no-alternative title

ឆ្នាំងសាក Baseus 2C1A GaN 120W ត្រូវបានក្រុមហ៊ុនចេញលក់ហើយ គឺតម្លៃត្រឹមតែ $59.99 ប៉ុណ្ណោះ

នៅក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ Accessories សម្រាប់ស្មាតហ្វូន ដែលមានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកនោះ ថ្មីៗនេះ ក្រុមហ៊ុន Baseus បានបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងអំឡុងពេលសន្និសីទរបស់ខ្លូន។ ក្រុមហ៊ុនចិនមួយនេះ គឺបានបង្ហាញនូវផលិតផលថ្មីៗជាច្រើនសម្រាប់ប្រើប្រាស់។  Baseus 2C1A GaN Fast Charger គឺជាផលិតផល ដែលមានការទាក់ទាញបំផុត ដែលបានបង្ហាញនៅក្នុងអំឡុងពេលនៃសន្និសីទនេះ។ ផលិតផលនេះ មិនមែនត្រឹមតែឆ្នាំងសាកដែលភ្ជាប់នូវបច្ចេកវិទ្យាថ្មី GaN charger ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថែមទាំងបន្ថែមនូវមុខងារ 2C1A USB PD GaN charger ដំបូងបំផុតរបស់ពិភពលោក ដែលអាចទ្រទ្រង់បាននូវបច្ចេកវិទ្យាទំហំ 65W រួមជាមួយនឹងទំហំ 120W ទៀតផង ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្នាំកសាក Baseus 120W 2C1A GaN Charger មាន 2 ពណ៌ គឺពណ៌ខ្មៅ និងពណ៌ស ហើយអតិថិឃន អាចរកទិញបាននៅលើ Giztop នៅក្នុងតម្លៃ 59.99 ដុល្លារតែ ប៉ុណ្ណោះ។  ឆ្នាំងសាកនេះ គឺមានខ្សែ 100W 5A Fast Charging ជាមួយនឹងបន្ទះឈីប  Emark ផងដែរ។ ឆ្នាំងសាកនេះ មានទម្ងន់ស្រាល និងមានដុយដោតដែលអាចបត់បានកម្រិតមុំ 90 ដឺក្រេថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ឆ្នាំងសាកនេះ ក៏មានភ្ជាប់ជាមួយនឹង GaN និង SiC ជំនាន់ទី 3 រួមនិងមាន USB Type-C ports ចំនួនពីរ និង USB Type-A port ចំនួន 1 ផងដែរ។ 

ឆ្នាំងសាក Baseus 120W 2C1A GaN Charger នេះ គឺអាចអនុញ្ញាតអោយអ្នកធ្វើការបញ្ចូលនូវកុំព្យូទ័រយួរដៃបាន 2 គ្រឿង ឬឧបករណ៍ជាច្រើនទៀតបាន 3 គ្រឿងផងដែរ។ ថាមពលបញ្ចេញរបស់ Type-C port គឺ 120 ដែលអាចប្រើប្រាស់សម្រាប់ការបញ្ចូលថ្មនៅលើ Notebook ផងដែរ។ សម្រាប់ Baseus 120W 2C1A GaN Charger គឺអាចធ្វើការបានជាមួយនឹងស្មាតហ្វូន កុំព្យូទ័រយួរដៃ MacBooks, Switch game console ថេប្លេត និងឧបករណ៍ជាច្រើនទៀតដែលប្រើប្រាស់នូវរន្ធ Type-C៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន