មជាច្រើនដូចជាកាមេរ៉ា លេន កាមេរ៉ាថតវីដេអូ ឧបករណ៍សម្រាប់ផ្សាយផ្ទាល់ ឧបករណ៍ពហុមុខងារ និងម៉ាស៊ីនព្រីនផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន