no-alternative title

ASUS Lingyao Pro 14 និង Lingyao Pro 16 បានប្រកាសចេញលក់ផ្លូវការណ៍នៅប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $1,082 ឡើង

ថ្មីៗនេះក្រុមហ៊ុន ASUS របស់តៃវ៉ាន់បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីចំនួនពីរម៉ូដែលនៅទឹកដីប្រទេសចិន។ កុំព្យូទ័រយួរដៃស៊េរីថ្មីចុងក្រោយទាំងពីរម៉ូដេលនោះរួមមាន Asus Lingyao Pro 14 និង Lingyao Pro 16 ហើយពេលនេះ Asus ក៏បានប្រកាសចេញលក់ជាផ្លូវការណ៍ផងដែរសម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរម៉ូដែលនេះនៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចគ្នាទៅនឹងកន្ទុយឈ្មោះម៉ូដែលរបស់ពួកវាដែរ ដោយកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 14 អ៊ីញ និង 16 អ៊ីញ។ ហើយសម្រាប់បន្ទះអេក្រង់ដែលបំពាក់នូវលើកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរនេះ គឺជាបន្ទះអេក្រង់ OLED ដូចគ្នា គ្រាន់តែម៉ូដែល 14 អ៊ីញគាំទ្រល្បឿន refresh rate 90Hz និងកម្រិតបង្ហាញបានដល់ 2.5K ខណៈម៉ូដែល 16 អ៊ីញគាំទ្រល្បឿន refresh rate 120Hz និងកម្រិតបង្ហាញឡើងដល់ 4K។ បន្ទះអេក្រង់របស់ Asus Lingyo Pro 14 និង Pro 16 គាំទ្រនូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត 100% DCI-P3 color gamut ជាមួយមុខងារ HDR ផងដែរ។

ចូលមកដល់កំលាំងម៉ាស៊ីនវិញ Asus Lingyao Pro 14 និង Pro 16 មានជម្រើសពីរផ្សេងគ្នា គឺជម្រើស ប្រើអង្គ CPU ស៊េរី AMD Ryzen 7 លេខ 5800H និងជម្រើសប្រើអង្គ CPU ស៊េរី AMD Ryzen 9 លេខ 5900H។ ប៉ុន្តែម៉ូដែល Lingyao Pro 14 ប្រើប្រាស់អង្គ GPU ស៊េរី NVIDIA GeForce RTX3050 ទំហំ 4GB ចំនែកម៉ូដែល Lingyao Pro 16 ប្រើប្រាស់អង្គ GPU ស៊េរី NVIDIA GeForce RTX3050 Ti ទំហំ 4GB។ ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរម៉ូដែលនេះមានដំឡើងមកជាមួយប្រព័ន្ធកង្ហាលត្រជាក់ Dual-Fan Cooling និងមានបំពងសារធាតុត្រជាក់ Dual heat pipes ដើម្បីជួយបន្សាបកំដៅក្នុងម៉ាស៊ីននៅពេលប្រើអូសការងារធំៗក្នុងរយះពេលយូរ។ នៅលើម៉ាស៊ីនរបស់ Lingyao Pro 14 និង Pro 16 មានភ្ជាប់មកជាមួយ RAM ទំហំ 16GB និងថាសរឹងផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 256GB។

Asus Lingyao Pro 14 និង Pro 16 មានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពស្ថិននៅលើប៊ូតុង Power និងគាំទ្រមុខងារ Windows Hello Login ផងដែរ។ កុំព្យូទ័រស៊េរីថ្មីនេះមានផ្ទាំងក្តារ Touchpad ធំទូលាយ និងផ្ទាំង Keyboard ភ្ជាប់មកជាមួយ numpad ថែមទៀតផង។ នៅលើម៉ូដែល Lingyao Pro 14 មានថ្មទំហំ 63Wh និងនៅលើ Lingyao Pro 16 មានថ្មទំហំ 54Wh។ កុំព្យូទ័រយួរដៃស៊េរីថ្មីចុងក្រោយទាំងពីរម៉ូដែលនេះត្រូវបាន Asus ប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាផ្លូវការណ៍ជាមួយតម្លៃខ្ទង់ប្រហែល $1,082 និងថ្លៃបំផុតខ្ទង់ប្រហែល $1,391៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន