no-alternative title

កុំព្យូទ័រ ROG Zephyrus G15 បំពាក់នូវ CPUs, GPUs និង DDR5 ថ្មីដែលអង្រួនពិភពហ្គេមកាន់តែអស្ចារ្យ

កុំព្យូទ័រស៊េរីថ្មី ROG Zephyrus G15 បង្ហាញវត្តមានជាផ្លូវការជាមួយនឹងរូបរាងទាន់សម័យ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុតនៅក្នុងការលេងហ្គេម។ កុំព្យូទ័រ G15 នេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 និងបន្ទះឈីប R7-6800HS processor ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានមុខងារ MUX Switch ដែលធ្វើអោយម៉ាស៊ីនកាន់តែខ្លាំងក្លាផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ WQHD 165Hz RAM និង 1TB PCIE SSD ដែលផ្តល់នូវល្បឿនលឿននៅក្នុងការប្រើប្រាស់មុខងារ multitasking ជាពិសេសនៅក្នុងការលេងហ្គេមតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ វាមានផ្ទាំងបំភាយកំដៅនៅលើ Mainboard ធំដល់ទៅ 48.2% ដែលគ្របដណ្តប់ទៅលើ CPU, GPU និង VRM បានយ៉ាងល្អ បើធៀបជាមួយនឹងការឌីស្សាញទៅលើកន្លែងបំភាយកំដៅពីមុនៗគឺដល់ទៅ 50%។ កុំព្យូទ័រ G15 នេះមានភ្ជាប់ជាមួយនឹង Arc Flow Fans™  ដែលងាយស្រួលក្នុងការបំភាយកំដៅបានយ៉ាងល្អ និងកាត់បន្ថយនូវសំឡេងរំខានថែមទៀត។ វាក៏មានការប្រើប្រាស់នូវ Thermal Grizzly liquid metal នៅលើ GPU និង CPU ដែលធ្វើអោយម៉ាស៊ីន G15 នេះមានភាពត្រជាក់ក្នុងការប្រើប្រាស់ថែមទៀត។ នៅក្នុង Silent operating mode  វាមានប្រើប្រាស់នូវបច្ចេកវិទ្យា 0db ambient cooling technology  ដែលធ្វើអោយម៉ាស៊ីនស្ងាត់ក្នុងការប្រើប្រាស់ជាទីបំផុត។

កុំព្យូទ័រ G15 ក៏មានភ្ជាប់ជាមួយនឹង R7-6800HS ហើយវាក៏មានប្រើប្រាស់ជាមួយនឹង MUX Switch  ដើម្បីពង្រឹងទៅលើល្បឿនក្រាហ្វិក រួមជាមួយនឹងការទ្រទ្រង់ទៅលើ DDR5 4800Mhz memory និង Wi-Fi 6E  ផងដែរ។ G15 គឺជាកុំព្យូទ័រមួយនៅក្នុងចំនោម ROG laptops ដំបូងបំផុតដែលមានបំពាក់នូវអេក្រង់ Nebula Display™ ដែលមានកម្រិត 165Hz refresh rate  ជាមួយនឹងគុណភាព QHD នៅក្នុងកម្រិត 3ms response time និង Adaptive-Sync ដែលងាយស្រួលក្នុងការលេងហ្គេមមែនទែន។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាមានទ្រទ្រង់នូវ Dolby Vision HDR  ជាមួយនឹងកម្រិតពន្លឺ 500 nits  និង 100% DCI-P3 color gamut  ជាមួយនឹង Pantone®  ដែលធ្វើអោយពណ៌របស់វាច្បាស់បំផុតក្នុងការប្រើប្រាស់។ អេក្រង់របស់វាគឺមានកម្រិត 16:10 aspect ratio ដែលផ្តល់នូវរូបភាពធំទូលាយក្នុងការទស្សនា និងគែម bezels ស្តើងបំផុត។ កម្រិតអេក្រង់របស់វាគឺដល់ទៅ 91% screen-to-body ratio ។ កុំព្យូទ័រ ROG Zephyrus G15  នេះអាចរកទិញបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន ASUS ជាមួយនឹងតម្លៃចាប់ពី $1749 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន