ASUS Zenbook 14 Flip OLED (UP5401) កុំព្យូទ័រយួរដៃបត់បានជំនាន់ថ្មី តម្លើងជាមួយអនុភាពខ្លាំង និងមានមុខងារប្រើប្រាស់កាន់តែសំបូរបែប

ក្រុមហ៊ុន  ASUS ទើបតែប្រកាសចេញនូវកុំព្យូទ័រ Zenbook 14 Flip OLED (UP5401) ដែលជាប្រភេទកុំព្យូទ័រ 14-inch convertible ដែលមានការឌីស្សាញជាមួយនឹង 16:10 aspect-ratio ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញចិត្តអ្នកប្រើប្រាស់បំផុត។ កុំព្យូទ័រ Zenbook 14 Flip OLED បំពាក់នូវអេក្រង់ 4K OLED HDR NanoEdge touchscreen ដែលបង្ហាញរូបភាពច្បាស់ទាក់ទាញជាមួយនឹងកម្រិត 1,000,00០:1 contrast ratio ។ បន្ថែមពីនេះទៀតនោះ កម្រិតពណ៌របស់កុំព្យូទ័រនេះ គឺទទួលស្គាល់ដោយ PANTONE® Validated និង cinema-grade 100% DCI-P3 gamut ដែលបង្ហាញនូវពណ៌ច្បាស់យ៉ាងជក់ចិត្តបំផុត។ បន្ថែមពីនេះទៀតនោះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ TÜV សម្រាប់កាត់បន្ថយនូវពន្លឺពណ៌ខៀវកាន់តែទាបជាងមុនផងដែរ។ សម្រាប់ 16:10 aspect ratio ថ្មីនេះគឺមាន 88% screen-to-body ratio ដែលងាយស្រួលក្នុងការ scroll ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processor ដ៏ខ្លាំងក្លាជំនាន់ទី 11 ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ដែលធ្វើអោយកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់នូវថ្មថាមពល 63 Wh ជាមួយនឹងការសាកថ្ម USB-C® Easy Charge ដែលផ្តល់នូវភាពងាយស្រួលក្នុងការសាកថ្មបានលឿន និងគ្រប់ទីកន្លែង។ វាក៏មានការតភ្ជាប់ Intel WiFi 6 connectivity ជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលក្នុងនោះមាន ASUS WiFi Stabilizer ក្នុងការកាត់បន្ថយទៅលើ interferenceនិង ASUS WiFi SmartConnectសម្រាប់ការតភ្ជាប់គ្មានការរំខាន។

កុំព្យូទ័រ Zenbook 14 Flip OLED នេះមានការឌីស្សាញស្លីមជាមួយនឹងកម្រាស់ត្រឹមតែ 15.9 mm ហើយវាមានរន្ធដោត I/O portsជាច្រើនដូចជា 1x USB Type-A port, 2x USB-C Thunderbolt™ 4 ports, 1x HDMI® port, 1x microSD card slot និង 1x audio jack។ កុំព្យូទ័រ Zenbook 14 Flip OLED នេះក៏ឆ្លងកាត់នូវការតេស្តទៅលើភាពធន់ និងជឿជាក់ដោយ MIL-STD-810H ដែលជាស្តង់ដារយោធារបស់សហរដ្ឋអាមេរិក។

ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ កុំព្យូទ័រ Zenbook 14 Flip OLED នេះគឺមានការឌីស្សាញពោរពេញដោយភាពល្អិតល្អន់ដែលក្នុងនោះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដើម្បីធ្វើការ login បានលឿន ASUS NumberPad 2.0 ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ និងទ្រទ្រង់ទៅលើប៊ិចដែលមានកម្រិតនៃការសង្កត់ដល់ទៅ 4096-pressure-level ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 360° ErgoLift hingeដែលធ្វើអោយ ZenBook 14 Flip OLED ប្រើប្រាស់នូវទម្រង់ជា Laptop, Tent, Stand ឬ Tablet Mode ។ វាពិតជាសក្តិសមបំផុតនៅក្នុងការធ្វើការងារ ការកម្សាន្ត ការចែករំលែក និងការសហការគ្នា។

អេក្រង់កម្រិត 16:10 OLED HDR

កុំព្យូទ័រ 14-inch Zenbook 14 Flip OLED នេះគឺមានអេក្រង់ 4K ឬ  2.8K OLED HDR NanoEdge touchscreen ដែលល្អសម្រាប់អ្នកប្រើប្រាស់។ វាមានគែម Bezel ស្តើងជាមួយនឹងកម្រិត 16:10 aspect ratio ដែលផ្តល់នូវការមើលធំជាងមុន 18% បើធៀបជាមួយនឹងអេក្រង់ដែលមានស្តង់ដារ  16:9 ។ អេក្រង់នេះក៏មាន  cinema-grade 100% DCI-P3 color gamut និង PANTONE® Validated ដែលមានពណ៌ច្បាស់ក្នុងការប្រើប្រាស់។ បច្ចេកវិទ្យា OLED technology គឺមានពណ៌ខ្មៅកម្រិត 1,000,000:1 contrast ratio និងវិញ្ញាបនបត្រ TÜV ដើម្បីកាត់បន្ថយទៅលើពន្លឺពណ៌ខៀវថែមទៀត។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7-1165G7 processor ជំនាន់ទី 11 រ៉េមទំហំ 16GB RAM និងក្រាហ្វិកកាត Intel Iris® Xe integrated graphics នេះ កុំព្យូទ័រ Zenbook 14 Flip OLED នេះពិតជាល្អក្នុងការធ្វើការងារ multitasking និងការធ្វើការងារជាច្រើនទៀតប្រកបដោយប្រសិទ្ធិភាពបំផុត។ វាក៏មាន 1 TB PCIe® 4.0 x4 M.2 SSD និង gigabit-class Intel WiFi 6 (802.11ax) ដែលងាយស្រួលក្នុងការប្រើប្រាស់នៅលើ apps ឬ វេបសាយជាច្រើនទៀត។ វាមានកម្រាស់ 15.9 mm ដែលពិតជាស្តើង ហើយ Zenbook 14 Flip OLED នេះមានរន្ធ I/O ports ជាច្រើនក្នុងការតភ្ជាប់ទំនាក់ទំនងដូចជា USB 3.2 Gen 2 Type-A port, 2x USB-C Thunderbolt™ 4 ports, 1x HDMI® port, 1x microSD card slot និង 1x audio jack ។

បច្ចេកវិទ្យា ASUS IceCool Plus thermal technology គឺធ្វើអោយម៉ាស៊ីនត្រជាក់ជាមួយនឹងកង្ហារ 3 ហើយអ្នកអាចធ្វើការជ្រើសរើសនូវ Profile ចេញពីកម្មវិធី MyASUS app ថែមទៀត។ សម្រាប់ Modes កង្ហារចំនួន 3 នេះគឺមាន Performance Modeសម្រាប់កំណត់ទៅលើកម្លាំងម៉ាស៊ីន និងការធ្វើការនៅលើការងារធំៗ, Balanced Mode ក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធត្រជាក់ និងថាមពលសម្រាប់ការប្រើប្រាស់ការងារប្រចាំថ្ងៃ និង Whisper Mode ក្នុងការផ្តល់នូវភាពត្រជាក់ និង power-saving ថែមទៀតផង។

បច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) គឺមានការឌីស្សាញនូវ thermal យ៉ាងមានប្រសិទ្ធិភាព និងដំណោះស្រាយទៅលើ power-saving ។ វាប្រើប្រាស់នូវ ASUS algorithms ផ្តាច់មុខ និងការឌីស្សាញនូវកង្ហារ aerodynamic IceBlades ជាមួយនឹង 100-watt power supply ដើម្បីបង្កើនទៅលើកម្លាំង CPU ជាមួយនឹងការពង្រឹងទៅលើប្រសិទ្ធិភាពកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technologyនេះ កុំព្យូទ័រ Zenbook 14 Flip OLED អាចប្រើប្រាស់បានកម្រិតខ្ពស់បំផុតតាមតម្រូវការ។

បទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត

សម្រាប់បទពិសោធន៍នៃការប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook 14 Flip OLED គឺពិតជាអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ 360° ErgoLift hinge ដែលអ្នកប្រើប្រាស់ជា 4 Modes នោះគឺ laptop, stand, tent ឬ tablet ។ អេក្រង់ touchscreen នេះងាយស្រួលក្នុងការកត់ត្រា និងការសង្កត់ទៅលើប៊ិចដល់ទៅ 4096-pressure-level ។ វាក៏មាន ASUS NumberPad 2.0 ដែលប្រើប្រាស់កាន់តែងាយស្រួលបំផុត។ កុំព្យូទ័រ Zenbook 14 Flip OLED នេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដែលងាយស្រួលក្នុងការប្រើប្រាស់ និងថានាសុវត្ថិភាពខ្ពស់ One-Touch Login ជាមួយនឹង Windows Hello ថែមទៀត។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ពេលនេះ កុំព្យូទ័រ ASUS Zenbook 14 Flip OLED (UP5401) នេះ រកទិញបានហើយនៅក្នុងប្រទេសកម្ពុជា តាមរយៈដៃគូសហការចែកចាយចាប់ពីថ្ងៃនេះហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម