no-alternative title

ក្រុមហ៊ុន ASUS បំបែកកំណត់ត្រាថ្មីជាមួយនឹងការឈ្នះពានរង្វាន់ 2021 Red Dot Design Awards ចំនួនរហូតដល់ទៅ 37

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានទទួលបាននូវពានរង្វាន់ Red Dot Awards 2021 ចំនួន 37 ទៅលើផលិតផលឆ្នើមរបស់ខ្លួន ដែលនេះ គឺជាសមិទ្ធិផលថ្មី ដែលក្រុមហ៊ុននេះ ទទួលបាននូវនៅក្នុងការឈ្នះពានរង្វាន់ Red Dot Awards នៅក្នុងឆ្នាំនេះ។ ពានរង្វាន់នេះ គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ នៅក្នុងការផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេតាមរយៈរបកគំហើញថ្មីៗ ការច្នៃប្រឌិត និងការឌីស្សាញផលិតផលយ៉ាងពិសេសថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Mitch Yang ដែលជាប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន ASUS បាននិយាយថា “យើងពិតជាមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់ Red Dot ជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ ហើយខ្ញុំមានមោទនៈភាពណាស់ចំពោះក្រុមការងារទាំងអស់របស់ក្រុមហ៊ុន ASUS ដែលអាចបំបែកនូវកំណត់ត្រាមួយនេះបាន។ ជាមួយនឹងទស្សនៈវិជ្ជានៃការឌីស្សាញដែលអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់នោះ យើងខិតខំក្នុងការបង្កើតនូវផលិតផលថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ប្រកបដោយការពេញចិត្ត និងបទពិសោធន៍ដ៏អស្ចារ្យ។ ”

លោកសាស្រ្តចារ្យ Peter Zec ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ស្ថាប័ន Red Dot បាននិយាយថា “អ្នកឈ្នះពានរង្វាន់ Red Dot Award: Product Design 2021 ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងឆ្នាំនេះ។ ការឌីស្សាញទៅលើផលិតផលជាច្រើនរបស់ពួកគេពិតជាអស្ចារ្យណាស់ទាំងផ្នែកសោភ័ណភាព និងមុខងារក្នុងការប្រើប្រាស់។ វាពិតជាមិនងាយស្រួលនោះទេក្នុងការឈ្នះនូវពានរង្វាន់ទាំងអស់នេះ។ ជាលទ្ធផល ខ្ញុំសូមអបអរសាទរចំពោះភាពជោគជ័យរបស់អ្នកឈ្នះទាំងអស់គ្នា។”

ពានរង្វាន់  Red Dot Award គឺជាពានរង្វាន់មួយនៅក្នុងចំណោមពានរង្វាន់នៃការប្រកួតប្រជែងផ្នែកឌីស្សាញដ៏ធំបំផុតរបស់ពិភពលោកដែលមានក្រុមហ៊ុនសរុបចំនួន 18,000 ចូលរួមហើយពានរង្វាន់នេះមាន 3 ក្រុមគឺ Red Dot Award: Product Design, Red Dot Award: Brands & Communication Design និង Red Dot Award: Design Concept ។ អស់រយៈពេលជាង 60 ឆ្នាំនេះ គណៈកម្មាធិការជំនាញអន្តរជាតិជាច្រើនបានធ្វើការជ្រើសរើសនូវការឌីស្សាញដ៏ល្អបំផុតនៅក្នុងដំណើរការនៃការវិនិច្ឆ័យយ៉ាងម៉ត់ចត់ជាច្រើនថ្ងៃ និងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជាកម្រិតនៃភាពច្នៃប្រឌិត មុខងារក្នុងការប្រើប្រាស់ គុណភាព រយៈពេលនៃការប្រើប្រាស់ និងភាពស៊ីវិល័យថែមទៀត។

សូមជំរាបផងដែរថា ASUS គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញបំផុតរបស់ពិភពលោកដែលមានកេរ្តិ៍ឈ្មោះទៅលើផលិតផលជាច្រើនដូចជា motherboards, PCs ក្រាហ្វិកកាត ម៉ូនីទ័រ និងរ៉ោតទ័រ ហើយវាក៏មានកុំព្យូទ័រយួរដៃជាច្រើនស៊េរីដែលល្អបំផុតនៅក្នុងឆ្នាំ 2020 កន្លងទៅនេះផងដែរ។ នៅក្នុងការពង្រីកទៅលើដំណោះស្រាយនៃការលេងហ្គេម ភាពច្នៃប្រឌិតទៅលើ Content និងដំណោះស្រាយទៅលើ AIoT នោះ ក្រុមហ៊ុន ASUS បាននាំមុខគេទៅលើឧស្សាហកម្មនេះតាមរយៈការឌីស្សាញទៅលើផលិតផលជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ប្រកបដោយសោភ័ណ្ឌភាព ភាពឆ្លាតវៃ និងជីវិតឆ្លាតវៃសម្រាប់អ្នកគ្រប់គ្នា។ 

ក្រុមហ៊ុននេះ គឺមានអ្នកជំនាញផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍចំនួន 5,000 នាក់ ហើយក្រុមហ៊ុន ASUS គឺក្លាយជាក្រុមហ៊ុនសហគ្រាសដែលនាំមុខគេទៅលើភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។ ជាមួយនឹងការជម្រុញដោយម៉ាកសញ្ញា In Search of Incredible នោះ ក្រុមហ៊ុន ASUS បានឈ្នះពានរង្វាន់ច្រើនជាង ១១ ជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំ 2020 នេះ ហើយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់នៅក្នុងទស្សនាវដ្តី Forbes’ World’s Best Regarded Companies ជាក្រុមហ៊ុនដែលល្អបំផុតរបស់ពិភពលោក និងទស្សនាវដ្តី Fortune’s World’s Most Admired Companies ជាក្រុមហ៊ុនដែលមានការកោតសរសើរខ្លាំងបំផុតរបស់ពិភពលោកថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន