no-alternative title

Canon MAXIFY MB5470 ម៉ាស៊ីនព្រីនល្បឿនលឿន បំពាក់មុខងារច្រើន និងល្អបំផុតសម្រាប់អាជីវកម្ម

សម្រាប់តម្រូវការនៃម៉ាស៊ីនព្រីននៅក្នុងការិយាល័យប្រកបដោយប្រសិទ្ធិភាពនេះ អ្នកប្រហែលជាគិតអំពីកម្លាំងម៉ាស៊ីន គុណភាពល្អ ឬទំនុកចិត្តនៃការជឿជាក់ខ្ពស់បំផុត។ ជាមួយនឹងម៉ាស៊ីនព្រីន MB5470ស៊េរីថ្មីនេះមានគុណភាពខ្ពស់ ប្រើប្រាស់ទឹកថ្នាំច្បាស់ល្អ ការតភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi / Ethernet ហើយថែមទាំងអាចធ្វើការស្កេនសងខាងបានថែមទៀត។ អ្នកអាចធ្វើការព្រីននៅក្នុងចំនួនច្រើន ហើយលឿនជាងមុនថែមទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមកនោះទេ។

តម្លៃថោកនៃការព្រីន: ម៉ាស៊ីន MAXIFY MB5470 អាចធ្វើការព្រីនដល់ទៅ 2,500 ទំព័រ (ស/ខ្មៅ) នៃក្រដាស A4 និងការរីករាយជាមួយនឹងការសន្សំសំចៃទឹកថ្នាំដល់ទៅ 50% ជាមួយនឹងប្រអប់ទឹកថ្នាំសុទ្ធ PGI-2700XLរបស់ក្រុមហ៊ុន Canon ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ 3.5" Touch-screen LCD: ម៉ាស៊ីន MAXIFY MB5470 ផ្តល់ភាពងាយស្រួលក្នុងការមើលឃើញ និងការប្រតិបត្តិការងារនៅលើអេក្រង់ទំហំ 3.5" Touch-screen LCD ថែមទៀត។ វាពិតជាអាចកាត់បន្ថយទៅលើកំហុសនៃប្រតិបត្តិការដែលអាចកើតឡើងបាន។

ការប្រើប្រាស់ខ្សែ ឬប្រព័ន្ធ Wireless : ម៉ាស៊ីន MAXIFY MB5470 អាចធ្វើការតភ្ជាប់ដោយខ្សែ ឬការភ្ជាប់គ្មានខ្សែ Wireless ដូចនេះអ្នកអាចធ្វើការព្រីនចេញពីឧបករណ៍ជាច្រើនរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់នូវ Router នោះទេចេញពី Cloud ហើយវាអាចធ្វើការស្កេនដោយផ្ទាល់ទៅកាន់ Network Folder ថែមទៀត។

ការរក្សានូវសញ្ញាសម្គាល់ និងពណ៌ដែលកត់ចំណាំ (Highlighter):  ម៉ាស៊ីន MAXIFY MB5470 ប្រើប្រាស់នូវទឹកថ្នាំដែលមានគុណភាពខ្ពស់ដែលមិនត្រឹមតែផលិតនូវអក្សរច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរក្សានូវនូវសញ្ញាសម្គាល់ និងការកត់ត្រាច្បាស់ (Highlighter) ថែមទៀតផង។

ថតសម្រាប់ផ្ទុកក្រដាសបានច្រើន:  ម៉ាស៊ីន MAXIFY MB5470 នេះភ្ជាប់ជាមួយនឹងថតសម្រាប់ដាក់ក្រដាសច្រើនដល់ទៅ ២ ដែលផ្ទុកក្រដាសបានដល់ទៅ 500 សន្លឹក ហើយអ្នកពិតជារីករាយដោយសារតែគ្មានការរំខានពីការអស់ក្រដាសនៅពេលដែលព្រីននោះទេ។

ការស្កេនក្រដាសសងខាង (2-Sided Scan): ម៉ាស៊ីន MAXIFY MB5470 នេះអាចធ្វើការបង្កើននូវប្រសិទ្ធិភាពនៃការស្កេនទៅលើឯកសារសងខាងរបស់អ្នកជាមួយនឹងការប្រើប្រាស់នូវសេនស័រ Contact Image Sensors (CIS) ដល់ទៅ ២ ថែមទៀត។ សម្រាប់បច្ចេកវិទ្យាស្កេនពីរនេះអនុញ្ញាតឱ្យអ្នកអាចធ្វើការស្កេនជាមួយនឹងគុណភាពខ្ពស់ និងការផលិតនៅក្នុងចំនួនអតិបរមាថែមទៀត៕

លក្ខណៈពិសេសរបស់ម៉ាស៊ីនព្រីន MAXIFY MB5470

•ព្រីន ស្កេន កូពី ទូរសារ

•ល្បឿននៃស្តង់ដារនៃការព្រីនកម្រិត ISO (A4): រហូតដល់ទៅ 24.0ipm ពណ៌ខ្មៅ / 15.5ipm កូល័រ

•ល្បឿននៃការព្រីន (A4): រហូតដល់ទៅ 32.5ppm ពណ៌ខ្មៅ / 26.5ppm កូល័រ

•ប្រព័ន្ធ Hi-speed USB 2.0, WiFi, wired LAN, Mopria, AirPrint, direct wireless 

•ចំនួនសន្លឹកសម្រាប់ការព្រីន: 150 – 1500 ទំព័រ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន