no-alternative title

កុំព្យូទ័រយួរដៃ MSI Creator Z16 រាងស្លីម ស្តើងស្អាត កំលាំងម៉ាស៊ីនខ្លាំង សក្តិសមបំផុតសម្រាប់ Content Creator

MSI Creator Z16 គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីដែលត្រូវបានក្រុមហ៊ុននាគរាជតៃវ៉ាន់ធ្វើការរចនាសម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចង់បានកុំព្យូទ័រយួរដៃបែប Premium កម្រាស់ស្តើងស្លីមស្អាត និងមានម៉ាស៊ីនខ្លាំង។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានរាងតូចស្លីមស្រស់ស្អាតដោយតួរខ្លួនទាំងមូលរបស់ម៉ាស៊ីនត្រូវបានពាលពេញដោយលោហៈធាតុផ្តល់នូវភាព Premium ធន់រឹងមាំបំផុតសម្រាប់ការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Creator Z16 មានកម្រាស់ស្តើងត្រឹមតែ 1.62cm និងមានទំងន់សរុប 2.3 គីឡូក្រាម។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះបំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 16 អ៊ីញជាបន្ទះបង្ហាញ IPS Touch Panel មានល្បឿន refresh rate 120Hz ទ្រទ្រង់កម្រិតបង្ហាញចេញ QHD+ (2560x1600px) លើខ្នាត aspect ratio 16:10 ភ្ជាប់នូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 100% និង True Pixel Display ដែលផ្តល់អោយការបង្ហាញរូបភាពចេញបានច្បាស់ដិតត្រជាក់ភ្នែកបែបធម្មជាតិពិតៗ។

MSI Creator Z16 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការលើអង្គ CPU Intel-core i9 ជំនាន់ទី 11 លេខ 11900H នៅលើ Mainboard ស៊េរី HM570 មានល្បឿនអូសខ្លាំងបំផុតដល់ 2.5GHz និងអាច Boost  បង្កើនល្បឿនខ្ពស់បំផុតដល់ 4.9GHz។ បន្ថែមពីនេះម៉ាស៊ីនកុំព្យូទ័រយួរដៃស្តើងស្លីមស្អាតមួយនេះនៅមានភ្ជាប់ដោយអង្គក្រាហ្វិច Nvidia GeForce RTX3060 មានល្បឿន Boost clock 1357MHz គាំទ្រដោយរ៉េមទំហំ 6GB GDDR6 និងប្រើថាមពលភ្លើងកំលាំង 65W។

MSI Creator Z16 មានរ៉េមប្រភេទ DDR4-3200MHz ទំហំ 16GB និងអាចបង្កើនទំហំឡើងដល់ 32GB ប្រសិនបើយើងត្រូវការ។ ចំនែកផ្នែកថាសរឹងផ្ទុកទិន្នន័យវិញ គឺមានទំហំធំដល់ទៅ 2TB និងជាប្រភេទ M.2 SSD NVMe។ MSI Creator Z16 មានថ្មទំហំ 4-cell មានផ្ទុកថាមពលកំលាំង 90W និងមានឆ្នាំងសាកភ្លើងកំលាំង 180W ដែលសាកបញ្ចូលតាមរយះរន្ធចម្លងប្រទេស USB-C/Thunderbolt 4។

ចំពោះគុណសម្បត្តិសំខាន់ៗផ្សេងៗទៀតដែលមាននៅលើ MSI Creator Z16 គឺមានដូចជា កាមេរ៉ាវ៉ិបខេមប្រភេទ IR-HD កម្រិត 720px, ប្រព័ន្ធសំឡេង Dynaudio Speaker ចំនួន 2 គ្រាប់កម្រិត 4W គាំទ្របច្ចេកវិទ្យាសំឡេង Nahimic 3/Hi-Res Audio, រន្ធដោតកាស 3.5mm Combo Jack, USB-A3.2 ចំនួនពីរ, Thunderbolt 4/Type-C 4 ចំនួនពីរ, រន្ធដោត microSD, ប្រព័ន្ធប្លូធូស 5.2, Wi-Fi 6E, ប្រព័ន្ធកង្ហារបន្សាយកំដៅម៉ាស៊ីនចំនួន 3 គ្រាប់ភ្ជាប់ជាមួយបំពងសារធាតុត្រជាក់ចំនួន 5 ដើមប្រើបច្ចេកវិទ្យា Cooler Boost Trinity+  និងមានក្តារចុចប្រភេទ miniLED Per key RGB backlight KB (84Key) ជាដើម។

សរុមមក តើប្រិយមិត្តមានចំណាប់អារម្មយ៉ាងណាដែរទៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI Creator Z16 ស៊េរីថ្មីដ៏ស្រស់ស្អាតតូចច្រឡឹងរបស់ក្រុមហ៊ុននាគរាជតៃវ៉ាន់មួយនេះ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន