no-alternative title

MSI Optix MAG322CQRV ម៉ូនីទ័រលេងហ្គេមជំនាន់ថ្មី មានសមត្ថភាពខ្លាំង អាចបង្ហាញរូបភាពបានក្នុងកម្រិត 144hz Refresh rate

Optix MAG322CQRV គឺជាម៉ូនីទ័រលេងហ្គេមអេក្រង់កោង ដែលមានកម្រិតកោងដល់ទៅ (1500R) ដែលពិតជាល្អបំផុតនៅក្នុងការលេងហ្គេម។ អេក្រង់នេះ មានកម្រិតភាពច្បាស់ WQHD ដែលមានសមត្ថភាពខ្ពស់ក្នុងការលេងហ្គេមជាច្រើនបានយ៉ាងល្អបំផុត និងច្បាស់គ្មានគូប្រៀបនោះទេ។ កាន់តែពិសេសជាងនេះ ទៀតនោះ អេក្រង់នេះ គឺមានភ្ជាប់ជាមួយនឹងការបង្ហាញបានកម្រិត 144Hz Refresh Rate ដែលធ្វើអោយការលេងហ្គេមបានយ៉ាងរលូនតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កម្រិត 1ms response time នេះគឺផ្តល់នូវកម្រិត frame rates ដែលល្អបំផុតសម្រាប់លោកអ្នក។ អេក្រង់នេះ ក៏មានភ្ជាប់ជាមួយនឹង Mystic Lightនិង Night Vision ដែលផ្តល់នូវភាពងាយស្រួលក្នុងការទស្សនានៅពេលយប់និងជួយអ្នកអោយយកឈ្នះទៅលើសត្រូវជាច្រើនរបស់អ្នកបានថែមទៀតផង។ កាន់តែពិសេសទៀតនោះ អេក្រង់នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AMD FreeSync Premium Technology និង Anti-Flicker រួមជាមួយនឹងពន្លឺពណ៌ខៀវដែលធ្វើអោយអ្នកអាចធ្វើការទស្សនាទៅលើអេក្រង់នេះបានយូរដោយមិនមានការប៉ះពាល់ដល់ភ្នែកនោះទេ។

ម៉ូនីទ័រលេងហ្គេមកម្រិតកោងដ៏អស្ចារ្យ ៖ អ្នកអាចនឹងទទួលបាននូវជ័យជំនះជាមួយនឹងម៉ូនីទ័រលេងហ្គេមអេក្រង់កោង MSI Optix MAG322CQRV ។ វាមានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ 2560x1440, 144hz Refresh rate, 1ms response time panel ដែលអោយអ្នកអាចយកឈ្នះទៅលើដៃគូប្រជែងរបស់អ្នកបានថែមទៀត។ Optix MAG322CQRV ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា FreeSync technology ដែលអាចគូផ្គងនូវកម្រិត refresh rateរបស់អេក្រង់នេះជាមួយនឹង GPU ដែលផ្តល់នូវកម្រិតលេងហ្គេមបានលឿនបំផុត។ វាក៏មានបច្ចេកវិទ្យាចុងក្រោយបំផុតជាច្រើនទៀតដែលមាននៅលើម៉ូនីទ័រលេងហ្គេម MSI Curved Gaming monitors នេះ។

អេក្រង់កោងផ្តល់ជូននូវការទស្សនាដ៏អស្ចារ្យបំផុត ៖ ម៉ូនីទ័រលេងហ្គេមអេក្រង់កោង MSI gaming monitors នេះ គឺមានកម្រិតកោងដល់ទៅ 1500R ដែលមានផាសុខភាពបំផុត និងសក្តិសមបំផុតសម្រាប់ការប្រើប្រាស់នូវកម្មវិធីជាច្រើនចាប់ពីការប្រើប្រាស់ការិយាល័យទៅដល់ការលេងហ្គេម។ សម្រាប់អេក្រង់លេងហ្គេមនេះគឺជួយអោយអ្នកអាចលេងហ្គេមជាមួយនឹងភាពរីករាយបំផុតដែលផ្តល់នូវបទពិសោធន៍ក្នុងការទស្សនាដែលគ្មានគូប្រៀបនោះទេ។

144HZ REFRESH RATE+1MS RESPONSE TIME ៖ ម៉ូនីទ័រអេក្រង់លេងហ្គេម MSI gaming monitors នេះគឺមានភ្ជាប់ជាមួយនឹងកម្រិត 144hz refresh rate + 1ms response time VA LED panel ដែលល្អបំផុតនៅក្នុងការលេងហ្គេមជាច្រើនដូចជា first person shooters, fighters, racing sims, real-time strategy និង Sports ថែមទៀត។ វាក៏មានប្រភេទនៃហ្គេមជាច្រើនទៀតដែលលឿនក្នុងការលេង និងកម្រិត ultra-high refresh rate និងងង response time monitor លឿនសម្រាប់អ្នក។

កម្មវិធី GAMING OSD APP ដ៏សម្បូរបែប ៖ ជាមួយនឹងកម្មវិធី Gaming OSD (on screen display) app នេះគឺពិតជាងាយស្រួលបំផុតក្នុងការប្រើប្រាស់នៅលើម៉ូនីទ័រលេងហ្គេមរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវការប្រើប្រាស់នូវប៊ូតុងជាច្រើននៅលើម៉ូនីទ័រនេះនោះទេនៅលើ Menu នោះ អ្នកគ្រាន់តែប្រើប្រាស់នូវ Keyboard និង Mouse សម្រាប់ការបញ្ជាតែប៉ុណ្ណោះនៅលើម៉ូនីទ័ររបស់អ្នក។ កម្មវិធីនេះគឺមានភ្ជាប់ជាមួយនឹងង Hotkey Options ជាច្រើនទៀតដែលអ្នកអាចធ្វើការ switch settings នៅក្នុងហ្គេមផ្សេងៗគ្នាជាច្រើនទៀត។

GAMING OSD: SPLIT WINDOWS ៖ Gaming OSD នេះមានភ្ជាប់ជាមួយនឹងមុខងារ Split Windows ដែលអនុញ្ញាតអោយអ្នកអាចធ្វើការរៀបចំនូវកម្មវិធី Software ដែលអ្នកប្រើប្រាស់ដោយគ្រាន់តែចុចប៉ុន្មាន Clicks ប៉ុណ្ណោះ ហើយវាក៏អនុញ្ញាតអោយអ្នកអាចធ្វើការដំណើរការនូវមុខងារ Multitask បានយ៉ាងល្អបំផុត។

ត្រៀមខ្លួនជាមួយនឹង GAMING RIG ៖ អ្នកអាចធ្វើការរៀបចំ និងតម្លើងនូវ color schemeរបស់អ្នកតាមរយៈកម្មវិធី MSI GAMING APP បានយ៉ាងងាយស្រួល។ ជាមួយនឹងកម្មវិធី MSI Mystic Light នេះ សម្រាប់ពន្លឺ RGB lights របស់ម៉ូនីទ័រ Optix MAG322CQRV នេះផ្តល់នូវកម្រិតពន្លឺ ambient light ដែលងាយស្រួលក្នុងការ Sync ជាមួយនឹង Mystic Light ថែមទៀត។ អ្នកអាចធ្វើការជ្រើសរើសនូវពណ៌ជាច្រើនទៀតចេញពីស្មាតហ្វូនរបស់អ្នក ឬ Mystic Light App ដើម្បីអោយស៊ីគ្នាជាមួយនឹងស្ទាយ៍នៃ System របស់អ្នក។ 

ការប្រើប្រាស់ពេលយប់បានយ៉ាងងងាយស្រួល ៖ មុខងារ Night Vision នេះអាចធ្វើការចាប់ស្ថានភាពពេលយប់ដោយស្វ័យប្រវត្តិនៅលើអេក្រង់ និងការពង្រឹងទៅលើភាពច្បាស់របស់វា ហើយអ្នកលេងហ្គេមជាច្រើនអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការទស្សនានៅពេលយប់បានយ៉ាងល្អបំផុត។

ការប្រើប្រាស់ដ៏ល្អឥតខ្ចោះ ៖ ម៉ូនីទ័រលេងហ្គេម MSI Optix Gaming monitor នេះមានការពង្រឹងទៅលើការលេងហ្គេមជាច្រើនរបស់អ្នកដែលផ្តល់នូវផាសុកភាពបំផុតក្នុងការប្រើប្រាស់។ វាក៏មានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងនៃម៉ូនីទ័រលេងហ្គេមដែលផ្តល់នូវកម្រិតនៃការទស្សនាដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។

បច្ចេកវិទ្យា MD FreeSync និង ANTI-FLICKER TECHNOLOGY ៖ ការលេងហ្គេមនេះគឺពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ សម្រាប់ម៉ូនីទ័រលេងហ្គេម MSI Optix series gaming monitors នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AMD FreeSync technology និងបច្ចេកវិទ្យា ANTI-FLICKER TECHNOLOGY ដែលមានកម្រិតដល់ទៅ 200 ដងក្នុងមួយវិនាទី។ បច្ចេកវិទ្យា ANTI-FLICKER TECHNOLOGY នេះផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏ល្អបំផុតក្នុងការប្រើប្រាស់។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន