no-alternative title

TELLO Mini Drone យន្តហោះគ្មានមនុស្សបើកមាឌតូច មានសមត្ថភាពអស្ចារ្យ អាចថតវីដេអូស្រស់ស្អាតបានគ្រប់កន្លែង

TELLO គឺជាយន្តហោះ Drone គ្មានមនុស្សបើកស៊េរីថ្មី ដែលមានរូបរាងតូចស្រស់ស្អាត ហើយវាផ្តល់នូវភាពរីករាយជាច្រើនក្នុងការប្រើប្រាស់។ យន្តហោះខ្នាតតូចនេះគឺសក្តិសមបំផុតសម្រាប់ការប្រើប្រាស់ជាទីពេញនិយមរបស់ក្មេងៗ និងមនុស្សជំទង់ហើយវាអាចជួយអោយអ្នកប្រើប្រាស់ធ្វើការស្វែងយល់ និងសិក្សាអំពី Drones ជាមួយនឹងការរៀនពីកូដរបស់វា។ លោកអ្នកអាចធ្វើការរីករាយជាមួយនឹងយន្តហោះ Drone ដែលអាចធ្វើការហោះហើរបានកាន់តែសម្បូរបែបនោះ។យ៉ាងណាមិញ ការបញ្ជាទៅលើយន្តហោះ Drones ម៉ូដែល Tello នេះមិនមែនជារឿងដែលងាយស្រួលនោះទេ! អ្នកត្រូវការស្មាតហ្វូនសម្រាប់ធ្វើការតភ្ជាប់ដើម្បីបញ្ជាក្នុងការបើកបរគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតែម្តង។

ការមើលឃើញពិភពលោកទាំងមូលចេញពីមេឃ

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនថាលោកអ្នកស្ថិតនៅក្នុងឧទ្យាន នៅក្នុងការិយាល័យ ឬការចេញទៅខាងក្រៅផ្ទះ លោកអ្នកនៅតែអាចធ្វើការយកនូវយន្តហោះ Drone នេះតាមខ្លួន និងរីករាយជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់នូវ Drones នេះ។ Tello ប្រើប្រាស់នូវអង់តែនចំនួន 2 ក្នុងការបញ្ជូននូវរូបភាពវីដេអូជាមួយនឹងស្ថេរភាព និងការប្រើប្រាស់នូវថាមពលថ្មកម្រិតខ្ពស់ដែលផ្តល់នូវការហោះហើររយៈពេលកាន់តែយូរក្នុងការប្រើប្រាស់។ យន្តហោះ Tello នេះអាចធ្វើការហោះហើរបានរយៈពេល 13 នាទី ការហោះចម្ងាយបាន 100 ម៉ែត្រ ការថតវីដេអូកម្រិត 720p HD និងការប្រើប្រាស់នូវអង់តែន Smart Switching ចំនួន 2 ផងដែរ។ 

មុខងារដ៏អស្ចារ្យជាច្រើនដែលផ្តល់នូវភាពរីករាយគ្មានដែនកំណត់

បច្ចេកវិទ្យាថ្មីៗជាច្រើនត្រូវបំពាក់នៅលើយន្តហោះ Tello នេះដូចជាការគ្រប់គ្រងទៅលើការហោះហើរដែលផលិតដោយក្រុមហ៊ុន DJI ដែលអ្នកអាចប្រើប្រាស់នូវមុខងារជាច្រើននៅលើអេក្រង់បញ្ជាបាន។ សម្រាប់ការហោះហើរពិតជាសប្បាយ និងអស្ចារ្យបំផុត។ អ្នកអាចបញ្ជាការហោះហើរបានដោយគ្រាន់តែបោះ Tello ទៅលើ (Throw & GO) ឬការចុចនៅលើ 8D Flips សម្រាប់ការបញ្ជាការហោះហើរដែលអ្នកនឹកស្មានមិនដល់ ឬការហោះហើរតាមលក្ខណៈ Bounce Mode ដែលវាហោះហើរឡើងលើចេញពីដៃរបស់អ្នកដោយស្វ័យប្រវត្តិនោះ។

ការចាប់យករូបភាព និងវីដេអូបានច្បាស់អស្ចារ្យបំផុត

នៅក្នុងការតភ្ជាប់ជាមួយនឹងបន្ទះឈីបនៃការថតរូបភាពកម្រិតខ្ពស់ ( high-quality image processor) យន្តហោះ Tello អាចធ្វើការថតរូបភាព និងវីដេអូជាច្រើនកាន់តែអស្ចារ្យដែលមិនគួរឱ្យជឿនោះទេ។ ប្រសិនបើអ្នកបានដឹងអំពីរបៀបនៃការបើកបរទៅលើយន្តហោះ Drone នេះ អ្នកអាចធ្វើការថតនូវវីដេអូកម្រិតលំដាប់អាជីពរបស់អ្នកជាមួយនឹង  EZ Shots និងចែករំលែកវានៅលើបណ្តាញសង្គមចេញពីស្មាតហ្វូនរបស់អ្នកបានផងដែរ។

TELLO មានលក្ខណៈពិសេសដូចជា៖

•ការភ្ជាប់ជាមួយនឹងឧបករណ៍ VR Headset សម្រាប់ផ្តល់នូវបទពិសោធន៍ថ្មីក្នុងការហោះហើរ

•ការប្រើប្រាស់នូវបច្ចេកវិទ្យា DJI Flight Tech ក្នុងការធានាទៅលើស្ថេរភាពនៃការហោះហើរដោយសុវត្ថិភាព

•ការប្រើប្រាស់កម្មវិធី Tello App ដែលមាន UI ងាយស្រួលប្រើប្រាស់ក្នុងការគ្រប់គ្រង

•ការប្រើប្រាស់ជាមួយនឹងដៃបញ្ជា Controller ដែលជាបទពិសោធន៍មិនអាចបំភ្លេចបាន

អាចរកជាវបាននៅ៖ ហាង iOne គ្រប់សាខាទាំងអស់  លេខទូរស័ព្ទ 023 99 75 75 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន