no-alternative title

ក្រុមហ៊ុន LDI Enterprise សហការជាមួយក្រុមហ៊ុន CASIO របស់ប្រទេសជប៉ុន បានរៀបចំឡើងនូវព្រឹត្តិការណ៍ដ៏ធំមួយនៅផ្សារទំនើបអ៊ីអនសែនសុខ

កាលពីថ្ងៃទី 21 ខែធ្នូកន្លងទៅនេះ  ក្រុមហ៊ុន LDI  Enterprise ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវនាឡិកាដៃម៉ាក CASIO ដែលរួមមាន G-Shock នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រុមហ៊ុន CASIO របស់ប្រទេសជប៉ុន រៀបចំឡើងនូវព្រឹត្តិការណ៍មួយដែលគេហៅថា Fan Festa។  ពិធីនេះត្រូវបានបា្ររព្ធធ្វើឡើងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអន ម៉លទី2) ដែលមានរយៈ ពេលចំនួន 2 ថ្ងៃ គឺចាប់ពីថ្ងៃទី 21 ដល់ ថ្ងៃទី22 ខែធ្នូ ឆ្នាំ2019 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរយៈពេលចំនួនពីរថ្ងៃនេះ ក្រុមហ៊ុទំាំងពីរ បានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើន រួមមានដូចជា ការបង្ហាញពីសមត្ថភាព និងគុណភាពរបស់នាឡិកាដៃ G-Shock ការស៊ុតបាល់ជាទៅលើនាឡិកា G-Shock រួមជាមួយនឹងការលូកដៃចូលធុងទឹកកកដើម្បីស្វែករកនាឡិកា G-Shock ផងដែរ។

តាមប្រសាសន៍របស់លោក Kikuo Ibe ដែលជាបិតានាឡិកាដៃ G-Shock ដែលគាត់និយាយជាភាសាខ្មែរ ដោយផ្ទាក់បានអោយដឹងថា ជាមួយនឹងការបង្កើតឡើងនូវម៉ាកសញ្ញានាឡិកាដៃ G-Shock នេះ គឺបានឆ្លង កាតប្រវត្តិតស៊ូយ៉ាងស្វិតស្វាញខ្លាំងណាស់ទំរាំតែបានបង្កើតចេញនូវនាឡិកាដៃ G-Shock។ ចាប់តាំងពីឆ្នាំ  1983 មក លោកបានបានចាប់ផ្តើមនូវយុទ្ធនាការ ចុះហត្ថលេខាជូនចំពោះអតិថិជនជាច្រើនមកហើយ ដែលទាំងនោះ គឺជាអ្នកដែលគាំទ្រដល់នាឡិកា G-Shock តែម្តង។  

សូមជំរាបថា នាឡិកាដៃម៉ាក G-Shock គឺត្រូវបានក្រុមហ៊ុន Casio ផលិតឡើងនៅក្នុងប្រទេសជប៉ុន នាឆ្នាំ 1983 មកទល់ពេលនេះ មានអាយុកាល 35 ឆ្នាំនិងមានឈ្មោះល្បីល្បាញ និងពេញនិយមទូទាំងពិភព លោក។ ជាមួយនឹងការនាំមកម្ពុជា ក្រុមហ៊ុន Casio បានធានាអះអាងថា រាល់ផលិតផលនាឡិកាដៃ ដែលបាន ដាក់តាំងលក់ក្នុងហាង Casio គឺជានាឡិកាផលិតនៅក្នុងប្រទេសជប៉ុនពិត 100 ភាគរយ ឥតក្លែងបន្លំ និងធានាលក្ខណៈអន្តរជាតិរយៈពេល 1 ឆ្នាំ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៏នេះ ក៏មានវត្តមានតារាកិត្តិយសជាច្រើនរូប ហើយប្រិយមិត្តទាំងអស់ ក៏ បានជួបជាមួយ Brand Ambassador របស់នាឡិកាជប៉ុនម៉ាក G-Shock និងម៉ាក Baby-G គឺ លោក Tena , កញ្ញា មាស សុខសោភា, កញ្ញា  Nikki Nikki ព្រមទាំង មានការចាប់រង្វាន់នាឡិកាដៃ G-Shock និង Baby-G. ដែលធ្វើឱ្យកម្មវិធីរឹតតែមានភាពសប្បាយរីករាយថែមទៀតផង។ ក្រុមហ៊ុន នាឡិកា ដៃ  G-Shock សូមអរគុណ ដល់ ភ្ញៀវ កិត្តិយស  និងបណ្តាបងប្អូនទាំងអស់ដែលបានចូលរួម  និងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងនៅតែបន្តគាំទ្រ  ទិញផលិតផល នាឡិកាដៃ G-Shockដែលជា ជម្រើស ដ៏ សក្ដិសម សម្រាប់ អស់លោក អ្នក។

សូមបញ្ជាក់ថា ក្រុមហ៊ុន LDI  Enterprise គឺជាក្រុមហ៊ុនមួយ ដែលបានបង្កើតឡើងដំបូងដោយ លោក គួច ទាង ងួន នាថ្ងៃ 8 ខែសីហា ឆ្នាំ 1993។ រហូតដល់បច្ចុប្បន្ន មានអាយុ 25 ឆ្នាំហើយនិង ទទួលបាន នូវទំនុកចិត្តពីអតិថិជនចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរណ៍ និងបានត្រូវទទួលស្គាល់ថាជាផលិត ផលពិត 100%។

បណ្តាក្រុមហ៊ុនម៉ាកនាឡិកាដៃល្បីៗលើពិភពលោក បានមកទំនាក់ទំនងផ្តាច់មុខ តួរយ៉ាងដូចជា ក្រុមហ៊ុនធំ Casio Computer របស់ប្រទេសជប៉ុនជាដើម គឺបានផ្តល់សិទ្ធិផ្តាច់មុខនាឡិកាម៉ាក Casio តាំងពីខែមេសាឆ្នាំ 2014។ នៅក្នុងរយៈកាល 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបើកសាខាចំនួន 11 នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប និងខេត្តព្រះសីហនុទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន