no-alternative title

MSI បានអង្រួនព្រឹត្តិការណ៍ PAX EAST តាមរយៈការផ្សាយផ្ទាល់ FORTNITE ជាមួយនឹងកំពូលអ្នកលេងហ្គេមជាច្រើន

MSI ដែលជាក្រុមហ៊ុននាំមុខគេពិភពលោកទៅលើ Gaming Hardware បានអញ្ជើញអ្នកលេងហ្គេមទាំងអស់ ដើម្បីទទួលបានបទពិសោធន៍ដែលគ្មានដែនកំណត់នៅក្នុងការលេងហ្គេមនៅក្នុងព្រឹត្តិការណ៍ PAX East។ កាលពីថ្ងៃទី 28 ខែមីនា ដល់ថ្ងៃទី 31 ខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបានបង្ហាញសមត្ថភាពភាពរបស់ខ្លួននៅលើឆាកលេងហ្គេមដែលមានការផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍អេក្រង់ 85’’ ការទទួលយកបទពិសោធន៍ជាមួយនឹងកុំព្យូទ័រយួរដៃចុងក្រោយបំផុត និងកុំព្យូទ័រលើតុដែលដំណើរការដោយក្រាហ្វិកកាត NVIDIA® GeForce RTX™ GPUs, រួមជាមួយនឹងការបង្ហាញនូវ Gaming Accessories និងម៉ូនីទ័រជាច្រើនទៀតថ្មីៗចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ថែមទៀទផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Charles Chiang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន MSI បាននិយាយថា “MSI គឺធ្វើអ្វីគ្រប់យ៉ាងសម្រាប់សមាគមន៍អ្នកលេងហ្គេមហើយ យើងនឹងខិតខំក្នុងការនាំយកនូវបទពិសោធន៍ថ្មីដែលគ្មានដែនកំណត់នោះទេសម្រាប់អ្នកគាំទ្រទាំងអស់នៅក្នុងព្រឹត្តិការណ៍ PAX East នេះ។ ដំណោះស្រាយរបស់យើង គឺអោយអ្នកលេងហ្គេមទាំងអស់នៅជុំវិញពិភពលោកពេញចិត្ត ហើយពួកគេនឹងផ្តល់នូវថាមពលក្នុងការបន្តនូវការជម្រុញទៅលើការលេងហ្គេម និងបន្ថែមសមត្ថភាពអោយកាន់តែអស្ចារ្យជាងមុនបន្ថែមទៀត។”

សកម្មភាពជាច្រើននៅក្នុងនៅក្នុងអំឡុងព្រឹត្តិការណ៍ PAX East នេះរួមមាន៖

•MSI Fortnite និង Apex Legends Squad Challenge

•ការសាកល្បងជំនាញរបស់អ្នកជាមួយនឹងអ្នកលេងហ្គេមជាច្រនទៀតនៅក្នុងការប្រកួត 3v3 ផ្សាយផ្ទាល់នៅលើកុំព្យូទ័រ GE75 Raider laptops, Trident X desktops និង G-Sync Monitors

•អ្នកលេងហ្គេមដែលធ្វើការចូលរួមប្រកួតនេះនឹងអាចទៅកាន់ MSI PAX Grand Raffle នៅថ្ងៃទី 30 ខែមីនាវេលាម៉ោង 5 ល្ងាច

•ការផ្សាយបន្តផ្ទាល់ការប្រកួតហ្គេម

•ការប្រកួតហ្គេម Battle Field V និង Metro នៅលើកុំព្យូទ័រយូរដៃ និងលើតុដែលសុទ្ធតែទទួលពានរង្វាន់ដូចជា GS75 Stealth, GS65 Stealth, GT63 Titan, Trident X និងជាច្រើនទៀត

•Giveaway និង Raffle 

•រង្វាន់ជាច្រើនរួមមានក្រាហ្វិកកាត កាបូបស្ពាយ Gaming Keyboards, កាសស្តាប់ Gaming Headsets, Gaming Mouse និង Gaming Monitors 

MSI GE75 RAIDER GAMING LAPTOP: ថាមពលដែលគ្មានដៃនកំណត់ 

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ i7 Processors នេះ បានធ្វើអោយកុំព្យូទ័រ GE75 Raider ដែលជាកុំព្យូទ័រដំបូងបំផុតដែលមានអេក្រង់ 17" ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងល្អបំផុតនោះ កាន់តែមានភាពក្នុងការប្រើប្រាស់ ហើយវាថែមទាំងដំណើរការដោយក្រាហ្វិកកាត NVIDIA® GeForce RTX 2080 GPU ថែមទៀតផង។ GE75 Raider មានការរចនារូបរាងជាលក្ខណៈ "3D Dragon Spine" យ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុត។ បន្ថែមពីនេះទៀតនោះ GE75 ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាពិសេសផ្តាច់មុខជាច្រើនដូចជា MSI Cooler Boost 5 technology ជាមួយនឹងកង្ហារដាច់មួយ និងរន្ធបំភាយកំដៅចំនួន 7 រួមនឹង per-key RGB gaming keyboard របស់ SteelSeries, MSI's App Player សម្រាប់បទពិសោធន៍នៃការគ្រប់គ្រងចេញពីស្មាតហ្វូន និង PC ពិសេសគឺ Giant Speakers ខ្លាំងជាងមុន 5 ដងដោយ Dynaudio ។

MSI GS75 STEALTH GAMING LAPTOP: ការលេងហ្គេមគឺជាការពិត

អ្នកនឹងរីករាយជាមួយនឹងបទពិសោធន៍ថ្មីជាមួយនឹងការលេងហ្គេមនៅលើកុំព្យូទ័រដែលមានកម្រាស់ស្តើង និងស្រាលបំផុតនេះ។ វាភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយ Intel® Core™ i7 CPU, NVIDIA® GeForce RTX™ 2080 GPU,អេក្រង់ 17.3" 144HZ IPS-level display ដែលមានកម្រិតភាពច្បាស់ខ្ពស់ ធំងាយស្រួលក្នុងការទស្សនាថែមទៀត។ GS75 ពិតជាមានភាពទាក់ទាញមែនទែនជាមួយនឹងតួខ្លួនអាលុយមីញ៉ូមដែលមានកម្រាស់ 0.75 inch នោះ។ វាក៏ភ្ជាប់ជាមួយនឹង Bombing Bass លឺខ្លាំងថែមទៀត។

MSI TRIDENT X SERIES GAMING DESKTOP: ការបញ្ចេញសមត្ថភាពរបស់អ្នកគ្មានដែនកំណត់

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ i9 K processors ជំនាន់ទី ៩ នោះ កុំព្យូទ័រ MSI Trident X series ភ្ជាប់ជាមួយនឹងលក្ខណៈពិសេសជាច្រើន។ វាគឺជា desktop PC ដែលមានរូបរាងតូច និងប្រើប្រាស់នូវ SFX power supply និង MSI GeForce® RTX 20 Series graphics cards នៅក្នុង 10-liter case នេះថែមទៀត។ វាពិតជាបង្ហាញអំពីស្ទាយ៍យុវវ័យរបស់អ្នកតែម្តង។ ពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ "Silent Storm Cooling" thermal system សម្រាប់គ្រប់គ្រងទៅលើលំហូរនៃខ្យល់ដើម្បីធ្វើអោយសមាសភាគនៅក្នុងម៉ាស៊ីននេះត្រជាក់ជានិច្ច។ បច្ចេកវិទ្យា state-of-the-art technologyនឹងការរចនារូបរាងយ៉ាងសម្បូរបែបនេះពិតជាធ្វើអោយ Trident X series ល្អឥតខ្ចោះសម្រាប់អ្នកលេងហ្គេម។

.

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://us.msi.com/Promotion/rtx-triple-threat/ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន