no-alternative title

Sennheiser GSP500 Gaming Headset កាសស៊េរីថ្មីផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យបំផុតសម្រាប់ការលេងហ្គេម

Sennheiser GSP500 Gaming Headset គឺជាកាសស្តាប់ត្រចៀកស៊េរីថ្មីមួយដែលមានការរចនាឡើងយ៉ាងពិសេសមើលទៅមានរាងកាច តែផ្តល់នូវភាពងាយស្រួលក្នុងការពាក់ ហើយស័ក្តិសមបំផុតផងដែរសម្រាប់អ្នកដែលនិយមចូលចិត្តការលេងហ្គេមកម្សាន្ត។ កាសថ្មីនេះវាមានការរចនាបថបែប Open-back design ដែលផ្តល់នូវភាពងាយស្រួលក្នុងការពាក់មានគ្រប់សណ្ឋានទៅតាមតម្រូវការរបស់យើង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែកទ្រនាប់បាសស្រោបត្រចៀក (Earpads) ត្រូវបានរចនាឡើងបែប ergonomic design ដែលមានសភាពធន់ល្មើយផ្តល់នូវផាសុខភាព និងជួយរក្សាភាពត្រជាក់អោយត្រចៀកយើងទោះបីពាក់ស្តាប់យូរក៏ដោយព្រមទាំងមានកងបង្វិកនៅខាងស្តាំសម្រាប់កំនត់សំឡេងឡើងចុះផងដែរតម្រូវតាមកម្រិតសំឡេងដែលយើងចង់បាន។ GSP500 មានគន្លឹះចំនួនពីរហៅថា “2-axis” ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ធ្វើការកំនត់ទៅលើកម្រិតទំហំគម្លាតរបស់វាតម្រូវទៅតាមទម្រង់មុខរបស់អ្នកប្រើប្រាស់។ 

សម្រាប់ការបញ្ចេញសំឡេងរបស់វាវិញគឺមានភាពសំលេងធ្ងន់ស្តាប់លឺបានច្បាស់ដេញពេញត្រចៀកបំផុតជាមួយប្រព័ន្ធបច្ចេកវិទ្យាសំឡេង Unrivaled Audio Fidelity។ បន្ថែមពីនេះវានូវមានភ្ជាប់មកជាមួយម៉ាក្រូហ្វូនសម្រាប់ធ្វើការសន្ទានគ្នាបានយ៉ាងច្បាស់បំផុតដោយវាភ្ជាប់នូវប្រព័ន្ធកាត់បន្ថយសំឡេងរំខាន noise-cancelling boom ហើយអាចធ្វើការកាច់បង្វិលឡើងលើចុះក្រោមបានតាមតម្រូវការ។ ហើយចំពោះការតភ្ជាប់ទៅកាន់ឧបករណ៍ដូចជាកុំព្យូទ័រ, Mac និងឧបករណ៍លេងហ្គេម (Game Consoles) គឺតាមរយះរន្ធដោតខ្នាត 3.5mm Jack ជាមួយខ្សែដោតគ្រប់ប្រភេទតម្រូវតាម Port នៃឧបករណ៍និមួយៗ។ Sennheiser GSP500 Gaming Headset មានទំងន់ប្រមាណជា 358 ក្រាម៕

អាចរកជាវបាននៅក្រុមហ៊ុន i-Qlick Marketing Co., Ltd.  ទូរស័ព្ទ៖ 023 996 638

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន